30

941 75 6
                                    

Taroko National Park!
ជុងហ្គុកបាននាំជីមីនមកកំសាន្តនៅឧទ្យាជាតិTarokoជាកន្លែងពេញនិយមមួយនៅតៃវ៉ាន់ទេសភាពនៅទីនេះពិតជាស្រស់ស្អាត មានទឹកធ្លាក់ធំជាមួយនឹងដើមឈើពណ៍ខៀវខ្ចី វាពិតជាស្រស់ស្អាតត្រជាក់ភ្នែក ។
ឡានបានចូលឈប់នៅចំណតរួចរាល់ជុងហ្គុកក៏បណ្ដើរជីមីនដើរលេងដោយមានវៃហាំងតាមពីក្រោយ ។
ដើរបានបន្តិចជុងហ្គុកក៏សួរជីមីន!
« ឃ្លាននៅ?ពួកយើងគួរកអ្វីញាំសិនទេ »
« បាទ!មិនបានញាំអីតាំងពីព្រឹកម្ល៉េះ »
« ចឹងទៅហាងខាងនោះតោ »
និយាយចប់ជុងហ្គុកកាន់ដៃជីមីនដើរទៅហាងជិតខ្លួនដើម្បីរកអ្វីញាំសិន ។
« ថ្ងៃស្អែកទៅកូរ៉េវិញនៅម៉ោងប៉ុន្មាន? »កំពុងតែញាំអារហារយ៉ាងឆ្ងាញ់ជីមីនក៏សួរ ។
« នៅពេលព្រឹក »

ក្រោយពេលពួកគេញាំរួចរាល់ក៏នាំគ្នាបន្តដើរលេងជាច្រើនកន្លែងទៀត នឹងថតរូបជាមួយគ្នាយ៉ាងក្ដីសុខទុកជាអនុស្សាវរីយ៍ ។
កន្លែងចុងក្រោយដែលគេទាំងពីកំពុងឈរជាតំបន់ឧទ្យាន Yangmingshanជីមីនឈរសម្លឹងមើលទៅផ្កាដែលមានស្លឹកពណ៍ខៀវបណ្ដូលផ្កាពណ៍សដែលដាំយ៉ាងច្រើន ហើយសម្លឹងមើលទៅឆ្ងាយមើលភ្នំមានផ្សែងពពកជាច្រើនដូចគ្នា ។

ក្រោយពេលពួកគេញាំរួចរាល់ក៏នាំគ្នាបន្តដើរលេងជាច្រើនកន្លែងទៀត នឹងថតរូបជាមួយគ្នាយ៉ាងក្ដីសុខទុកជាអនុស្សាវរីយ៍ ។កន្លែងចុងក្រោយដែលគេទាំងពីកំពុងឈរជាតំបន់ឧទ្យាន Yangmingshanជីមីនឈរសម្លឹងមើលទៅផ្កាដែលមានស្លឹកពណ៍ខៀវបណ្ដូលផ្កាពណ៍សដែលដាំយ៉ាងច្រើន ហើយសម្លឹងមើលទៅ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ខ្ញុំមិនស្គាល់ផ្កានឹងទេ!កន្លែងជីមីនជុងហ្គុក !

