( គ្មានអ្វីពិបាកទេ ឯងមើលនារីម្នាក់ដែលមកទទួលនាងទៅ ) បុរស់នោះតបហើយអោយពួកគេមើលទៅតីតតាដែលគ្រាដាយ៉ុនដូចគ្មានប្រលឹងចូលផ្ទះ ។
( ធ្វើយ៉ាងមិច? )
( អោយនាងដាក់ថ្នាំលើអ្នកនាងតូចគេជារៀងរាល់ថ្ងៃនោះនឹងចប់ )
( គិតថានាងធ្វើអ្ហេស? )បុរស់នោះញញឹមគ្មានអីពិបាកឡើយក្នុងការប្រើមនុស្ស លេងធម៍ត្រជាក់គេមិនតាមក៏ប្រើធម៍ក្ដៅទៅ ។ ពួកគេបានទៅសើបមើលពីគ្រួសារនីតតាទើបដឹងថានាងមានកូនស្រីតូចម្នាក់នឹងលោកតាចាស់ម្នាក់ នាងស្រលាញ់ពួកគេណាស់គិតហេស?ថានាងចោលគ្រួសារមកជួយអ្នកផ្សេងនោះ? ពួកគេនេះឯងគំរាមអោយនីតតាធ្វើតាមបញ្ជាដោយដាក់ថ្នាំដាយ៉ុនរាល់ថ្ងៃរហូតនាងបាត់បង់ភាពជាមនុស្ស ថ្ងៃដែលនាងឈឺចាប់ទ្រាំមិនបាននាងក៏សម្លាប់ខ្លួនឯងចំពេលជីមីនមកដល់កំហុសក៏ត្រូវធ្លាក់ទៅលើជីមីនដោយអចេតនាប៉ុណ្ណោះ ។
នីតតាក៏ឈប់ធ្វើការព្រោះនាងរអៀសចិត្តគ្រប់ពេលនាងរស់នៅដោយភាពភ័យខ្លាច រឿងទីមួយនាងសម្លាប់ចៅហ្វាយទីពីនាងទំលាក់កំហុសអោយជីមីន ទាំងនេះគ្មាននណាបញ្ជានាងបន្តិចនាងតាំងចិត្តអោយជីមីនមានកំហុសឡើងមកដោយចិត្តឯង ។ ចាប់តាំងពីនាងធ្វើដាក់ដាយ៉ុននិងជីមីននាងមិនដែលមានក្ដីសុខនោះទេ ប៉ុន្តែនាងគ្មានផ្លូវជ្រើសរើសគ្រួសារនាងសំខាន់ជាងពេលនេះ ពិសេសកូនស្រីដ៏ក្មេងខ្ចីគេមិនដឹងអីទេនាងមិនអាចឈរអោបដៃមើលកូនស្រីស្លាប់ ។ តែជីវិតគ្រួសារនាងក៏រស់សុខស្រួលដែរគ្មាននណាមកជីកកកាយសួរនាង ព្រោះតែអេឡេសជាខ្នងបង្អែកសម្រាប់នាង ប៉ូលីសមិនអាចដឹងកាពិតក្រៅពីបង្កើតរឿងឡើងដាយ៉ុនស្លាប់ដោយការប្រើថ្នាំច្រើនបាត់បងស្មារតីមានតែជុងហ្គុកមិនជឿចោតគ្រប់យ៉ាងលើជីមីនតាមសំនីតតា ។ រឿងកន្លងផុតទៅបីឆ្នាំជាងជីមីនចាប់ផ្ដើមសើរើមកវិញ អេឡេសដែលតាមដានគ្រប់សកម្មភាពមនុស្សដែលចូលមកក្នុងគ្រួសារក៏បានដឹងគ្រប់រឿងរបស់ជីមីន កុំថារឿងអ្វីលោកមិនដឹងនោះជីមីនធ្វើអីជុងហ្គុកធ្វើអីនៅក្រោមក្រសែភ្នែកទាំងអស់ គាត់ចាប់ផ្ដើមភ័យព្រួយខ្លាចរឿងមកដល់គាត់ ក៏បញ្ជូលមនុស្សញៀនថ្នាំម្នាក់ទៅរំលោបសម្លាប់នីតតាបំបាត់មាត់ចោលខ្លាចនាងនិយាយកាពិត ។ តែក៏មិនគួរសម្លាប់នីតតាព្រោះនាងមិនដឹងថាលោកជានណាទេ នាងស្គាល់តែកូនចៅកំប៉ុិកំប៉ុកប៉ុណ្ណោះបើមានរឿងក៏មិនដល់ឈ្មោះគាត់ មនុស្សមានអំណាចដ៏ អាថ៌កំបាំងដូចលោកមិនងាយរកឃើញទេ ។ នេះក៏ព្រោះអ្វី?