28

728 64 10
                                    

ព្រោះតែភាពវេទនា នឹងអាម៉ាសដាយ៉ុនសុខចិត្តចាក់សម្លាប់ខ្លួនឯង នាងលេងចង់នៅពភពខ្មៅងងឹតមួយនេះទៀតហើយ វាអួអាប់ខ្លាំងណាស់សម្រាប់រូបនាង ។ នាងពិតជាខុសដែលធ្វើឲ្យមិត្តប្រុសដែលស្រលាញ់ថ្នាក់ថ្នមនាងខកចិត្ត នាងខុសដែលដើរផ្លូវមួយនេះ នាងគ្មានមុខជួបគេបន្តទៀតឡើយ ឲ្យគ្រប់យ៉ាងបញ្ចប់វាត្រឹមនឹងទៅចុះ ។
ជីមីនដាក់ដាយ៉ុនចុះពីដៃទាំងមុខសោកសៅ ស្ដាយស្រណោះអាណិតរូបនាងពន់ពេក គេលើកដៃទៅដកកាំបឹតតូចមុខស្រួចចេញពីពោះនាង តែកម្មចង្រៃតើនណាអ្នកឲ្យជុងហ្គុកចូលមកក្នុងពេលនេះ?ទេវតាម្ដេចអប្រិយចំពោះផាកជីមីនដូច្នេះ ទេវតាសប្បាយចិត្តខ្លាំងណាស់ឬ?ដែលឃើញភាពស្អប់ខ្ពើមអ្នកដ៏ទៃសម្លឹងមុខ?
ជុងហ្គុកចូលមកដូចជាមានការរៀបចំទុកខ្លាំងណាស់ ចំពេលជីមីនដកកាំបឹតដែលជាប់ពោះដាយ៉ុន មើលទៅហាក់គេចាក់សម្លាប់នាង ។ ជុងហ្គុកបន្ទង់ជង្គង់ចុះច្រានជីមីនពេញមួយទំហឹងកំលាំងរបស់គេ ឲ្យខ្ទាតចេញពីរាងកាយសង្សាស្រី ។
ជុងហ្គុកស្រែកសួរទៅជីមីនទាំងភ្នែកឡើងក្រហម!!
« ហេតុអីឯងសម្លាប់នាង? »
« មិន...មិនមែននោះទេជុងហ្គុក »
« យើងសួរថាហេតុអី »ជុងហ្គុកសម្លុត ។
« ខ្ញុំអត់បានធ្វើទេ..ខ្ញុំពិតជាអត់មែន »
« កាពិត ខ្ញុំឃើញផ្ទាល់ភ្នែក ថាអ្នកប្រុសជីមីនចាក់អ្នកនាងរបស់ខ្ញុំ.ហឹក.ហឹក »នីតតាស្រាប់តែនិយាយឡើង ធ្វើឲ្យជីមីនភាំងសម្លឹងមុខនាងយ៉ាងភ្ញាក់ផ្អើល នាងកំពុងតែលេងសើចឬយ៉ាងណា?
« ហឹក..ហឹក..អ្នកនាង អ្នកនាងរបស់ខ្ញុំ អ្នកប្រុសជុងហ្គុក ជួយរកយុត្តិធម៌ឲ្យអ្នកនាងខ្ញុំផង »
« នេះនាង? »ជីមីនភាំងនិយាយមិនចេញ អង្គុយមើលការសម្ដែងរបស់នីតតា ។
« ខ្ញុំមិនឲ្យឯងរួចខ្លួននោះទេ ផាកជីមីន... »ជុងហ្គុកពោលសំលេងយ៉ាងត្រជាក់ រួចនាយក៏លើកបីដាយ៉ុនចាកចេញ ។
« ខ្ញុំគ្មានជម្រើសនោះទេ នេះជាកម្មផលអ្នកប្រុស »នីតតាពោលពាក្យយ៉ាងចម្លែកមកកាន់ជីមីន ដោយសំលេងនាងឡើងស្មើរមិនដូចមុននេះយំសសឹកទួចសោកខ្លាំងណាស់ គ្រាន់តែជុងហ្គុកចេញទៅផុតនាងប្រែជាមនុស្សផ្សេង ។
« នាងធ្វើបែបនេះធ្វើអី? »ជីមីនក្រោកឈរកម្ពស់នាងសួរ ។
« ជានាងមែនទេ?ដែលធ្វើឲ្យដាយ៉ុនញៀនថ្នាំ ហើយទៅជាបែបនេះ? »ជីមីនសម្លុតសួរនាងដោយឈឺចាប់ ប៉ុន្តែនីតតានាងមិននិយាយអ្វីមួយម៉ាត់ក្រៅពីញញឹមស្ងូតរួចក៏ដើរទៅខាងក្រោមតាមជុងហ្គុក ។

និស្ស័យកម្ម. ចប់Where stories live. Discover now