19

822 52 5
                                    

អង្គរក្សឈុតខ្មៅបីរាងតូចដាក់លើអ៊ុបតាមបញ្ជារបស់ចៅហ្វាយបញ្ជារួចពួកគេក៏បើកត្រឡប់ទៅវិញ ដល់ច្រាំងម៉ោងប្រាំមួយព្រឹកល្មម រាងកាយដែលដេកស្ដូកស្ដឹងត្រូវជុងហ្គុកបីដាក់ក្នុងឡានដើម្បីធ្វើដំណើរទៅកាន់កៅស៊ុងន័យដំបន់តៃវ៉ាន់ ។
នៅកៅស៊ុងជុងហ្គុកមានវីឡាតូចល្មមសម្រាប់គេ ដែលស្ថិតនៅជាយក្រុងផងដែរ មានសភាពស្ងប់ស្ងាត់ល្អខ្យល់ត្រជាក់បរិសុទ្ធ អាកាស់ធាតុទីនោះគឺល្អខ្លាំងណាស់ ចំណាយពេលបើកឡានទៅកាន់កៅស៊ុងជាច្រើនម៉ោងទីបំផុតក៏បានមកដល់ ឡានខ្មៅរលោងមានតម្លៃថ្លៃបើកចូលខាងក្នុង ម៉ាសុីនត្រូវពន្លត់កូនចៅរហ័សចុះបើកទ្វាជូនចៅហ្វាយទាន់សភាពការ ។
រាងក្រាស់មិនចុះមកខ្លួនទទេ នាយបានចាប់បីរាងកាយតូចមកជាមួយ ច្រើនម៉ោងកន្លងផុតទៅរាងតូចមិនទាន់ដឹងខ្លួនទៀត ទោះបីជាស្អប់ខ្ពើមយ៉ាងណាក៏មានចិត្តបីបមគេទៅដាក់គេងលើពូកផងដែរ ។
« ហេតុអីយើងចាំបាច់ខ្វល់ខ្វាយជាមួយឯងដល់ថ្នាក់នេះ? »ដាក់សំនួរទៅកាន់ខ្លួនឯងខណៈភ្នែកសម្លឹងមើលមនុស្សដេកសន្លប់លើគ្រែ ក្រែងជាមនុស្សដែលត្រូវស្អប់ចាំបាច់បារម្មធ្វើអ្វី ?? អារម្មណ៍កំពុងតែកើតឆ្កួតជាក់ជាមិនខាន ។
« ចំជាឆ្កួហើយ »ជុងហ្គុកទន្គេចស្ដីខ្លួនឯង រួចដើរចេញទៅខាងក្រៅបាត់ ។
« អាឆេន »គេស្រែកហៅអង្គរក្សជំនិត ។
« បាទទាន! »ឆេនចូលមករកចៅហ្វាយតាមការហៅដោយអោនគំនាបគោរពបន្តិច ។
« ទៅកាស់សុីណូ »នាយនិយាយចប់ក៏ដើរទៅឡានដោយឆេនតាមពីក្រោយ នៅជិតរាងតូចចេះតែមានអារម្មណ៍មិនល្អចំពោះខ្លួនទើបព្យាយាមនៅឲ្យឆ្ងាយៗ ម្យ៉ាងវិញក្មេងនេះពូកែខាងឌឺម្លោះហើយកុំសូវនៅជិតក៏ល្អ ព្រោះមិនចង់ធ្វើបាបទោះបីស្អប់ក្ដី ។
« បាទ! »

កាស់សុីណូ!!

