ជុងហ្គុកដាក់គូទអង្គុយលើពូក កំពុងតែគិតដូចរាងតូចនិយាយហេតុអីគេមិនគិតពីចំណុចនេះ?តើលោកប៉ាបានរូបភាពនោះមកពីណា?ឬមួយគាត់បញ្ជូនមនុស្សតាមដានរាងតូច?ហើយចុះគាត់ធ្វើបែបនឹងធ្វើអី?
« ថ្ងៃនោះបងមិនបានសួរគាត់អោយច្បាស់ បងមិនដឹងទេ »រាងក្រាស់តបទៅប្រពន្ធនាយពិតជាមិនដឹងពិតមែនមិនបានគិតអោយវែងឆ្ងាយ ។
« ចម្លែកណាស់!អ៊ីចឹងពួកយើងទៅផ្ទះហើយសួរគាត់តែម្ដងយ៉ាងមិចដែរ? »
« បាទ »នាយតបមួយម៉ាត់ ។ ស្អែកថ្ងៃឈប់សម្រាកពួកគេនាំគ្នាទៅញាំបាយជាមួយម៉ាក់ម្ដង ព្រោះខានទៅលេងយូដែរហើយ សម្រេចថាទៅស្អែកសួរអោយបាត់ចម្ងល់ទៅ ។
« មកផ្លុំសក់អូនអោយឆាប់ស្ងួតមក »រាងក្រាស់សើចញឹមៗបន្ទាប់មកក្រោកផ្លុំសក់អោយរាងតូច ។
......
ព្រឹកថ្ងៃស្អែកឈានមកដល់ ជុងហ្គុកនឹងជីមីនក៏បានរៀបចំខ្លួនទៅលេងប៉ាម៉ាក់ទាំងព្រឹកតែម្ដង ។ អ្នកទាំងពីបណ្ដើរគ្នាដើរចូលឡាន រួចហើយជុងហ្គុកបានបើកចេញពីខុនដូរ ។
នៅតាមផ្លូវពួកគេបាននិយាយគ្នាកុំអោយស្ងាត់ ៖
« មីននី »
« ហឺម.. »
« បងមានរឿងក្នុងចិត្តចង់ប្រាប់អូន »រាងតូចសម្លឹងមុខប្ដីរងចាំចម្លើយ ។
« បងចង់មានកូន »គ្រាន់តែស្ដាប់ចប់រាងតូចប្រែស្រពោនឡើងភ្លាម ។ ប្ដីគេចង់បានកូនឬ?តើអោយគេធ្វើយ៉ាងមិចទាំងដែលប្រពន្ធជាមនុស្សប្រុស?ឬមួយប្ដីគេចង់បានប្រព្ធម្នាក់ទៀតដែលអាចពពោះកូនរបស់គេបាន?
