47

466 55 5
                                    

បញ្ចប់ការបិរិភោគអារហារពេលព្រឹករួចរាល់ អ្នកស្រីដាលិកាក៏នាំជីមីនមកអង្គុយលេងលើសាឡុងកណ្ដាលផ្ទះ ចំណែកជុងហ្គុកក៏ត្រូវលោកប៉ាហៅចូលទៅនិយាយនៅបន្ទប់ការងារ ។
ពេលនៅពីនាក់ម្ដាយកូនជីមីនបាននិយាយប្រាប់ម៉ាក់ក្មេកពីរឿងជុងហ្គុកចង់មានកូន ។
« អ្នកម៉ាក់បងហ្គុកគាត់ចង់មានកូន »
« ហាស់?ពិតមែនហ៎កូនមីន »
« បាទអ្នកម៉ាក់!ដំបូងកូនគិតថាមិននិយាយពីរឿងនេះជាមួយម៉ាក់ទេ ប៉ុន្តែ »
« ហើយកូនគិតធ្វើយ៉ាងមិចកូនមីន? »
« កូន.. »រាងតូចមើលមុខម្ដាយក្មេកបង្ហាញពីទុកកង្វល់ខ្លួន ។
« ឬមួយកូនចង់យកកូនពីមណ្ឌុលមកចញ្ចឹម?បែបនេះល្អណាស់កូនប្រុស ចាំម៉ាក់ទាក់ទងទៅមិត្តភក្កិរបស់ម៉ាក់ ព្រោះគេជាម្ចាស់មណ្ឌុល »លោកស្រីទាញទូរស័ព្ទលើតុចុចរកលេខមិត្តគាត់ទាំងនិយាយ ប៉ុន្តែជីមីនក៏និយាយកាត់មិនអោយគាត់ខល ។
« មិនមែនចឹងទេអ្នកម៉ាក់ គាត់ចង់បានសាច់ឈាមខ្លួនឯងច្រើនជាង »
« នេះកូនម៉ាក់វាឆ្កួតហើយ!ចុះកូនថាមិច? »លោកស្រីច្រឡោតខឹងជំនួសកូនប្រសារ ម្ដេចកូនប្រុសគាត់មិនចេះគិតអោយវែងឆ្ងាយ?ជាក់ស្ដែងប្រពន្ធជាមនុស្សប្រុសធ្វើម្ដេចអាចមានកូនអោយបាន?
« កូន... »រាងតូចស្ងាត់គិតបន្តិចថាគួរតែប្រាប់ម្ដាយឬអត់ ចុះបើប្រាប់ទៅម្ដាយក្មេកវាយប្ដីគេទេ?ត្បឹតថាប្ដីមិនគិតចំណុចឈឺចាប់ខ្លួន ក៏ចិត្តមិនដាច់ពីប្ដីដែរ ។
« កូនគិតថាអោយគាត់រៀបការប្រពន្ធមួយទៀត »ម្ដាយគ្រាន់តែលឺសំដីកូនប្រសារចង់បាស់ជើងលោតធ្លុះដំបូលផ្ទះ ។ ព្រះអើយនៅមានប្រពន្ធបែបនេះនៅរស់ដែរឬ?បែបនេះចិត្តល្អជាងយាយជីកាន់ធម៍កាន់អារទៀត ។
« ឆ្កួត...កូនឯងមានជំងឺឆ្កួតជ្រូកហើយកូនមីន »
« កូនមិនបានឆ្កួតទេម៉ាក់ កូនគ្មានជម្រើសទេដើម្បីក្ដីស្រម៉ៃជុងហ្គុកកូនមានតែធ្វើបែបនេះ »រាងតូចទំលាក់ទឹកមុខចុះមនុស្សគ្មានផ្លូវជ្រើសរើសមានតែបណ្ដោយ ពេលនេះគេពិបាកចិត្តជាងនណាទាំងអស់ ។
« កូនបានសម្រេចចិត្តហើយម៉ាក់ »
« តែម៉ាក់មិនព្រម »គាត់គ្មានថ្ងៃព្រមដាច់ខាតទោះបីប្រពន្ធគេចិត្តទូលាយក៏ដោយ រឿងនេះជារឿងធំហើយគួរអោយអាម៉ាស់បំផុត ។ រាងតូចមើលម្ដាយក្មេកភ្លឺសៗម្ដេចគាត់មើលទៅក្ដៅប្រហាយម្ល៉េះ?គាត់មិនអាណិតកូនប្រុស គាត់មិនចង់មានចៅស្នងត្រកូលទេ?
« តោះទៅជាមួយម៉ាក់ »ដាលិកាក្រោកចាប់កដៃកូនប្រសារក្រោកឈរ ។
« ទៅណាម៉ាក? »រាងតូចសួរម្ដាយទាំងឡេឡឺ ម៉ាក់ប្រុងយកទៅណាទៅ?
« ម៉ាក់នាំឯងទៅនិយាយជាមួយជុងហ្គុកអោយច្បាស់ បើគេនៅតែរឹងទទឹង កូនលេងក្បាលកូនម៉ាក់ចោលទៅ ហើយម៉ាក់សន្យាថានឹងរកប្ដីដែលល្អជាងជុងហ្គុកមកអោយកូន អោយគេស្ដាយក្រោយម្ដង »ថាកូនប្រសារទៅប្លែក ម្ដាយក្មេងខ្លាំងជាងទៀត ។ អោយកូនលេងគ្នាមធ្យមងំនៅខំរកប្ដីថ្មីអោយកូនប្រសារទៀត ម្ដាយបែបនេះរកមិនងាយបានទេ អត់មានថាជួយនិយាយសម្រួលគេគឺផាំងប្រាវម៉ង ។
