ព្រះអាទិត្យបញ្ចេញពន្លឺចែងចាំងពេញទីក្រុងមនុស្សម្នារូតរះក្រោកពីដំណេក ស្វះស្វែងធ្វេីការរៀងខ្លួនតាមទំលាប់សព្វដង ខ្លះទៀតក៏នៅគេងខ្លុំភួយ ព្រោះភាពខ្ជិលច្រអូស ឬជាទំលាប់បែបផ្សេងៗគ្នាជាដេីម ។
ពន្លឺភ្លឺត្រចាំងជះចូលតាមបង្អួច ភ្លឺស្រាងៗប៉ះជាមួយវៀងននដែលបក់ល្វៀកៗតាមខ្យល់បរិសុទ្ធផេីយផាត់មក រូបភាពមនុស្សប្រុសតូចធំមួយគូគេងអោបគ្នាស្ដូកស្ដឹងនៅលេីពូកដែលមានពណ៍ស និងមានភួយជួយបាត់បាំងត្រឹមចង្កេះទៅក្រោម ។
ដៃមានសសៃធំៗពណ៍ខៀវបង្ហាញឃេីញពេញភ្នែក ផ្ដេីមកម្រេីកម្រាមតិចៗឡេីង ដែលមានអារម្មណ៍ចុករយដេីមកំភួនដៃ ជុងហ្គុកបេីកភ្នែកស្រឡះប្រទះភ្នែកហ្នឹងកាយតូចដែលដេកលេីកំភួនដៃខ្លួន ស្នាមញញឹមស្រាលផុសចេញពីបបូមាត់ស្ដេីង មុនយកដៃវេកសក់ដែលបាំងមុខតូចច្រមិចចេញ ។
« មិននឹកស្មានថារាងកាយថ្លៃថ្នូដូចជាជុងហ្គុក ត្រូវមកប្រលូកប្រលាក់ជាមួយមនុស្សដែលជាប់ខ្លិនខ្វក់ដូចជាឯងសោះ »សំដីគ្រោកក្រៀតបង្ហេីបជាមួយខ្យល់ បេីសិនជាម្ចាស់តូចស្ដាប់លឺតេីគេតបទៅវិញបែបណាជាមួយប្រភេទអ្នកថ្លៃថ្នូម្នាក់នេះ ? ហុឺម តាំងខ្លួនជានាក់ស្អាតរិកពាសែនថ្លៃ នៅតែមានចន្លោះថោកទាបបន្តិចដែរណ៎ ។ងាកមកមេីលសកម្មភាពនៅទីក្រុងសេអ៊ូលប្រទេសកូរ៉េវិញ ក្នុងក្រុមហ៊ុនគ្រុបធំមួយដែលល្បីជាងគេក្នុងប្រទេស ខាងក្នុងបន្ទប់ប្រជុំមានមនុស្សបួនទៅដប់នាក់អង្គុយតាមកន្លែងមានទាំងស្រីទាំងប្រុស ក្នុងនោះក៏មាននាក់ជំនួញធំៗដូចជាលោកអេឡេសលោកផាក លោកគីម ក្នុងនោះក៏មានលោកជីគឺជាឪពុកដាយ៉ុនអតីតមិត្តស្រីជុងហ្គុកផងដែរ ។
« គម្រោងថ្មីដែលខ្ញុំរួមជាមួយលោកផាកបានរៀបចំឡេីង តេីអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរ »អេឡេសបានរៀបរាបពីគម្រោងថ្មីទៅគ្រប់គ្នាស្ដាប់ ។
« ខ្ញុំយល់តាមគំនិតរបស់លោក!! »លោកគីមមេីលទៅគម្រោងរបស់លោកអេឡេសគឺល្អគ្រាន់បេីទេីបលោកយល់ស្របជាមួយ ។
« គម្រោមលោកគឺអាចទទួលយកបាន ប៉ុន្តែបេីសិនជាយេីងបន្ថែមកន្លែងក្មេងតូចៗលេងរឹតតែល្អថែមទៀត !! ពួកយេីងមានទាំងអាកាសធាតុល្អ និងអាងហែទឹកធំទូលាយ ទីកន្លែងក៏ស្រឡះល្អ ខ្ញុំចង់បន្ថែមផ្សារនិងល្បែងក្មេងលេង ងាយស្រួលដល់អតិថិជនដែលជាវវីឡារបស់យេីង ពួកគេនិងមិនបាច់ធ្វេីដំណេីរទៅផ្សារដែលឆ្ងាយគួសម »លោកជីគាត់ក៏ជួយបញ្ចេញបន្ថែមពីលេីនៅចំណុចខ្វះខាត ពាក្យសំដីគម្រោងបន្ថែមធ្វេីឱ្យគ្រប់គ្នាស្ងេីចសសេីរនិងគាំទ្រគាត់ជាខ្លាំង តែចំណោមមនុស្សទាំងនោះមានមនុស្សពីនាក់មិនពេញចិត្តជាមួយគាត់ ប៉ុន្តែមិនបញ្ចេញ ។
« លោកជីគិតបានដឹតដល់ចំពោះគម្រោងនេះពិតមែន!ខ្ញុំយល់ស្របជាមួយលោកជី ពួកយេីងគួតែបន្ថែម ពីព្រោះនាក់មករស់នៅពួកគេប្រកត់ជាមានកូនតូចៗ បេីថែមពីនេះទៀត ពួកយេីងលក់ដាច់លឿនបំផុត »
« ខ្ញុំយល់ស្របជាមួយលោកជី »
« ខ្ញុំផងដែរ »មនុស្សនៅក្នុងអង្គប្រជុំស្រាប់តែមានការពេញចិត្តនិងយល់តាមគំនិតលោកជីទាំងអស់ ចុងក្រោយពួកគេក៏សម្រែចតាមលោកជីតែម្ដង ។តែវ៉ាន់!!
