ភ័យសំលេងស្រែករបស់ជុងហ្គុក គេផ្ដួលខ្លួនអង្គុយចុះថយក្រោយតិចៗទាំងខ្លាចរអាជាមួយកែវភ្នែកឃោឃៅរបស់នាយ ជុងហ្គុកអេឡេស បោះជំហ៊ានជេីងមួយៗសំដៅមករកក្មេងតូច ធ្មេញនាយសង្គ្រឺតស្ទេីរតែបាក់ចេញ ។
« ខ្ញុំអត់បានធ្វេីអីនាងទេ កុំធ្វេីបាបខ្ញុំណា ខ្ញុំពិតជាអត់បានធ្វេីពិតមេន » ព្រោះតែភាពភ័យខ្លាចក្នុងខ្លួន ជីមីន លូនក្រាបសំពះជេីងនាយជាមុន ។
« ខណៈយេីងមកឃេីញនិងភ្នែកទៅហេីយ ឯងនៅប្រកែក ! កុំស្មានថាយេីងអាណិតអាសូរឱ្យសោះ »
ឌឹប!មួយជេីងរបស់ជុងហ្គុកចំកណ្ដាណម៉ាត់ជីមីន បែកឈាមស្រក់ភ្លាមៗ ។
« ហឹក ! ម៉ាក់ »ជីមីនមិនខ្វល់អ្វីបន្តខណៈខ្លួនប្រាណឈឺសព្វអស់ទៅហេីយ គេប្រឹងងេីបរត់ទៅទ្វាក្នុងល្បឿនលឿន ទោះបីយ៉ាងនេះក្ដីនៅតែគេចមិនផុតពីកណ្ដាប់ដៃបិសាចដដែល រាងកាយតូចទន់ភ្លន់ត្រូវគេក្រវ៉ាត់ឱ្យដួលសាជាថ្មី ។
« ខ្ញុំចង់ទៅផ្ទះវិញហេីយ ! ហឹក សូមអង្វ ខ្ញុំសំពះលោក »
« បាបកម្ម ! បេះដូងយេីង ឯងបានបំផ្លាញវាខ្ទិចខ្ទីអស់ ក៏ចង់រត់រស់ស្រួលអ៊ីចឹងឬ ? »
« ឱ្យខ្ញុំនិយាយប្រាប់លោកប៉ុន្មានលានដងទៀត ទេីបជឿថាខ្ញុំមិនបានសម្លាប់នាង »
« ឯងប្រឹងត្រដរខ្យល់និយាយទៀត ក៏យេីងគ្មានថ្ងៃជឿដែរ ! ដាយ៉ុន ដាយ៉ុនរបស់បង »ពេលនេះនាយហាក់ជាមនុស្សរោគចិត្តម្នាក់ និយាយជាមួយជីមីនស្រែកសម្លុតគេសុខៗ រត់មកយំសោកអោបមនុស្សជាទីស្រលាញ់អស់ពីបេះដូងទៅវិញ ។
« អូនឃេីញទេ អូនមេីលទៅ ឃាតក ឃាតកបងចាប់វាបានហេីយ ! ហឹក បងនិងសងសឹកឱ្យអូន បងនិងហែកវាបន្តិចម្ដងៗ បងនិងឱ្យវាស្លាប់វេទនាជាងអូនទៅទៀត ហិ ហិ អូនសម្លាញ់ »ជុងហ្គុកយំរៀបរាប់ចង្អុលមុខរាងតូចបណ្ដេីរថេីបផ្ទៃមុខដែលស្លេកស្លាំងនោះបណ្ដេីរ កាយវិការរបស់គេពិតជាស្រលាញ់ស្មោះត្រង់និងនាងខ្លាំង កម្រមានមនុស្សប្រុសបែបនេះណាស់ លះបង់ហ៊ានធ្វេីអ្វីៗគ្រប់យ៉ាងព្រោះនាង មិនថាអាក្រក់ឬល្អនាងតែម្នាក់ដែលអាចឱ្យគេផ្លាស់ប្ដូរបាន ។
« វាដល់ពេលរបស់ឯងហេីយ »និយាយចប់ជុងហ្គុកក៏ដាក់ជីមីនមួយដៃចំកញ្ចឹងកខាងក្រោយបាត់ម៉ាត់ឈឹង ។
YOU ARE READING
និស្ស័យកម្ម. ចប់
Actionដោយសារតែរឿងយល់ច្រឡំមិនសេីបអោយដឹងកាពិតជាមុនសិន តែបែជាទំលាក់កំហុសគ្រប់យ៉ាងមកលេីក្មេងប្រុសមិនដឹងរឿងម្នាក់ អោយមករស់នៅក្នុងនរកមួយដែលគ្មានថ្ងៃអាចគេចផុតបានដល់ដង្ហេីមចុងក្រោយ តេីជីវិតគេនិងទៅជាយ៉ាងណា តេីបុរស់ជាស្វាមីដែលរៀបការបន្លំភ្នែកគេនោះ អាចនិងភ្ញាក់ខ្លួន...