« ចៅហ្វាយ!ខាងកូរ៉េបានផ្ដល់ដំណឹងមកថាលោកគីមបានទៅរករឿងនៅឯប៉ូសបូលីស »ជុងហ្គុកកំពុងអង្គុយពិនិត្យការងារ អំពីចំណាយនឹងចំណេញក្នុងបញ្ជី ដោយបានឲ្យឆេនជាអ្នកត្រួតពិនិត្យលើការស្លាប់របស់ដាយ៉ុនជាអតីតមិត្តស្រី នឹងស្វែងមើលសកម្មភាពលោកគីមជារៀងរាល់ថ្ងៃ ថ្វីតត្បឹតគេឃើញនឹងភ្នែកថាការស្លាប់របស់នាងគឺជីមីនទាក់ទងក៏ដោយក្ដី ក៏ប៉ុន្តែនាយត្រូវស្វែងរកពត័មានលំអឹតពីព្រោះរូបភាពជីមីនសម្លាប់ដាយ៉ុនវាបានមកពីកាំមេរ៉ាសុវត្តភាព រូបភាពមានការរអាក់រអួល ។
« តើយ៉ាងមិច? »
« ខាងប៉ូលីសហាក់ជាមិនខ្វល់ពីការរកឃាតកដូចជាចៅហ្វាយនិយាយពិតមែន កន្លងផុតទៅមួយខែដូចជាគ្មានបានតម្រុយអ្វីបន្តិចឡើយ!ពេលនេះលោកគីមគាត់លេងពឹងលើប៉ូលីសទាំងស្រុងទៀតហើយ គេកំពុងចាត់កូនចៅស្វែងរកសាកសព្វអ្នកនាងដាយ៉ុនជាមុនសិន ខ្ញុំខ្លាចរឿងនេះមកដល់ចៅហ្វាយ បើសិនជាចៅហ្វាយនៅតែបន្តលាក់សាកសព្វអ្នកនាងទុក »ឆេននិយាយមិនខុស ពីព្រោះសាកសព្វត្រូវជុងហ្គុកលួចមករក្សាទុកក្នុងទូក្រោមដីបន្ទប់សម្ងាត់របស់នាយ បើសិនជាលោកគីមអាចរកឃើញជុងហ្គុកនឹងជាប់ទោសសង្ស័យ លើសាកសព្វនឹងសម្លាប់មិត្តស្រីរបស់ខ្លួនឯង ។
« ឯងគិតថាយើងត្រូវខ្វល់ពីរឿងនេះដែរ? »គេមិចត្រូវខ្វល់ឈឺក្បាលពីរឿងនេះ?ទោះបីជារកឃើញតើនណាហ៊ានធ្វើស្អីសាតានមួយនេះកើត?គេទាំងឆ្លាតទាំងមានអំណាចគួរឲ្យខ្លាចរអារឿងកំប៉ិកំប៉ុកមិនស្គៀមធ្មេញឡើយ អ្វីត្រូវខ្វល់ចំពោះមុខតើចាត់ការឃាតកដែលជាភរិយាបែបនេះបន្ត នណាក៏ដោយលើកដៃប៉ះមនុស្សដែលនាយស្រលាញ់អ្នកនោះគឺត្រូវរស់វេទនាជាងស្លាប់ទៅទៀត ។
« ទោះជារកដល់ស្លាប់ទៀត ក៏គ្មានអ្នកណាអាចរកនាងឃើញនោះដែរ!គ្មានអ្នកណាមានសិទ្ធយកនាងចេញពីខ្ញុំបានដាច់ខាត »មើលតែកែវភ្នែកក៏ដឹងថាជុងហ្គុកស្រលាញ់ដាយ៉ុនកំរឹត បើអាចលេបនាងចូលក្នុងទ្រូងបាន នឹងលេបនាងទុកមិនឲ្យអ្នកណាឃើញ មិនឲ្យឃ្លាតសូម្បីតែមួយវិនាទី ។
« ឯងត្រឡប់ទៅចាត់ក្មេងម្នាក់នោះទៅ »
« ចៅហ្វាយចង់ឲ្យខ្ញុំធ្វើយ៉ាងមិចទាន? »
« ធ្វើយ៉ាងមិចក៏បាន ឲ្យតែវារស់វេទនា!យប់បន្តិចទើបយើងទៅ »ក្នុងមួយថ្ងៃមិនបានធ្វើទារុណកម្មប្រពន្ធម្ដង ក្នុងអារម្មណ៍ម៉ួម៉ងពិសេសពេលរំលឹកដល់ដាយ៉ុនគំនុំចេះតែដុតរោលពេញប្រាណ ត្រូវតែធ្វើឲ្យជីវិតជីមីនវេទនាឲ្យខានតែបាន ។
ឆេនអោនគោរពចៅហ្វាយទៅបំពេញទួននាទីដាក់បញ្ជាមក បន្សល់ទុកសាតានអង្គុយគងទាក់ខ្លា ទាញបារីមកជក់បង្ហុយផ្សែងពេញបន្ទប់ ខួរក្បាលចាប់ផ្ដើមគិតទៅរឿងពីមុន ។

4ឆ្នាំមុន!!

