31

757 65 3
                                    

ក្រោយពីចំណាយពេលពេញមួយថ្ងៃដើរលេងពួកគេក៏បានមកដល់ផ្ទះវិញ ខណៈនេះម៉ោង10យប់ទៅហើយទំរាំតែមកដល់ ។
ជីមីនដើរចេញពីបន្ទប់ទឹកដោយស្លៀកឈុតគេងរួចជាស្រេច គេសម្លឹងមើលពេញបន្ទប់រកជុងហ្គុក តែក៏មិនឃើញស្រម៉ោលឡើយ មិនគិតច្រើនជីមីនដើរទៅអង្គុយលើពូករងចាំប្ដី ។
ក្រាក មួយសន្ទុះក្រោយទ្វាបន្ទប់ក៏បន្លឺជីមីនរហ័សងាកទៅមើលទ្វា ហើយញញឹមឡើងទាំងដើរទៅរកប្ដីរួចនិយាយ៖
« លោកទើបតែមកពីណា?ឆាប់ទៅងូតទឹកទៅនឹងឆាប់បានចូលគេង ព្រោះស្អែកត្រូវធ្វើដំណើរទៅពីព្រឹកផង »
« ចាំហើយចាំងូតដើម្បីកុំអោយខាតទឹក »ពាក្យជុងហ្គុលបានក្លាយជាចម្ងល់ដល់ជីមីន ជុងហ្គុកញញឹមរួចក៏ទំលាក់បបូមាត់ទៅលើមាត់ជីមីន ។ ជុងហ្គុកឈ្លានពានលើបបូមាត់ស្ទីករហូតម្ចាស់គេព្រមតបស្នងលែងប្រកែក គេថើបបណ្ដើររុញរាងកាយតូចតិចៗបណ្ដើរដល់ ពូកក៏ច្រានជីមីនដេកលើពូកទាំងមាត់មិនព្រមអោយដាច់ពីគ្នា ហើយទ្រោបតាមទៅជាមួយរាងកាយតូច ការថើបចេះតែបន្តដល់មានកំដៅម្នាក់ៗចេញពីខ្លួន ។
« អឺម.. »សំលេងក្រហឺមដើមកចេញពីមាត់ជីមីន ខណៈរាងកាយត្រូវបានប្ដីស្ទាបអង្អែលមិនអោយសល់សាច់ ។ ការបំបោសអង្អែលគ្នាបង្កអោយមានភ្លើងស្នេហ៍ផ្ទុះឡើងទាំងកណ្ដាលយប់ សំលេងថ្ងូថ្ងូក៏លឺសូរងំពេញបន្ទប់ដេកជារឿយៗតាមចំណងពួកគេ ។
....
រំលង!
ទីបំផុតជីមីននឹងជុងហ្គុកក៏បានមកដល់ទឹកដីកូរ៉េវិញ ។ អ្នកទាំងពីកាន់ដៃគ្នាយ៉ាងស្អឹតដើរចេញពីប្រលានយន្តហោះ សំដៅទៅឡានអង្គរក្សដែលមកចាំទទួលពួកគេ ។ ក្រោយពីចូលឡានហើយអង្គរក្សក៏បើកចេញទៅ ជីមីនអង្គុយក្នុងឡានក្បែរប្ដីក៏និយាយ៖
« ពួកយើងទៅផ្ទះម៉ាក់ឬទៅខុនដូ? »
« ទៅខុនដូរសម្រាកសិន »
« ហុឺម..បើដល់ចាំដាស់ខ្ញុំផង ខ្ញុំសុំគេងបន្តិច »ពេលនេះបើកភ្នែកមិនចង់រួចព្រោះលេងល្បែងក្ដៅសាច់ជាមួយប្ដីដល់ជិតភ្លឺ ត្រូវមកក្រោកពីប្រលប់ឡើងយន្តហោះទៀតមិនល្វើយទើបចម្លែក ។ ជីមីនដាក់ក្បាលផ្អែកទៅកញ្ចក់ឡានបំណងចង់ដេក ក៏ត្រូវជុងហ្គុកចាប់ទាញមកកៀកខ្លួនរួចនិយាយថាអោយ៖
« ដាក់ក្បាលទៅនោះបើរលាក់តិចបោកក្បាលជ្រុសខួរ »
