45

569 61 7
                                    

ជុងហ្គុកលើកប្រពន្ធមកដាក់អង្គុយលើភ្លៅខ្លួនឯង ហើយក្រសោបចង្កេះតូចអង្អែលថ្នមៗរួចដាក់ចង្កាលើស្មារាងតូច ច្រមុះស្រួចស្របយកខ្លិនពីកញ្ចឹកករាងតូចចូលពោះអោយជួយកាត់បន្ថយភាពតឹងចិត្តក្នុងខ្លួន ។ ជុងហ្គុកដកដង្ហើមធំសួរប្រពន្ធក្នុងសំលេងខ្សាវៗ៖
« អូនប្រាប់បងបានទេហេតុអីអូននៅជាមួយគេ? »

« ..... »រាងតូចស្ងៀមចាប់ផ្ងើយចង្ការាងក្រាស់ឡើងរួចទំលាក់បបូមាត់ផ្ដឹតលើមាត់បន្តិចទើបតបទៅវិញ៖
« អូននៅជាមួយគាត់ព្រោះអូនត្រូវពឹងពាក់លើគាត់ »

« តែអូនមានប្ដី?អូនទៅរកជំនួយអ្នកដ៏ទៃចុះប្ដីអូនវិញ? »ជុងហ្គុកបញ្ចេញអារម្មណ៍អន់ចិត្តដាក់រាងតូច ។ ប្ដីមានមិនពឹងបែជាទៅពឹងប្រុសផ្សេងញាតិមើលមកតើសមទេ?

« អូនមិនចង់រំខាន ប៉ុន្មានថ្ងៃនេះអូនឃើញបងហត់នឹងការងារ ទើបអូនមិនចង់អោយបងមកហត់រឿងរបស់អូន »រាងតូចប្រាប់ប្ដីសំលេងថ្នមៗ ប្ដីប្រពន្ធគ្មាននាក់ណាថាមិនចង់ពឹងប៉ុន្តែប្ដីហត់និងការងាររកលុយមកអោយយើងចាយហើយ រឿងណាយើងធ្វើបានក៏ធ្វើខ្លួនឯងខ្លះទៅ ។
« បងឈប់គិតពីរឿងនេះទៀតទៅ អូននិងគាត់គ្មានអ្វីកើតឡើងឡើយ »

« បងត្រូវតែខ្លាច ព្រោះគេជាមនុស្សដែលអូនធ្លាប់ស្រលាញ់ »

« គ្រាន់តែធ្លាប់!ពេលនេះមនុស្សជីមីនស្រលាញ់គឺជុងហ្គុកប្ដីរបស់គេ »រាងតូចពោលដាក់ប្ដីទាំងញញឹមហើយនិយាយបន្ត៖
« បងជាមនុស្សដែលអូនស្រលាញ់ពិតប្រកត់ អូនគ្មានថ្ងៃក្បត់ចិត្តប្ដីខ្លួនឯងដាច់ខាតទោះបីអាក្រក់ឬល្អបងនៅតែជាប្ដី ជាមនុស្សដែលអូនស្រលាញ់ជាងគេ គ្មាននាក់ណាមកជំនួសកន្លែងបងបានឡើយ »ជុងហ្គុកស្ដាប់សំដីប្រពន្ធឡើងរំជួលចិត្ត ប្រពន្ធគេល្អពេកហើយរហូតអោយនាយសប្បាយចិត្តនិយាយមិនចេញ កន្លងមកភ្នែកគេខ្វាក់មើលមិនឃើញតម្លៃប្រពន្ធអោបក្នុងទ្រូង ទើបតែពេលនេះភ្លឺភ្នែកដូចយកទឹកជះកណ្ដាលមុខ ។ រាងក្រាស់ក្ដោបដៃរាងតូចមកថើបសើៗហើយនិយាយទៅកាន់ប្រពន្ធ៖

« បងអរគុណអូនខ្លាំងណាស់!មិនដឹងថាបងជាមនុស្សមានសំណាងយ៉ាងណាទើបបានរូបអូនឈានជើងចូលក្នុងជីវិត ទាំងជាក់ស្ដែងបងធ្លាប់មិនល្អចំពោះអូនយ៉ាងច្រើន អូននៅតែគិតបងក្នុងផ្លូវល្អ »

និស្ស័យកម្ម. ចប់Where stories live. Discover now