ជុងហ្គុកត្រឡប់មកបន្ទប់សម្រាកជីមីនវិញទាំងដៃមានកាន់ប្រអប់អារហារ ។ ក្រិក នាយទាញកន្លិះទ្វាបើកទាំងស្រែកប្រាប់ដំណឹងអោយជីមីនបានដឹង ហើយក៏បឹតទ្វាបន្ទប់វិញដើរសំដៅមករកប្រពន្ធទាំងញញឹមបឹតមាត់មិនជិត ។ ក្ដុក ! ប្រអប់អារហារក្នុងដៃត្រូវរបូតចេញខណៈឃើញប្រពន្ធដេកដួលនៅលើឥតនិយាយមិនចេញ ជុងហ្គុកលើកត្រកងប្រពន្ធក្នុងដៃទាំងភ័យ៖
« ជីមីន!អ្នកណាធ្វើអីអូន?គ្រូពេទ្យ គ្រូពេទ្យ »នាយបានស្រែកហៅគ្រូពេទ្យអោយមកមើលប្រពន្ធដែលគេងសន្លប់ ដោយមិនដឹងមូលហេតុ ។
.....
មួយសន្ទុះក្រោយពេទ្យក៏បានចាកចេញ វាស្របពេលជីមីនដឹងខ្លួនឡើងដូចគ្នា ។ ជុងហ្គុកលើកជីមីនអោយអង្គុយស្រួលខ្នងហើយក៏ចាប់ផ្ដើមសួរនាំខណៈឃើញទឹកមុខប្រពន្ធស្លេកស្លាំង៖
« តើមានអ្វីកើតឡើងចំពោះអូន? »
« មានមនុស្សចង់សម្លាប់ខ្ញុំ »ជីមីនតបទាំងភាពភ័យខ្លាច៖
« គេចង់សម្លាប់ខ្ញុំហឹក ហឹក ! ខ្ញុំខ្លាចណាស់ »
« កុំខ្លាចៗ បងនៅក្បែរអូនហើយ »ជុងហ្គុកប្ដូរទៅអង្គុយលើគ្រែហើយទាញប្រពន្ធមកអោបលួងលោម៖
« មានបងនៅ អូនកុំខ្លាច »នាយស្រវ៉ាអោបប្រពន្ធយ៉ាងណែនផ្ដល់ភាពកក់ក្ដៅដល់គេ៖
« អូនអាចនិយាយប្រាប់រឿងកើតឡើងមិញនេះអោយបងស្ដាប់បានទេ? »ជីមីនងក់ក្បាលផ្ដល់ចម្លើយអោយប្ដីបានដឹង បន្ទាប់មកជុងហ្គុកក៏ព្រមលេងរាងកាយអោយមានសេរីភាព៖
« គេមិនចង់អោយខ្ញុំពាក់ព័ន្ធនឹងរឿងដាយ៉ុន!ប្រសិនខ្ញុំមិនបញ្ឈប់នោះគេ- »
« គេនឹងតាមសម្លាប់អូន »
«.....»ជីមីនងក់ក្បាលបញ្ជាក់ពីចម្លើយស្វាមី៖
« ចុះអូនចង់បញ្ចប់ដែេទេ? »
«.....»ជីមីនសម្លឹងមុខជុងហ្គុកយ៉ាងស្មើ តើនាយត្រូវមកសួរសំនួរបែបនេះឬ?អោយគេបញ្ចប់ដូចម្ដេច វាមិនអាចនោះឡើយអ៊ីចឹងមួយជីវិតគេត្រូវរស់អោបទុក្ខកង្វល់ដែលមិនបានសាងពេញមួយជីវិតអ្ហេស?
« តើអូនចង់បញ្ចប់រឿងមួយនេះទេមីន? »
« ហេតុអីក៏សួរខ្ញុំបែបនេះ? »
« បើអូនធ្វើវានឹងមានគ្រោះថ្នាក់ »
« បើខ្ញុំបញ្ចប់ ខ្ញុំនឹងមានកំហុសអស់មួយជីវិត ទាំងដែលកាពិតខ្ញុំមិនបានធ្វើ »
« ចុះបើបងនិយាយថា...បងបោះបង់ចោលនោះ »
«.....»ជីមីនស្ងាត់ពាក្យសំដីនាយធ្វើអោយជីមីនវិលវល់អស់ហើយ គេស្មានចិត្តប្ដីមិនត្រូវឡើយ៖
« លោកចង់បានន័យយ៉ាងមិច? »
« បងបញ្ចប់គ្រប់យ៉ាង ហើយក៏ធ្វើជាមនុស្សថ្មី ចាប់ផ្ដើមជីវិតម្ដងទៀតជាមួយអូន »ជីមីនស្រាប់តែភាំងសំដីស្វាមី នេះគេងាយដល់ម្លឹងផង?