ជុងហ្គុកដោះអាវក្រៅពីរាងកាយមកដណ្ដប់ឲ្យជីមីនដែលឈរអោបដៃសម្លឹងមើលទេសសភាពត្រជាក់ភ្នែក រៀងភ្ញាក់បន្តិចខណៈអាវក្រាស់ក្រប់រាងកាយជីមីនងាកសម្លឹងមុខជុងហ្គុកដោយចិត្តកក់ក្ដៅដែលប្ដីយកចិត្តទុកដាក់ចំពោះខ្លួន ។
« បាត់រងាទេ? »ជុងហ្គុកសួរ ។
« ហឹម.. »ជីមីនមិនបាននិយាយគ្រាន់តែបញ្ចេញសំលេងតាមបំពង់ក ហើយងាកមើលទៅផ្កាវិញ ដោយមានជុងហ្គុកឈរលូកដៃចូលហោប៉ាវក្បែរ ។
ស្ងាត់បន្តិចជុងហ្គុកក៏និយាយឡើង!
« ថ្ងៃនេះសប្បាយដែរទេ »
« ហឹម »
« ចូលចិត្តទីនេះឬអត់? »
« ចូលចិត្ត!អរគុណលោកហើយ ដែលជូនខ្ញុំដើរលេងថ្ងៃនេះ »ជីមីនក៏ងើយមុខសម្លឹងជុងហ្គុកខណៈគេក៏សម្លឹងមកដូចគ្នាទាំងផ្ដល់ស្នាមញញឹមមកកាន់ទៀតផង ។
« ជុងហ្គុក »
« ហឺម.. »នាយក្រហឺមដើមកទាំងភ្នែកមើលទៅផ្កា ។
« លោកស្រាលញ់ខ្ញុំទេ? »សំនួររាងតូចទាញកឲ្យជុងហ្គុកងាកមកសម្លឹង ។
« ..... »
« ខ្ញុំដូចជាធ្លាប់សួរលោកម្ដងហើយមែនទេ?ប៉ុន្តែខ្ញុំមិនទទួលបានចម្លើយ ព្រោះបេះដូងលោកគ្មានកន្លែងដាក់រូបខ្ញុំ!ហុឺយ....ខ្ញុំដឹងចម្លើយហើយ តែខ្ញុំនៅតែសួរលោកដដែលៗទៀត »ជីមីនងាកមុខទៅសម្លឹងមើលផ្កាដាច់កន្ទុយភ្នែកទាំងសើចចំអកមកឲ្យខ្លួនឯង ។
តែងរំពឹងថាថ្ងៃណាមួយមនុស្សដែលមាននាមជាស្វាមីពេញច្បាប់អាចងាកមកចាប់អារម្មណ៍ឬខ្វល់ខ្វាយពីខ្លួនខ្លះ ទោះបីមិនស្រលាញ់ក៏ដោយក៏សុំឲ្យបង្ហាញន័យឈ្មោះជាស្វាមីផងដែរ មើលទៅការខំប្រឹងប្រែងធ្វើអំពើល្អអត់ធ្មត់របស់គេគឺគ្មានជ្រៀបចូលបេះដូងជុងហ្គុកបន្តិចទេ ។
« ត្បឹតវាត្រជាក់ស្រស់ស្រាយ ប៉ុន្តែផ្ទៃមេឃបែជាមានពណ៍អាប់ វាដូចជីវិតខ្ញុំពេលនេះដែរទេជុងហ្គុក »ជីមីនងាកមុខសម្លឹងជុងហ្គុកវិញ ។
« ទេសសភាពដូចរូបខ្ញុំពេលនេះចឹង ខាងក្រៅស្រស់ស្រាយត្រជា ក់មានខ្យល់ត្រជាក់បក់ប៉ះខ្លួនប្រាណប៉ុន្តែវាអាចបង្កឲ្យយើងផ្ដាស់សាយ!ចំណែករូបខ្ញុំមើលខាងក្រៅ ជាមនុស្សរឹងមាំពូកែស៊ូ ស៊ូគ្រប់រឿងប្រឈមនៅរាល់បញ្ហា ប៉ុន្តែចិត្តនឹងបេះដូងន័យរាងកាយខាងក្នុងរបស់ខ្ញុំ គឺមានតែស្នាម ស្នាមដែលគ្មាននណាម្នាក់អាចមើលឃើញ ! ហុឺយ.....ជីវិតខ្ញុំអើយ...កម្មណាស់ណ៎..ហិ! គួឲ្យអស់សំណើចទេ »
« ...... »ជុងហ្គុកមិនបាននិយាយអ្វីនាយឈរស្ងៀមសម្លឹងមើលទៅកែវភ្នែកតូចក្រឡង់ កែវភ្នែកដែលលាក់ទុកក្ដីឈឺចាប់ច្រើនអណេក កែវភ្នែកពោពេញដោយក្ដីទុកព្រួយ ។ នាយមិនដែលចាប់អារម្មណ៍ទៅលើភរិយាសង្អប់ម្នាក់នេះឡើយ ជាលើកទីមួយដែលសម្លឹងឃើញកែវភ្នែកបៀមទុក្ខជាច្រើនហួសប្រម៉ាន ។
« ជីមីន... »
« ហឺម?ខ្ញុំជាមនុស្សដែលគួឲ្យចង់សើចទេ »ជីមីនសួរទៅជុងហ្គុកទាំងញញឹមមិនដាច់ពីផ្ទៃមុខ ។
« ខ្ញុំចង់សារភាពទៅលោកពីរឿងមួយ ព្រោះខ្លាចគ្មានឱកាស់នឹងបាននិយាយ!និស្ស័យមនុស្សវាសនារបស់យើងគឺមិនទៀងនោះឡើយ ទើបខ្ញុំចង់និយាយវាចេញមក មិនថាទទួលបានចម្លើយបែបណាក៏ខ្ញុំនៅតែទទួលយកបាន ឲ្យតែពេលនេះខ្ញុំបាននិយាយ »
« ...... »ជុងហ្គុកនៅតែរក្សាភាពស្ងៀមស្ងាត់ ។