គឺព្រោះដាយ៉ុនបានប្រាប់ថាទៅរកជុងហ្គុកនៅផ្ទះនោះអី ពេលនាងមកវិញកូនចៅផ្ទះជុងហ្គុកជូនមក រឿងក៏កើតឡើងតែម្ដងអោយនាងទាយគឺមិនខុសទេដាយ៉ុនអាចដឹងរឿងអាថ៌កំបាំងផ្ទះនោះទើបជីវិតនាងត្រូវតែអស់ ។ ចំណែកកាស្លាប់នីតតាពេលប៉ូលីសសើបគ្មានរឿងអីក្រៅពីរំលោបសម្លាប់រួចជាក់គុកតែប៉ុន្មានឆ្នាំចេញមកវិញរឿងនេះក៏បញ្ចប់ក្ដីទៅយ៉ាងរលូន ។ អំណាចលុយមានវារឿងអ្វីក៏អាចទៅរួច ៖
« ប៉ាមិនចង់ធ្វើបាបឯងទេជីមីន តែឯងបង្ខំប៉ា »លោកពោលទាំងសោកស្ដាយដែលធ្វើបាបមនុស្សល្អដូចជាកូនប្រសារ បន្ទាប់មកលោកក៏ចាប់ផ្ដើមគិតពីរឿងដែលបញ្ជូនមនុស្សតាមសម្លាប់ជីមីនផ្ទួនៗតែក៏មិនបានសម្រែច ។ នេះក៏ព្រោះជីមីនមានបុណ្យខ្ពស់មនុស្សល្អគឺមានទេវតាតាមថែរក្សា មិនអាចកំចាត់បានងាយៗឡើយ តែលើកនេះជីមីនអាចគេចផុតទេ?
......
ផ្ទះនីតតា!!
អ្នកញៀនថ្នាំដែលសម្លាប់នីតតាមានគេបញ្ជូនមក តែគេក៏មិនដឹងដូចគ្នាថាជានាក់ណាព្រោះគេមកពេលយប់មិនអោយឃើញមុខលឺតែសំលេងពីក្នុងឡាន ។ នេះជាសំដីអ្នកផ្ទះញៀនថ្នាំបានប្រាប់ពួកជីមីន៖
« ខ្ញុំបានទៅស្វែងរកគ្រួសារអ្នកញៀនថ្នាំម្នាក់នឹង ហើយប្រពន្ធគេក៏បាននិយាយប្រាប់មក »ខែប៊ីននិយាយប្រាប់លោកតានីតតា គេបានសើបរកផ្ទះបុរស់នោះមុនទើបមកផ្ទះនីតតាក្រោយពីដឹងកាពិត រួចមកនិយាយប្រាប់លោកតាអោយស្ដាប់ ហើយគេក៏មិនដឹងថាជានណានៅពីក្រោយរឿងទាំងអស់ តើនណាអាចប្រាប់ពីការស្លាប់ដាយ៉ុនបានទៅ?
« រឿងនេះអាថ៌កំបាំងពេកហើយ បានន័យថាអ្នកនៅពីក្រោយគឺមិនធម្មតា!ខ្ញុំគិតថាដាយ៉ុនដឹងរឿងអ្វីមួយមិនខានទើបគេសម្លាប់នាង គេឆ្លាតណាស់រៀបផែនការបានយ៉ាងល្អ អោយពួកយើងវង្វេង »ជីមីនឈឺក្បាលខ្លាំងហើយមើលទៅគេទៅមុខលេងរួច ព្រោះរឿងកើតឡើងសុទ្ធតែបង្កើតចេញជាឧបទ្ទហេតុបើចឹងដាយ៉ុនស្លាប់ចោលទទេចំណែកគេត្រូវរស់នៅមានឈ្មោះជាអ្នកសម្លាប់មនុស្សអស់មួយជីវិត?