« អូនមើលកែវភ្នែកបងអោយចំ!បងមិនបាននិយាយលេង ឬក៏បោកប្រាស់អូន គ្រប់យ៉ាងបងនិយាយចេញមកជាការពិត!សាកសព្វដាយ៉ុនបានបញ្ចុះរួចរាល់ ហើយបងក៏លេងចង់ដឹងអ្វីតទៅទៀត ក៏ព្រោះ »ដល់ចំណុចសំខាន់ក៏ក្រលាស់អណ្ដាតមិនរួច គេគិតតែពីស្ងាត់ហើយមើលភ្នែកជីមីនដែលចង់ដឹងពីចម្លើយទៅមុខទៀត ។ ម្នាក់ៗស្ងាត់រៀងខ្លួនមួយសន្ទុះទើបជីមីនផ្ដើម៖
« ព្រោះអ្វី? »
« ព្រោះ...ព្រោះបង... »
« ព្រោះអ្វីជារឿងរបស់លោក!ពេលនេះខ្ញុំប្រាប់លោក ខ្ញុំមិនបោះបង់ចោលជាដាច់ខាត ការស្លាប់របស់ដាយ៉ុនពិតជាមានទាក់ទងអ្វីមួយមិនខាន!ថ្ងៃនោះខ្ញុំបានឃើញថ្នាំ តែមិនដឹងទេថានាងប្រើឬអត់ ហើយចាប់ផ្ដើមតាំងពីពេលណាទើបដល់ដំណាក់កាលនេះ ម្លោះហើយខ្ញុំមិនអោយនាងស្លាប់ទទេ ហើយម្យ៉ាងទៀតខ្ញុំធ្វើដើម្បីលាងភាពស្អាតស្អំអោយខ្លួនឯង ទោះបីលោកមិនខ្វល់ពីរឿងនេះតទៅទៀតក៏ដោយ ខ្ញុំធ្វើគឺដើម្បីខ្លួនឯងនឹងដាយ៉ុន »ដើរមកដល់ចំណុចនេះទៅហើយ ក្បែរស្លាប់ក៏ជួបហើយទៀតអោយគេបោះបង់ចោលដោយងាយ?មិនអាចឡើយជុងហ្គុកមិនខ្វល់ជារឿងរបស់គេ ។
« មីន...តែអូន »
« កុំព្យាយាមហាមខ្ញុំអីជុងហ្គុក លោកដឹងច្បាស់ពីចរិកខ្ញុំអ្វីដែលខ្ញុំចង់ធ្វើ អ្នកណាក៏ហាមមិនបានដែរ »
« អូនមិនខ្លាចស្លាប់ទេអ្ហេស? »
« ខ្លាច!គ្មាននាក់ណាមិនខ្លាចស្លាប់នោះទេ ប៉ុន្តែខ្ញុំនៅតែចង់ធ្វើ »កាស្លាប់គ្មានមនុស្សឯណាដែលថាមិនខ្លាច ប៉ុន្តែគួអោយខ្លាចគឺរស់នៅដេកអោបការចោតប្រកាន់ពីជុំវិញខ្លួនទៅវិញទេ៖
« គេកាន់តែចង់សម្លាប់ខ្ញុំ ខ្ញុំកាន់តែចង់ដឹង »
« អ៊ីចឹងបងនឹងជួយអូន »គ្មានជម្រើសហាមប្រពន្ធមិនបានមានតែដើរតាមគេប៉ុណ្ណោះ៖
« លោកជឿហើយមែនទេថាខ្ញុំ- »
« បងជឿអូន!ជឿតាំងពីដំបូង ថាអូនគ្មានថ្ងៃសម្លាប់នាង »
« ចុះម្ដេចពេលនោះលោក »
« បងល្ងង់មួយពេលកំហឹងបានបឹតបាំងមុខអោយមើលមិនឃើញ!បង..បងសុំទោស »នាយចាប់ដៃប្រពន្ធមកក្ដោបទាំងពីពោលទាំងដឹងកំហុសចេញពីចិត្ត៖
« សុំទោសដែលធ្វើបាបអូនពីមុន សុំទោសគ្រប់រឿងដែលធ្វើលើអូន »
« នេះលោក... »
« បងនិយាយកាពិត មិនកុហកបោកប្រាស់ចិត្តអូនឡើយ ជីមីនបងដឹងការនិយាយរបស់បង វាពិបាកអោយអូនជឿប៉ុន្តែបងនឹងព្យាយាម អភ័យទោសអោយបងផងណា... »
« ខ្ញុំ... ខ្ញុំ »
« អូនមិនបាច់ផ្ដល់ចម្លើយពេលនេះក៏បាន បងចាំបានជានិច្ចសុំអោយតែអូនជាសះស្បើយវិញសិនក៏គ្រប់គ្រាន់ »
«......»ជីមីនរងចាំមើលជុងហ្គុកនឹងធ្វើអ្វីបន្តទៀត ហើយបើអោយគេជឿពេលនេះក៏ពិបាកនោះដែរ មនុស្សយើងចិត្តមិនទៀងមើលមិនឃើញរងចាំអោយពេលវេលាអ្នកប្រាប់ទៅចុះ ។
ជុងហ្គុកចាប់ទាញប្រពន្ធមកអោបក្នុងទ្រូងដោយក្ដីស្រលាញ់ជាពន់ពេក នេះហើយជាអ្វីគេចង់បានត្បឹតថាផ្ដើមដោយការខឹងការស្អប់ ប៉ុន្តែបេះដូងពិតជាត្រូវការ នឹងស្រលាញ់ប្រពន្ធខ្លាំង ខ្លាំងរហូតមិនអាចនិយាយមកបាន ។
YOU ARE READING
និស្ស័យកម្ម. ចប់
Actionដោយសារតែរឿងយល់ច្រឡំមិនសេីបអោយដឹងកាពិតជាមុនសិន តែបែជាទំលាក់កំហុសគ្រប់យ៉ាងមកលេីក្មេងប្រុសមិនដឹងរឿងម្នាក់ អោយមករស់នៅក្នុងនរកមួយដែលគ្មានថ្ងៃអាចគេចផុតបានដល់ដង្ហេីមចុងក្រោយ តេីជីវិតគេនិងទៅជាយ៉ាងណា តេីបុរស់ជាស្វាមីដែលរៀបការបន្លំភ្នែកគេនោះ អាចនិងភ្ញាក់ខ្លួន...