« សុំទោស!ខ្ញុំអោយបងមិនបានទេសម្រាប់រឿងនេះ »រាងតូចពោលពាក្យស្រងូតស្រងាត់ទៅប្ដី ។ គេជាមនុស្សប្រុសមិនអាចមានកូនបានទេបើចឹងមានតែអោយប្ដីរៀបបការជាមួយនារីល្អម្នាក់ប៉ុណ្ណោះ ។
ជីមីននិយាយបន្ត៖
« ខ្ញុំជាមនុស្សប្រុសបងក៏ដឹង!មនុស្សប្រុសមិនអាចមានកូនបានទេ ប៉ុន្តែបើបងចង់បាន ខ្ញុំ... »រាងតូចឈប់និយាយដោយគិតថាគិតត្រូវឬក៏ខុសបើសិនគេអនុញ្ញាតិ ។
« ខ្ញុំអាចអោយបងរៀបការជាមួយមនុស្សស្រីម្នាក់ទៀត »ទំរាំដាច់ចិត្តនិយាយមកបានរាងតូចត្រូវខាំមាត់ទប់ទឹកភ្នែក ។ ដួងចិត្តប្រពន្ធគ្មាននណាអាចចែកប្ដីអោយអ្នកផ្សេងអោបទេ ប៉ុន្តែមកពីគេមិនបានការមិនអាចផ្ដល់អ្វីដែលប្ដីចង់បាន ។
ជុងហ្គុកញញឹមហើយតប៖
« អូនគិតច្បាស់ដែរទេថាអោយបងការប្រពន្ធមួយទៀត? »
« អ្វីដែលបងចង់បានខ្ញុំនឹងអោយ »
« ហឺស!អរគុណប្រពន្ធសម្លាញ់អូនល្អខ្លាំងណាស់ »រាងក្រាស់ញញឹមហើយលូកដៃអង្អែលក្បាលរាងតូច ។ ជីមីនមើលមុខប្ដីពោពេញទាំងក្ដីសុខខុសពីគេ បេះដូងពេលនេះហាក់កំពុងតែត្រូវមានកាំបឹតមុតស្រួចមួយចាក់ទំលុះគ្រប់ទីកន្លែង ។ រាងតូចបង្ខំចិត្តសើចតបទៅប្ដីត្បឹតកំពុងតែគ្រាំចិត្តក៏ដោយ ។
មិនយូឡានស្ពរទំនើបពណ៍សបើកចូលក្នុងភូមិគ្រិះទៅកន្លែងចំណត ។ ជីមីននឹងជុងហ្គុកចុះពីឡានដំណើរគ្នា ដោយម្នាក់មុខស្រស់រីករាយម្នាក់មុខស្រពោនអួអាប់ទាំងព្រឹកប្រលឹម រាងក្រាស់ដើរមកស្រាក់ចង្កេះប្រពន្ធដើម្បីចូលទៅខាងក្នុងជាមួយគ្នា ។
គ្រាន់តែឈានជើងដល់ក្នុងផ្ទះឃើញប៉ាម៉ាក់កំពុងតែអង្គុយលើសាឡុងទើបជុងហ្គុកបន្លឺសំលេង៖
« ជុំរាបសួរលោកប៉ាអ្នកម៉ាក់ »
« អា៎..ជុងហ្គុក កូនមីន »ដាលិកាក្រោកឈរមកស្វាគមន៍កូនៗទាំងពីប៉ុន្តែគាត់បែជាមកអោបតែកូនប្រសារទៅវិញ ។
« នឹកណាស់កូនម្ដាយ »ដាលិកាពោលអោបរាងតូចយ៉ាងណែនធ្វើអោយអ្នកខ្លះមានការច្រណែននៅមិនសុខទាមទាការអោបការនឹកដូចគ្នា ។
« អ្នកម៉ាក់...ឃើញកូនបង្កើតខ្លះផងបានទេ? »
« អូ...ម៉ាក់ភ្លេចគិតថាម៉ាក់មានកូនបង្កើត »លោកស្រីតបដោយប្រលែងការអោបពីរាងតូចហើយសើចខខឹករិកពាមិនចេះធំកូនប្រុស ។
« មោះនាំគ្នាអង្គុយចុះ »
« លោកប៉ាមិនបានទៅណាទេថ្ងៃនេះ? »រាងក្រាស់សួរលោកប៉ាស្របពេលដាក់គូទអង្គុយចុះ ដោយសារសព្វដងលោកអេឡេសតែងតែទៅខាងក្រៅជួបជុំមិត្តថ្ងៃឈប់សម្រាក ។
