ក្រុមហ៊ុន!!
ជុងហ្គុកចេញពីបន្ទប់ប្រជុំជាមួយលោកប៉ាគេដើរចូលអូសហ្វីសមកអង្គុយតុធ្វើការរៀងខ្លួន ភ្លាមនោះលោកប៉ាគេក៏និយាយឡើង៖
« យ៉ាងមិចហើយរឿងកូនមីន »លោកចង់សំដៅទៅលើរឿងដែលជីមីនសើបពីក្ដីដាយ៉ុន មិនចម្លែកដែលគាត់បានដឹងគ្រប់រឿងគ្រប់សកម្មភាពក៏ព្រោះជុងហ្គុកតែងតែប្រាប់គាត់ជានិច្ច ។
« មិនទាន់ដឹងនោះទេ នីតតានាងបានស្លាប់ដោយចៃដន្យពិបាកក្នុងការតាមរកកាពិតពិតណាស់ »
« ហើយហេតុអីក៏ប្រពន្ធកូនគេបែជាចង់មកសើបរឿងនេះឡើងវិញ? »ជុងហ្គុកមិនដឹងថាប្រាប់លោកប៉ាយ៉ាងមិច ប្រាប់ថាគេអាណិតនាងឬប្រាប់ថាគេផ្ទាល់ធ្វើបាបជីមីនរហូតអោយរាងតូចត្រូវស្វែងរកកាពិតមកបញ្ជាក់ភាពស្អាតស្អំ?
« រឿងវែងឆ្ងាយណាស់លោកប៉ា »
« កូនមិនចង់ប្រាប់ប៉ាព្រោះខ្លាចប៉ាស្ដីបន្ទោសអ្ហេស? »លោកមើលទៅជុងហ្គុកបន្ត៖
« រឿងកន្លងហួសហើយ ម្យ៉ាងទៀតជារឿងរវៀងពួកកូនប៉ាមិនចង់លូកដៃទេ តែកូនក៏មិនគួរធ្វើបាបមនុស្សម្នាក់ដែលមិនដឹងពីមូលហេតុច្បាស់!ពេលនេះកូនភ្ញាក់ខ្លួនឬនៅ?ឬមួយកូននៅតែបន្តធ្វើបាបជីមីនពីក្រោយខ្នងពួកលោកប៉ាអ្នកម៉ាក់បន្តទៀត? »អេឡេសដាក់ទៅកូនប្រុសចំៗអោយគេបើកភ្នែកធំៗដោយភាពភ្ញាក់ផ្អើល តើលោកប៉ាគេនិយាយមកបានន័យថាលោកដឹងកាពិតទាំងអស់ឬ?
« នេះលោកប៉ា? »
« ប៉ាដឹងទាំងអស់ថាកូនធ្វើបាបកូនមីនយ៉ាងមិចខ្លះ!ប៉ាមិនបន្ទោសកូនទេ ប៉ុន្តែកូនត្រូវតែកែខ្លួនត្រូវធ្វើជាមនុស្សដែលមានហេតុផល »
« លោកប៉ាកូន »
« ប៉ាមិនយករឿងនេះទៅនិយាយអោយម៉ាក់ឯងស្ដាប់ទេ »គាត់ប្រាប់បញ្ជាក់ដល់កូនប្រុសកុំអោយភ័យថាគាត់យកទៅនិយាយអោយលោកស្រីចនស្ដាប់ ។ បើសិនជាដឹងលឺដល់ម្ដាយសងខាងច្បាស់ណាស់គេប្រកត់ជាយកកូនគេត្រឡប់ទៅវិញ ពិសេសលោកស្រីចនស្រលាញ់ជីមីនជាងកូនបង្កើតផងបើដឹងថាកូនប្រុសធ្វើបាបកូនប្រសាមហាព្រៃផ្សៃពីមុន លោកស្រីចននេះឯងដឹកដៃកូនមីនឡើងតុលាការលេងប្ដីមុនគេបង្អស់ ។
« អរគុណលោកប៉ាហើយ »ជុងហ្គុកធូក្នុងចិត្តដែលប៉ាព្រមលាក់បាំង តែក៏ឆ្ងល់ហេតុអីប៉ាដឹងពីរឿងគេ?មិនអស់ចិត្តនាយក៏សួរភ្លាម៖
« ប៉ាដឹងយ៉ាងមិចបាន ថាខ្ញុំធ្វើបាបជីមីននោះ? »អេឡេសមើលមុខកូនប្រុសលាក់អារម្មណ៍មិនអោយកូនប្រុសចាប់យកចំណុចណាមួយពីខ្លួនគាត់ ។ ជុងហ្គុកសម្លឹងទៅឪរងចាំចម្លើយយ៉ាងយូទើបអេឡេសហាស្ដី៖
« រឿងអីថាប៉ាមិនដឹង!ក៏..ក្រុមហ៊ុននៅតៃវ៉ាន់ក៏មានមនុស្សចំនិតរបស់ប៉ា សកម្មភាពកូនធ្វើអីខ្លះគឺថឹតក្រោមមើលការខុសត្រូវរបស់គេទាំងអស់ »
« បញ្ជាក់ថាលោកប៉ាអោយមនុស្សតាមខ្ញុំរហូត? »នាយហួសចិត្តបើសិនជាប៉ាគេធ្វើបែបនឹងមែន នេះគាត់មិនទុកចិត្តកូនខ្លួនឯង?