រាងតូចដើរតាមម្ដាយត្រុកៗដោយដៃត្រូវគាត់កាន់យ៉ាងណែនសំដៅទៅបន្ទប់ការងារលោកប៉ា ។
តុក តុក!! គោះទ្វាតែពីដងដាលិកាបើកចូលយកម្ដង មិនរងចាំអោយប្ដីអនុញ្ញាតសិនទេ ។ គ្រាន់តែទ្វាបើកឪកូនទាំងពីធ្វើមុខឆ្ងល់ខណៈប្រពន្ធកាន់ដៃកូនប្រសារសម្លឹងមកដូចជាចង់សុីសាច់ហុតឈាមគ្នាស្រស់ៗ ។
« ជីមីនម៉ាក់កូនខឹងនណាមកមិចក៏មុខអាក្រក់មើលម្ល៉េះ? »អេឡេសសួររាងតូច ចំណែកគេញញឹមមិនសូវសមហើយក្រវីក្បាលតិចៗ ។
« កើតអីអូនសម្លាញ់? »រាងតូចមិនឆ្លើយទើបលោកសួរប្រពន្ធខ្លួនឯង ។
« បងសាកសួរកូនចង្រៃរបស់បងទៅ »ឪកូនសម្លឹងមុខគ្នាខណៈលឺសំដីលោកស្រី ខុសអីទៀតហើយបានជាម្ដាយមកជេបែបនេះ?
« កូន?កូនខុសអីម៉ាក់? »លោកស្រីប្រលេងដៃរាងតូចហើយដើរទៅជិតកូនប្រុសទះក្បាលគេមួយដៃ ។
« អូយម៉ាក់វាយកូនធ្វើអី ? »
« វាយអោយឯងបាត់ភ្លើ »
« មីនអូនដឹងថាម៉ាក់កើតអីទេ? »
« កុំមកសួរកូនយើង »អូ..កូនយើង?ហើយចុះគេហ៎កូនពីណាគេចឹង?រាងក្រាស់ច្បាស់ក្នុងចិត្តហើយប្រកត់ជាប្រពន្ធទៅយាយអីអោយអ្នកម៉ាក់ស្ដាប់ ទើបគាត់ខឹងឡើងភ្លេចកូនបង្កើត ។ គេមើលទៅរាងតូចជួយបកស្រាយគ្នាបន្តិចទាំងដែលរាងតូចឈរថ្មឹងធ្វើដូចមិនដឹងរឿងអី ពេលនេះទោះពិបាកចិត្តសុំខ្មើតបន្តិចហើយបានម៉ាក់ក្មេកកាន់ជើង ។
« ឯងធ្វើអីដឹងខ្លួនឯងហើយ »ឪកូនមើលមុខគ្នាសាជាថ្មី ។
« បងក៏ដូចគ្នាមួយថ្ងៃៗមិនចេះប្រដៅកូន អោយមានចរិកយ៉ាប់ទៅៗ បើឯងមិនចោលអាចរិកយ៉ាប់នេះទៀតទេ យើងនឹងដេញក្បាលឯងចេញពីផ្ទះជាមិនខាន »គាត់ដាក់មកលះៗតែម្ដងធ្វើអោយឪកូនវ៉ល់ខួរអស់ហើយ នៅសុខៗក៏មានកំហុសកើតឡើងទាំងញាំបាយមិញនេះនៅល្អសោះ ។
« ប្រពន្ធមួយឯងវាមិនគ្រប់គ្រាន់អ្ហេស?ចង់បានប៉ុន្មានយកញ៉ាត់ក្នុងផ្ទះ ឯងជាស្ដេចឬលោកលួងហាស់បានមួយហើយចង់យកមួយទៀត គ្មានខួរក្បាលទេយ៉ាងមិច?ឬមួយសត្វល្អឹតវាសុីខួរក្បាលកូនឯងអស់ហើយ? »
« ម៉ាក់..ជ្រុលពេកទេដឹង? »រាងតូចចូលមកចាប់ដៃម៉ាក់ខណៈគាត់ជេប្ដីខ្លួនមាំងៗ ប្រពន្ធណាទោះយ៉ាងណាប្ដីនៅតែល្អដែរ ។
« នៅអោយស្ងៀមកូនមីន ម៉ាក់ចាត់ការអោយ »គាត់បែមកនិយាយជាមួយកូនប្រសារយ៉ាងស្រទន់ ខុសពីនិយាយជាមួយជុងហ្គុក ។
« ឯងប្រុងគិតយ៉ាងមិចជុងហ្គុក? »
« គិតអីគេ?កូនមិនយល់ពីម៉ាក់និយាយសោះ មកដល់ជេយកៗហើយមកសួរមិនដឹងក្បាលកន្ទុយនៅឯណាចេះ កូនឆ្លើយយ៉ាងមិច? »
« អូនប្រាប់ថាបងចង់បាន..ប្រពន្ធមួយទៀត »
« ហាស់? »ជុងហ្គុកស្រែកចង់បែកភូមិគ្រិះដែលម៉ាក់ជេមួយព្រឹកនិងគឺរឿងនេះទេ? ក្រែងខ្លួនឯងនាក់ចង់អោយគេយកប្រពន្ធមួយទៀតនោះ ហើយមកទូពិតអ្នកម៉ាក់ទាំងគ្រប់យ៉ាងអឺអើតែម្នាក់ឯងនិង?

និស្ស័យកម្ម. ចប់Where stories live. Discover now