« ប្រុងអោយខ្ញុំដេកឯណា?លេងទៅប៉ុន្នឹងវាមិនងាប់នោះទេ កុំទាន់រករឿងខ្ញុំបានអត់?ខ្ញុំងងុយណាស់ »ជីមីនប្រឹងបិះដៃជុងហ្គុកចេញពីស្មានតែមិនងាយ ។
« ដេកត្រង់នេះមក »ដោយសាររាងតូចជេសគេទាញក្បាលរាងតូចអោយកើយផ្លូវគេតែម្ដង ។ ជីមីនបើកភ្នែកធំៗមិនយល់ពីស្វាមី ជុងហ្គុកឃើញទឹកមុខប្រពន្ធមើលមកភ្លឺសៗនាយក៏សម្លឹងទៅមុខហើយស្ដីអោយ៖
« បើថាងងុយក៏បឹតភ្នែកដេកទៅ រឿងច្រើនប្រយ័ត្នខ្ញុំធ្វើអោយលេងបានដេក »
« ដេកៗ.. »គ្រាន់តែលឺសំដីប្ដីរាងតូចរហ័សបឹតភ្នែកសង្ងំរហូតលក់ទាំងមិនដឹងខ្លួន ។ ស្ងាត់ប្រហែល5នាទីជុងហ្គុកទះថ្ពាល់រាងតូចតិចៗចង់ដឹងថាលក់ឬនៅ ពេលទះហើយគ្មានកម្រើកនាយក៏ញញឹមឡើងមក រួចអោនទៅថើបថ្ងាស់ជីមីនមួយដង្ហើមទើបសម្លឹងមើលទៅខាងមុខវិញ ។
ខុនដូរ!
អង្គរក្សបាននាំប្ដីប្រពន្ធមួយគូមកដល់ទីលំនៅ ជីមីននៅតែមិនទាន់ភ្ញាក់ហើយជុងហ្គុកក៏មិនបានដាស់ផងដែរគេចាប់បីប្រពន្ធឡើងទៅបន្ទប់តែម្ដង ។ មកដល់នាយដាក់ប្រពន្ធថ្នមៗលើពូកបន្ទាប់មកដណ្ដប់ភួយត្រឹមទ្រូងអោយទៀត ទើបគេដើរទៅយ៉ាបខាងមុខចុចទូរស័ព្ទនិយាយ៖
« អាឡូវៃហាំង »
( បាទចៅហ្វាយ )
« យើងមានរឿងអោយឯងធ្វើ »
( ចៅហ្វាយនិយាយមកទាន )
« គឺការស្លាប់របស់ដាយ៉ុន »
( ចៅហ្វាយមានបញ្ហាអ្វីទៅ? )
« ខ្ញុំទើបតែនឹកឃើញថាពួកយើងមិនបានអោយពេទ្យមកធ្វើកុសលវិច្ច័យលើសាកសព្វនាង »
( តើចៅហ្វាយចង់មានន័យថាមិច? )
« យើងចង់អោយពេទ្យមកពិនិត្យមើលពីការស្លាប់របស់នាង!កន្លងមកនេះយើងមានអារម្មណ៍ថាប្លែកៗ ចំពោះជីមីន ហេតុដូចនេះការរស់នៅជាមួយគ្នាធ្វើអោយយើងដឹងថា អ្វីដែលយើងឃើញវាអាចជាមានអ្វីលាក់ពីក្រោយខ្នង »
( ប៉ុន្តែវាហួសពេលហើយចៅហ្វាយ សាកសព្វអ្នកនាងដាយ៉ុនពេលនេះក៏រលួយ មានតែវិធីមួយប៉ុណ្ណោះ )
« ជាអ្វី? »
( ចៅហ្វាយចាំទេ ស្រីម្នាក់ឈ្មោះនីតតានោះ នាងបាននិយាយថាអ្នកប្រុសតូចចាក់អ្នកនាងដាយ៉ុន ហើយចាប់តាំងពីពេលនោះមកក៏បាត់ស្រម៉ោលនាងឈឹងតែម្ដង )
« ពិតមែនហើយ!ហេតុអីក៏យើងមើលមិនឃើញពីចំណុចនេះ »បើចាប់អារម្មណ៍ពីដំបូងម្ល៉េះក៏មិនកើតរឿងនេះឡើង ។ ជុងហ្គុកខាំមាត់ខឹងខ្លួនឯងអួតថាជាមនុស្សឆ្លាត មានគេសសើរគ្រប់គ្នា ប៉ុន្តែបែជាល្ងង់រឿងនេះ ប៉ុន្តែក៏ព្រោះតែកំហឹងបានបឹតបាំងភាពឆ្លាតវៃរបស់គេអស់ កំហុសអ្នកណា?