« អោយប៉ាសុំទោសដែលធ្វើបែបនឹងដាក់ឯង!តែប៉ាខ្លាចកូនថ្លោះធ្លោយ ឯងក៏ដឹងដែរថាក្រុមហ៊ុនយើងកំពុងតែមានគូប្រជែងយ៉ាងខ្លាំង ដូចកាលពីមុនកូនប្រុសលោកសេរិមកនិយាយរឿងបន្ដាក់ទុនឯងក៏បង្ករឿងជាមួយគេ អីលូវគេបានរំសាយចូលទៅបន្ទាក់ទុននៅក្រុមហ៊ុនផ្សេង ពេលនេះយើងក៏ខាតមិនស្ទើឯងដឹងកំហុសដែរទេ? »តាមសំដីគាត់និយាយមិនខុសក្រុមហ៊ុនសេរិជាក្រុមហ៊ុនយក្សនៅឯប្រទេសថៃ បើសិនជាចាប់ក្រុមហ៊ុននេះជាប់ការរកសុីគាត់កាន់តែរលូនប៉ុន្តែបែជាជុងហ្គុកធ្វើអោយរបូតពីដៃ ។ រាល់ថ្ងៃនេះគាត់គិតចង់ដាច់សសៃឈាមព្រោះតែរឿងមិនចេះចប់ អីលូវក្រុមហ៊ុនតូចៗមួយចំនួនដែលចូលជាមួយពួកគេក៏ដកខ្លួនចេញអស់ខ្លះ មិនដឹងថាថ្ងៃណារលំនោះទេ ។
« លោកប៉ាខ្ញុំសុំទោស »ឃើញមុខលោកប៉ាមិនអំណោយផលជុងហ្គុកពោលពាក្យដោយដឹងពីកំហុសខ្លួន ។ បើជាសេរិមកប្រកត់ជាមិនមានរឿងអ៊ីចឹង ប៉ុន្តែជាខែប៊ីនដឹងស្រាប់ហើយថាប្រុសម្នាក់នេះជាសត្រូវរបស់គេ តាមរំខានគេតាំងពីនៅរៀនរហូតធ្វើការរៀងខ្លួន ។
« មិនអីទេ ប៉ាមិនខឹងឯងឡើយ »លោកទះស្មាជុងហ្គុកតិចៗហើយនិយាយត៖
« អឺ..ហើយចុះជីមីនគេទៅផ្ទះនីតតាធ្វើអីទៀតបើនាងស្លាប់ហើយនោះ? »
« លឺគេនិយាយថាទៅសើបការស្លាប់របស់នាង!ជីមីនជឿថានាងមិនមែនស្លាប់ដោយចៃដន្យ ប្រកត់ជាមានអ្វីនៅពីក្រោយខ្នង »
« អូ...យ៉ាងណាក៏អោយជីមីនប្រយ័ត្នខ្លួនផង ពីព្រោះឃាតកមិនទាន់ចាប់បានប្រយ័ត្នគេខឹងដែលទៅជីកកកាយពីរឿងចាស់ នឹងបញ្ជូនមនុស្សទៅសម្លាប់កូនមីនទៀត »
« បាទលោកប៉ា »
« ធ្វើការកូនចុះ ប៉ាទៅខាងក្រៅមួយភ្លេត »ជុងហ្គុកងក់ក្បាលញញឹមដាក់ឪពុក ហើយអេឡេសញញឹមតបវិញក៏ដើរមកមាត់ទ្វាចេញទៅខាងក្រៅ ។
តឺង...អេឡេសរៀបបើកទ្វាអូសហ្វីសចេញស្រាប់តែសារទូរស័ព្ទលោតចូល គេឈប់ទាញទូរស័ព្ទពីហោប៉ាវចូលទៅមើលក្នុងសារ ។ មិនដឹងថាសារនោះជាអ្វីបានជាធ្វើអោយលោកញញឹមចុងមាត់ហើយងាកទៅមើលជុងហ្គុក ។
« មានអ្វីឬលោកប៉ា? »នាយសួរខណៈប៉ាមើលមកគេដោយញញឹម អេឡេសមិនតបគេត្រឡប់មករកជុងហ្គុកវិញមុននិយាយ៖
« ជីមីនទៅជាមួយអ្នកណា? »
« អរ...ខ្ញុំអោយវៃហាំងជូនទៅ!លោកប៉ាមានអីមែនទេ? »ឃើញប៉ាសួរចឹងគេក៏ឆ្ងល់ដែរបន្ទាប់មកប៉ាគេក៏តប៖
« ឯងប្រកត់ដែរទេថាទៅជាមួយវៃហាំងនោះ? »ជុងហ្គុកកាន់តែឆ្ងល់ហើយ ប៉ាគេថ្ងៃនេះប្លែកៗសួរច្រើនពីជីមីនអីលូវមកនិយាយធ្វើដូចជីមីនទៅជាមួយអ្នកផ្សេងចុះវៃហាំងទៅសង្ងំឯណា?