« ប៉ាមិនបានទៅណាទេថ្ងៃនេះ ចង់នៅផ្ទះខ្លះ »តបកូនប្រុសហើយលោកក៏សួរជីមីន។
« យ៉ាងមិចហើយកូនមីន ទឹកមុខមិនសូវស្រស់សោះ កូនកើតអីឬអត់? »
«... »រាងតូចញញឹមបន្តិចហើយតបទៅវិញ ។
« អត់ទេលោកប៉ា »
« មិនអីល្អហើយ បើចឹងពួកយើងទៅញាំអារហារពេលព្រឹកជុំគ្នាតែម្ដងទៅ »
« ចាស់!តោះកូនមីនជុងហ្គុក »អ្នកស្រីក្រោកឈររួចដឹកដៃកូនប្រសារដើរនាំមុខ អោយកំលោះជាមេគ្រួសារតាមពីក្រោយ ។
ខណៈកំពុងតែដើរតាមក្រោយអេឡេសក៏សួរកូនប្រុសពីរឿងដាយ៉ុន ។
« រឿងសង្សាចាស់កូនយ៉ាងមិចហើយ? »
« គ្មានយ៉ាងមិចទេលោកប៉ា!ប៉ាដឹងហើយថារឿងក្ដីនេះផុតកំណត់យូមិនអាចទៅអោយប៉ូលីសបើកមកវិញបានទេ »
« រឿងនេះប៉ាដឹង តែប្រពន្ធកូននោះ? »
« ជីមីនហ៎..លឺប្រាប់យប់មិញថាប្រហែលជាឈប់ហើយ ព្រោះនីតតាអតីតអ្នកបំរើនាងបានស្លាប់ ហើយរឿងមួយនេះមិនធម្មតាទេ អូនមីនគិតថាដាយ៉ុនអាចជាមានបញ្ហាជាមួយមនុស្សមានអំណាចខ្លាំង ទើបការស្លាប់នាងអាថ៌កំបាំង »
« ប្រាប់ប្រពន្ធឯងទៅ បើជៀសបានក៏ជៀសទៅប្រយ័ត្នមានគ្រោះថ្នាក់ដូចលើកមុន!កូនមិនចាប់អារម្មណ៍ទេអ្ហេស?ពេលកូនមីនចេញសើបគេតែងតែជួបគ្រោះថ្នាក់ »ជុងហ្គុកងក់ក្បាលហាក់ជាយល់សំដីលោកប៉ា តែក៏ដូចអ្វីគាត់និយាយអោយតែជីមីនចេញសើបពីរឿងនេះគេមានបញ្ហាកើតឡើងរហូត ។
ដើរនិយាយៗអ្នកទាំងបួនក៏មកដល់តុអារហារ បន្ទាប់មកម្នាក់ៗបំបែកគ្នាចូលអង្គុយរៀងខ្លួន រងចាំអ្នកបំរើបាយទឹកលើកមកជូន ។
( បងចង់បានកូន )ពាក្យនេះរងំពេញខួក្បាលជីមីន ល្អជាមួយគ្នាមិនបានយូពិតមែនបញ្ហាចេះតែរត់ចូលមករហូត តើពេលណាទើបអាចគេចពីបញ្ហានេះបាន? រាងតូចសម្លឹងមុខប្ដីដែលកំពុងញញឹមដុះសាច់មកដាក់ចានគេ ដោយគេញញឹមទៅវិញមិនសូវសំ ដឹងថាបេះដូងពេលនេះកំពុងតែពឺតៗចាក់ដើមទ្រូងខាងឆ្វេងទេ?នេះឬជីវិតគូជួបតែរឿង អស់ពីមួយចូលមួយរកក្ដីសុខជាមួយគ្នាមិនបាន ។
YOU ARE READING
និស្ស័យកម្ម. ចប់
Actionដោយសារតែរឿងយល់ច្រឡំមិនសេីបអោយដឹងកាពិតជាមុនសិន តែបែជាទំលាក់កំហុសគ្រប់យ៉ាងមកលេីក្មេងប្រុសមិនដឹងរឿងម្នាក់ អោយមករស់នៅក្នុងនរកមួយដែលគ្មានថ្ងៃអាចគេចផុតបានដល់ដង្ហេីមចុងក្រោយ តេីជីវិតគេនិងទៅជាយ៉ាងណា តេីបុរស់ជាស្វាមីដែលរៀបការបន្លំភ្នែកគេនោះ អាចនិងភ្ញាក់ខ្លួន...