( ទុកចិត្តចុះ ខ្ញុំនឹងសើបពីរឿងនេះហើយស្វែងរកនាងអោយឃើញ )
« ពឹងលើឯងហើយវៃហាំង »ជុងហ្គុកនិយាយរួចក៏បឹតទូរស័ព្ទរួចដើរចូលមកខាងក្នុងវិញ គេទៅអង្គុយលើពូកជិតប្រពន្ធបន្ទាប់មកលើកដៃវែកសក់ដែលបាំងភ្នែកចេញ ។ គេសម្លឹងមុខជីមីនយ៉ាងស្រងូតស្រងាត់ហើយនិយាយម្នាក់ឯង៖
« សុំទោសដែលបងធ្វើបាបអូនកន្លងមក!បងតែងតែជឿមករហូតថាអូនមិនបានសម្លាប់នាងតាំងពីដំបូង ប៉ុន្តែបងបញ្ជាខ្លួនឯងមិនបាន ព្រោះបងស្រលាញ់អូន ស្រលាញ់តាំងពីនៅរៀន តែបងមិនទទួលស្គាល់កាពិត បងរស់ក្នុងការកុហកខ្លួនឯងមករហូត »កន្លងមកនេះមានអារម្មណ៍ថាខុសចំពោះមនុស្សម្នាក់នេះខ្លាំង ហើយក៏ខុសចំពោះខ្លួនឯងដែលរស់នៅបៀមលាក់អារម្មណ៍ បោកប្រាស់ខ្លួនឯងរហូតមក ។ ទាំងស្រលាញ់ទាំងបារម្មណ៍ហួងហែងគេតែងបញ្ចេញតាមកាយវិការ ប៉ុន្តែកម្មអ្វីមើលមិនឃើញពីទង្វើគេទៅវិញ?
« បងគ្មានបំណងអាក្រក់ដាក់អូន មកពីអូនបង្ខំបងអោយធ្វើ!បើអូនស្ដាប់បង មិនរវល់ជាមួយវាក៏បងមិនស្អប់អូននោះដែរ ជីមីនបងស្រលាញ់អូន!បងដឹងថាបងនិយាយទៅក៏អូនស្ដាប់មិនលឺដែរ តែបងក្លាហានតែពេលអូនគេងលក់ប៉ុណ្ណោះ »ជាប្ដីប្រពន្ធនឹងគ្នាទៅហើយនៅខ្មាស់អ្វីទៀត?មានអ្វីក៏បង្ហាញចេញមកអោយគ្នាទៅ ជីវិតមនុស្សលោកមិនទៀងទេ ចង់ធ្វើអ្វីក៏ធ្វើអោយហើយកុំអោយមានពាក្យថាស្ដាយក្រោយក្នុងជីវិត ។

និស្ស័យកម្ម. ចប់Where stories live. Discover now