ជីមីនបានលូកទៅចាប់ដៃសងសាងជុងហ្គុកមកក្ដោបថ្ពាល់របស់គេ ភ្នែកទាំងគូសម្លឹងមើលគ្នាទៅមកយ៉ាងស្រទន់ ។
« ជុងហ្គុក!!ខ្ញុំស្រលា...ខ្ញុំស្រលាញ់លោក »សំដីជីមីនបានធ្វើឲ្យជុងហ្គុកពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ។
« ខ្ញុំមិនដឹងថាវាកើតឡើងពេលណានោះទេ ទាំងពីមុនខ្ញុំបានស្អប់លោក លោកជាមនុស្សគ្មានហេតុផលចំពោះខ្ញុំ ប៉ុន្តែខ្ញុំហួសចិត្តខ្លួនឯងណាស់ ហេតុអីត្រូវលង់ស្រលាញ់មនុស្សដូចជាលោកទៅវិញ?ទាំងដែលលោកមិនដែលឲ្យតម្លៃខ្ញុំ ធ្វើបាបខ្ញុំយ៉ាងនេះ !តែលោកកុំខ្វល់ពីវាអី ព្រោះកន្លងមកខ្ញុំមិនដែលមានចិត្តស្អប់លោកបន្តិចណាសោះ »ជីមីនក៏សើចលឹបភ្នែកដៃកាន់ដៃជុងហ្គុកឲ្យក្ដោបថ្ពាល់គេជាប់ជានិច្ចហាក់ចង់ឲ្យបាតដៃក្រាស់មួយនេះផ្ដល់ភាពកក់ក្ដៅមកលើគេ ។
« ខ្ញុំពិតជាខឹងខ្លួនឯង ខឹងខ្លាំងណាស់!មិនគួរមានចិត្តលើមនុស្សគ្មានបេះដូង លោកចង់សើចចំអកឲ្យខ្ញុំក៏បាន ព្រោះបានត្រៀមជាស្រេចហើយ មុននឹងសម្រេចថានិយាយពាក្យនេះឲ្យលោកស្ដាប់ ខ្ញុំអស់ពាក្យនិយាយហើយ »ជីមីនក៏ទំលាក់ដៃជុងហ្គុកចុះពីថ្ពាល់វិញ ។
បរិយាកាស់ក៏ស្ងាត់មួយសន្ទុះ ទើបជីមីនចាប់ផ្ដើមនិយាយម្ដងទៀតដាស់អារម្មណ៍ជុងហ្គុកដែលឈរសម្លឹងមើលជីមីនមិនងាកទៅណា!
« ពួកយើងត្រឡប់ទៅវិញបាននៅ?ខ្ញុំមានអារម្មណ៍ថារងាហើយ »ជីមីនអោបដៃអង្អែលខ្លួនដែលមានអារម្មណ៍កាន់តែយប់កាន់តែជះជំហាយត្រជាក់មក ។
« ជុងហ្គុកទៅវិញទៅ រង- »សំដីចុងកន្ទុយត្រូវបានលេបចូលពោះវិញខណៈបបូមាត់ស្ដើងប្រថាប់ពីលើបបូមាត់ស្ទីករបស់ខ្លួន។
ជុងហ្គុកមិននិយាយសូម្បីមួយម៉ាត់មិនដឹងថាគេកំពុងគិតអ្វីសោះឡើយ តើសំដីជីមីននិយាយមុននេះគេបានស្ដាប់ឬអត់?
ជុងហ្គុកថើបទៅលើមាត់ជីមីនថើៗ ធ្វើឲ្យម្ចាស់បបូមាត់មានការភ្ញាក់ផ្អើលនឹកស្មានមិនដល់ ។
នាយថើបថ្នមៗដូចកំពុងបញ្ជាក់ពីអារម្មណ៍របស់គេទៅកាន់ជីមីនតាមរយៈការថើបមួយនេះ ថើមដ៏ទន់ភ្លន់ផ្អែមល្ហែមបានទាញភ្នែកទាំងគូជីមីនឲ្យបឹតហើយហើបមាត់តបស្នងទៅកាន់នាយវិញ ដោយក្ដីស្រលាញ់ ។ ដៃមាំម្ខាងចាប់ក្រសោបចង្កេះ ឯម្ខាងទៀតលើកទៅអង្អែលកសខ្ចីរបស់ប្រពន្ធ ចំណែកជីមីនបានលើកដៃទាំងគូតោងករបស់ជុងហ្គុកយ៉ាងទន់ភ្លន់ធ្វើឲ្យស្នាមថើមមួយនេះកាន់តែផ្អែមល្ហែមជាងមុន អណ្ដាតអត់ឆ្អឹងរាងក្រាស់ក្រលាស់ក្រលេងដោះដងយករស់ជាតិពីមាត់តូចយ៉ាងជក់ចិត្ត ធ្វើឲ្យនាយមិនចង់ដកមាត់ចេញទាល់តែសោះ ចង់បង្ហាញឲ្យដឹង ឲ្យប្រពន្ធល្ងង់ម្នាក់នេះដឹងឲ្យច្បាស់ថាបេះដូងរឹងដូចថ្មរបស់រាងក្រាស់ គឺប្រែជាទន់ល្វក់ដូចសំឡី បើសួរថាកើតឡើងពេលណាដែលបេះដូងរឹងកំព្រឺសនេះមានរូបប្រពន្ធ គេគ្មានចម្លើយឲ្យឡើយព្រោះសូម្បីខ្លួនគេក៏មិនដឹងដូចគ្នា វាដឹងត្រឹមថាបេះដូងតែងតែមានវត្តមានជីមីនរហូត ហើយតាំងពីយូទៀតផង គ្រាន់តែម្ចាស់វាប្រឆាំងមិនទទួលស្គាល់កាពិតប៉ុណ្ណោះ ។

និស្ស័យកម្ម. ចប់Where stories live. Discover now