« យកទៅមើលទៅ »អេឡេសមិនចង់អោយកូនឆ្ងល់យូក៏ហុចទូរស័ព្ទអោយទៅជុងហ្គុក នាយទទួលទាំងឡីឡឺហើយក៏ដាក់ភ្នែកទៅអេក្រង់ទូរស័ព្ទ ។ ជាក់ស្ដែងពេកហើយរូបភាពបង្កអោយចិត្តក្ដៅដូចភ្លើង នាយមើលទៅរូបភាពទាំងកំហឹងកំពុងតែឆេះពេញឱរ៉ា សឹងតែហោះទៅភ្លាមៗ ។
« អាខែប៊ីន »អេឡេសសម្លឹងមើលផ្ទៃមុខកូនប្រុសដែលមានគុំនុំជាខ្លាំង ហាក់ជាសមចិត្តលោកពន់ពេករហូតបង្ហាញស្នាមញញឹមដ៏មុតចេញមក ។ ជុងហ្គុករត់វឹងចេញមកខាងក្រៅមិនលាឪពុកមួយម៉ាត់ពេលនេះកំហឹងបានបឹតបាំងភ្នែកអស់ទៅហើយ រូបភាពខែប៊ីនអោបក្រសោបប្រពន្ធដឹតជាប់កែវភ្នែកនឹងខួរក្បាលជុងហ្គុកជានិច្ច ។
ចំណេកអេឡេសក្រោយពីជុងហ្គុកចេញទៅផុតក៏រើសទូរស័ព្ទចុចខលទៅនណាម្នាក់ ពេលមានគេទទួលទើបនិយាយ៖
« សម្លាប់ជីមីនចោលមុនពេលជុងហ្គុកទៅដល់ ហើយធ្វើយ៉ាងណាអោយសាកសព្វដូចជាដាយ៉ុនចឹងគ្មានថ្ងៃនណាអាចសើបដឹងពីកាពិតលឺទេ »បញ្ចប់សំដីអេឡេសដាក់ទូរស័ព្ទដោយបញ្ចេញស្នាមញញឹមដ៏កំណាចឡើងមក ។ ហេតុអីបានជាប៉ាជុងហ្គុកធ្វើបាបនេះ?តើគាត់ចាំបាច់អីទៅ ជីមីនដឹងកាពិតម្នាក់ទៀតហើយមែនទេទើបចង់បំបឹតមាត់ដូចដាយ៉ុន?
រឿងនេះចង់អោយចប់បែបអាថ៌កំបាំងមួយ😌
នែ៎...ណាថាខែប៊ីនខ្ញុំឆាប់ទះមាត់មួយភ្លាម😩
YOU ARE READING
និស្ស័យកម្ម. ចប់
Actionដោយសារតែរឿងយល់ច្រឡំមិនសេីបអោយដឹងកាពិតជាមុនសិន តែបែជាទំលាក់កំហុសគ្រប់យ៉ាងមកលេីក្មេងប្រុសមិនដឹងរឿងម្នាក់ អោយមករស់នៅក្នុងនរកមួយដែលគ្មានថ្ងៃអាចគេចផុតបានដល់ដង្ហេីមចុងក្រោយ តេីជីវិតគេនិងទៅជាយ៉ាងណា តេីបុរស់ជាស្វាមីដែលរៀបការបន្លំភ្នែកគេនោះ អាចនិងភ្ញាក់ខ្លួន...