« ជុងហ្គុកអូនចង់ទៅមើលកុនថ្ងៃនេះបងទៅដែរ? »នារីដ៏ស្រស់ស្អាតម្នាក់ដែលគេល្បីថាស្រីស្អាតប្រចាំសាលា នាងស្លៀកឈុតសិស្សព្រោះនៅសិក្សា ដោយដើរកៀកអោបដៃកំលោះសង្ហាប្រចាំសាលារៀនដូចគ្នា បណ្ដើរទៅអង្គុយបង់កន្លែងញាំអារហារ ។
« អូនទៅណាបងក៏ទៅនឹង »
« ហិ!បងគួរឲ្យស្រលាញ់ដល់ហើយ!ល្ងាចម៉ោង4មកទទួលអូននៅផ្ទះលឺអត់ »
« បាទ..អូនសម្លាញ់ »
« សួស្ដីអ្នកទាំងពី »ប្រុសស្រីទាំងពីកំពុងតែនិយាយសាសងគ្នាលើបង់ក៏មានប្រុសខ្លួនតូចច្រឡឹងម្នាក់ចូលមករាក់ទាក់ ។
« អូ..ជីមីន! »ដាយ៉ុនតបទៅវិញក្នុងនាមជាមិត្តរួមថ្នាក់ ជីមីននឹងដាយ៉ុនគឺជាមិត្តភក្កិនឹងគ្នាក៏ប៉ុន្តែមិនសូវជាស្នឹតពីព្រោះដាយ៉ុននាងមិនសូវជាមានភាពស្នឹតស្នាលជាមួយអ្នកណាឡើយ ដោយសារទៅណាមកណាគឺមានជុងហ្គុកនៅក្បែរជានិច្ចម្លោះនាងគិតថាមិនឯកា មិនចាំបាច់មានមិត្តជិតដឹតក៏បានត្រឹមជុងហ្គុកម្នាក់គ្រប់គ្រាន់ហើយ ចំណែកជុងហ្គុកក៏ស្គាល់គ្នាជាមួយរាងតូចដោយសារឪពុកម្ដាយគេជាមិត្តនឹងរកសុីក្រុមហ៊ុនជាមួយគ្នា ចឹងអ្នកទាំងពីក៏តែងតែជួបគ្នាញឹកញ៉ាប់ផងដែរ ។
« ល្ងាចនេះទៅមើលកុនជាមួយគ្នាទេ? »ជុងហ្គុកបានបបួលជីមីនឋានៈជាមនុស្សស្គាល់ឧស្សាហ៍ចេញចូលផ្ទះគ្នាទៅវិញទៅមក ។
« ប្រហែលជាមិនបានទៅនោះទេ ល្ងាចនេះខ្ញុំក៏មានណាត់ដូចគ្នា »
« ណាត់ជាមួយអ្នកណា? »ជុងហ្គុកកញ្ច្រូលភ្លាមៗខណៈមិនដឹងខ្លួនហេតុអីត្រូវក្ដៅក្រហាយ?
« បងកើតថី?ជីមីនណាត់ជាមួយអ្នកណាក៏ជារឿងគេ មើលទៅបងដូចជាចង់ដឹងចង់លឺខុសប្លែក? »ដាយ៉ុនមានចម្ងល់នឹងមិនពេញចិត្តដែលសង្សាខ្លួនហាក់ជាហួងហែងអ្នកដ៏ទៃចំពោះមុខនាង ។
« បងគ្រាន់តែសួរធម្មតាទេតើ ព្រោះពូផាកបានផ្ញើរគេឲ្យបងជួយមើលថែ »
« មិនអីទេ ខ្ញុំទៅណាមកណាតែងតែប្រាប់អ្នកផ្ទះរហូត ព្រោះមិនចង់ឲ្យពួកគាត់បារម្មដូចគ្នា!អ្នកទាំងពីទៅតែនាក់ល្អហើយ ចាំបាច់យកខ្ញុំទៅទើសដៃទើសជើងធ្វើអី? »វាត្រឹមត្រូវចាំបាច់ហៅគ្នាទៅរំខានអី?ទៅតែពីនាក់ល្អស្រាប់ហើយ ចង់ស្វីតចង់ទៅណាផ្សេងទៀតមិនបាច់ត្រូវមកខ្វល់ខ្វាយជាមួយគេ ។
« ហើយចុះឯងណាត់ជាមួយអ្នកណា? »នាយនៅតែចង់ដឹងពីការណាត់រាងតូច ទើបសួរតាមសួរមិនចង់ឈប់ ។
« ណាត់ជាមួយសិស្សល្បងខែប៊ីន »ដោយសារតែរាងក្រាស់តាមសួរមិនឈប់ក៏ប្រាប់ម្ដងទៅ ដោយខែប៊ីនជាសត្រូវជុងហ្គកនេះឯង ។
ខែប៊ីននឹងជុងហ្គុករៀនសកលឆ្នាំទី2ឯដាយ៉ុននឹងជីមីនរៀនថ្នាក់ទី11ប៉ុន្តែសាលាជាមួយគ្នា ខែប៊ីនជាគូប្រជែងសម្រស់នឹងចំណាត់ថ្នាក់របស់ជុងហ្គុក ទើបនាយមិនសូវជាចូលចិត្ត អីលូវជីមីនបែជាធ្វើការណាត់ជួបជាមួយ ។

និស្ស័យកម្ម. ចប់Where stories live. Discover now