« មីននីអូនកំគិតច្រើនអី »ខែប៊ីនឃើញជីមីនពិបាកចិត្តគេទាញរាងកាយតូចមកអោបលួងលោមកាត់បន្ថយភាពតប់ប្រម៉ល់ ។
« ខ្ញុំគួរតែបន្តទេ? »គេអស់សង្ឃឹមមែនទេហើយក្នុងការសើបបន្ត។
« បើនៅមានឱកាស់បងគិតថាមិនគួរបោះបង់ចោល »
« ហុឺម...ខ្ញុំយល់ហើយ »ជីមីនក៏ទាញខែប៊ីនចេញពីអោបថ្នមៗ ។
« ខ្ញុំមកមានតែប៉ុន្នឹងទេលោកតា »ជីមីនបែទៅនិយាយជាមួយលោកតានីតតា ។
« តាក៏មិនអាចជួយអ្វីដល់ចៅៗបានដែរ ព្រោះតាមិនដឹងពីរឿងទាំងនេះនាងនីតគេមិនដែលនិយាយអ្វីឡើយ »លោកតានិយាយដោយសោកស្ដាយគាត់ពិតជាមិនដឹងរឿងអ្វីពិតមែនក្រៅពីនៅផ្ទះមើលថែចៅ ។
« បាទ!អ៊ីចឹងពួកខ្ញុំត្រឡប់ទៅវិញហើយ »ជីមីនតបបន្ទាប់មកក៏អោនគោរពលោកតាដើម្បីលាទៅវិញ ។
« ជីមីនអូនគិតទេថានីតតាអាចជាត្រូវគេបញ្ជាអោយដាក់ថ្នាំដាយ៉ុនរហូតនាងស្លាប់ហើយឆ្លៀតពេលនាងក៏ទំលាក់កំហុសមកអោយអូន » ស្របពេលដើរមកចូលឡានខែប៊ីនក៏និយាយឡើង ចំណែកជីមីនមិនបានតបគេកំពុងតែគិតពីសំដីខែប៊ីន ។ បើបែបនឹងមែននីតតាគ្មានចេតនាអាក្រក់ គ្រប់យ៉ាងនាងធ្វើព្រោះមានហេតុផលរបស់នាង ។
« ខែប៊ីន »ដើរមកឈប់ជិតឡានជីមីននិយាយ៖
« ខ្ញុំអរគុណបងដែលជួយដល់ខ្ញុំមករហូត »
« ហឺស...មិនបាច់គួសមដាក់បងនោះទេ ជីមីនប្រៀបជាប្អូនប្រុសបងអ៊ីចឹង ប្អូនមានបញ្ហាអោយបងប្រុសឈរស្ងៀមបានយ៉ាងមិច? »ត្រូវហើយគេស្រលាញ់ជីមីនដូចប្អូនប្រុសចឹង គ្រប់ពេលជីមីនត្រូវការគេមិនដែលនិយាយថារវល់ ។ រឿងដែលគេផ្ចាញ់ជុងហ្គុកក៏ព្រោះតែស្អប់ចរិកក្អែងក្អាងរបស់គេទើបខែប៊ីនចូលចិត្តលរដល់ចិត្តជុងហ្គុកអោយខឹង តែតាមកាពិតគេស្រលាញ់ជីមីនត្រឹមជាប្អូនប្រុសម្នាក់ប៉ុណ្ណោះ ។
« អរគុណ »
« នៅតែអរគុណទៀត!ហើយរឿងនេះអូនគិតយ៉ាងមិចបន្ត? »
« ខ្ញុំគិតថាមិនចង់បន្តទេដឹង?ចាំមើលសួរជុងហ្គុក ព្រោះពេលនេះជុងហ្គុកគេយល់ចិត្តខ្ញុំហើយ!គេក៏បាននិយាយដែរគេមិនរករឿងអំពីដាយ៉ុនបន្ត ខ្ញុំគ្រាន់តែអាណិតនាងស្លាប់ទៅដោយអោយឃាតករស់នៅសុខស្រួល »
ជីមីនញញឹមឡើងមកពេលនឹកឃើញទង្វើល្អជុងហ្គុកចំពោះគេហើយនិយាយបន្ត៖
« ខ្ញុំទៅផ្ទះវិញត្រូវតែប្រាប់កាពិតគេ »
« រឿងអី? »
« គឺខ្ញុំមកជាមួយបង »មើលទៅគ្មានភាគបន្តទេលើកនេះគេនឹងប្រាប់កាពិតជុងហ្គុកថាគេតែងតែមកក្រៅជាមួយខែប៊ីន ។
« ខ្ញុំមកជាមួយបងខ្ញុំមិនដែលប្រាប់គាត់ទេ!ហើយបងក៏ដឹងថាជុងហ្គុកមិនចូលចិត្តបង អីលូវខ្ញុំលាក់ទៀតបើសិនជាគេដឹងមុនខ្ញុំនិយាយ ច្បាស់ណាស់ផ្ទុះភ្នំភ្លើងមិនខាន »
« ហឺស...រករឿងដាក់ខ្លួនពិតមែន »ខែប៊ីនហួសចិត្តដែលជីមីនលាក់ប្ដីខ្លួនឯង គេធ្វើនេះជុងហ្គុកខឹងគឺសមបំផុត ។
« ត្រឡប់ទៅផ្ទះវិញដោយសុវត្តិភាពណា »ក្រោយពីនិយាយគ្នារួចហើយពួកគេក៏បំបែកគ្នាចូលឡានរៀងខ្លួន ។
YOU ARE READING
និស្ស័យកម្ម. ចប់
Actionដោយសារតែរឿងយល់ច្រឡំមិនសេីបអោយដឹងកាពិតជាមុនសិន តែបែជាទំលាក់កំហុសគ្រប់យ៉ាងមកលេីក្មេងប្រុសមិនដឹងរឿងម្នាក់ អោយមករស់នៅក្នុងនរកមួយដែលគ្មានថ្ងៃអាចគេចផុតបានដល់ដង្ហេីមចុងក្រោយ តេីជីវិតគេនិងទៅជាយ៉ាងណា តេីបុរស់ជាស្វាមីដែលរៀបការបន្លំភ្នែកគេនោះ អាចនិងភ្ញាក់ខ្លួន...