ជុងហ្គុកដេីរចេញពីបន្ទប់ទឹកខ្លួនរុំកន្សែងត្រឹមចង្កេះបង្ហាញសាច់ក្បាលពោះកង់ៗគួរឱ្យចង់ស្ទាប ដៃកាន់កូនកន្សែងតូចជូតសក់ដែលសេីមតិចៗ ដេីរមកឈរជិតគ្រែ នាយឈរជ្រាត់ចង្កេះសម្លឹងមេីលទៅកំលោះតូចដែលរំកិលគូទចុះពីគ្រែយឺតៗ ហាក់ជាឈឺចាប់ខ្លាំង ជាមួយទឹកមុខស្លេកស្លាំងបង្ហាញឱ្យឃេីញពេញភ្នែកនាយតែម្ដង ។
ជីមីនព្យាយាមយោងខ្លួនចុះពីលេីគ្រែទាំងជេីងញ័រ ដៃតូចម្ខាងប្រឹងទប់ក្បាលគ្រែម្ខាងទប់ភួយបឹតបាំងមួយកំណាត់ក្រោម និយាយពីនាក់ឈរមេីលវិញគឺឈរមេីលបស់គេមែនអត់ខ្ចីទៅជួយអាមិចទេឆ្លៀតសេីចឌឺថែមទៀត ជីមីនមិនយកចិត្តទុកដាក់និងសំលេងសេីចចម្អកទេ គិតពីយោងខ្លួនឱ្យតែរួចគ្រប់គ្រាន់ហេីយ ។
« អាណិត » ជុងហ្គុកពោលពាក្យពីម៉ាត់មុនឈានជេីងទៅរកជីមីនដែលដេីរបានបីបួនជំហ៊ានពីគ្រែមកហេីយ ។
« អូយ !! »មិនដឹងខួរក្បាលជុងហ្គុកគិតស្អីទេ សុខៗដេីរទៅបំបុកស្មាជីមីនឱ្យដួលអុកគូទស្នំបស់គេ ដំបូងស្មានតាគេមានចិត្តមកជួយទេតេីដឹងអីល្បងនេះលេងម៉ាអេមបស់គាត គាំងសួតម៉ង ។
« នេះលោក »ហួសចិត្តយ៉ាងខ្លាំងរកនិយាយថាឱ្យអាបុិនិងមិនកេីត មិនជួយចែវហេីយមករាថែមទៀត ជីមីនមិនដឹងនិយាយជាមួយមនុស្សអត់គ្រប់ទឹកនេះមិចក៏ប្រឹងងេីបឈរឡេីងវិញទាំងលំបាក ។
« ស្លាក់ស្លេីក !! ទៅងូតទឹកលឿនទៅ ថ្ងៃនេះខ្ញុំត្រូវយកឯងទៅបោះចោលនៅកោះផង »
« អាប៉ាកាច់ »
YOU ARE READING
និស្ស័យកម្ម. ចប់
Actionដោយសារតែរឿងយល់ច្រឡំមិនសេីបអោយដឹងកាពិតជាមុនសិន តែបែជាទំលាក់កំហុសគ្រប់យ៉ាងមកលេីក្មេងប្រុសមិនដឹងរឿងម្នាក់ អោយមករស់នៅក្នុងនរកមួយដែលគ្មានថ្ងៃអាចគេចផុតបានដល់ដង្ហេីមចុងក្រោយ តេីជីវិតគេនិងទៅជាយ៉ាងណា តេីបុរស់ជាស្វាមីដែលរៀបការបន្លំភ្នែកគេនោះ អាចនិងភ្ញាក់ខ្លួន...