34

652 54 4
                                    

មន្ទីពេទ្យ!
ដុកទ័រវ័យប្រហែល49ឆ្នាំដើរចេញពីបន្ទប់សង្គ្រោះទាំងទឹកមុខស្មើរ ហើយគាត់ក៏បានសួររកសាច់ញាតិអ្នកជំងឺ៖
« អ្នកណាជាសាច់ញាតិអ្នកជំងឺ? »
« ខ្ញុំលោកគ្រូពេទ្យ!ខ្ញុំជានាក់នាំគេមក »ស្ត្រីចំណាស់ម្នាក់បានក្រោកមកនិយាយ៖
« តើគេយ៉ាងមិចហើយលោកគ្រូពេទ្យ »
« គេផុតគ្រោះថ្នាក់ហើយ ខ្ញុំនឹងផ្លាស់គេទៅបន្ទប់ធម្មតាលោកស្រីអាចចូលទៅមើលបាន »
« ចាស់!អរគុណលោកគ្រូពេទ្យ »
« បាទទួននាទីគ្រូពេទ្យស្រាប់ហើយ!បើចឹងខ្ញុំសុំទៅធ្វើការបន្តហើយ »ដុកទ័រនិយាយចប់ក៏ដើរទៅធ្វើការងារលោកបន្ត ។
.....
ជុងហ្គុកអង្គុយនៅលើពូកចុចទូរស័ព្ទមិនឈប់ ចិត្តអន្ទះសារចម្លែកព្រោះនេះម៉ោង10យប់ទៅហើយមិនទាន់ឃើញប្រពន្ធត្រឡប់មកផ្ទះវិញ ខលទៅចូលក៏មិនទទួលធ្វើអោយទ្រូងនាយឆេះឆួលនៅមិនស្ងៀម ។ គេបានមើលសាថាយប់បន្តិចមកវិញប៉ុន្តែយប់ជ្រៅហើយម្ដេចមិនឃើញមកទៀត ចង់អោយគេខឹងស្ទះទ្រូងស្លាប់ណាស់ឬ?ជុងហ្គុកដើរមកឈរមាត់បង្អួចហើយព្យាយាមខលទៅជីមីនបន្ត៖
« ហេតុអីក៏មិនទទួល?រវល់ធ្វើស្អី »គេចុចផងរអ៊ូផង ។
« ចង់អោយធ្វើល្អមិនបានមែន ទៅណាទៅណីរវល់យ៉ាងណាក៏គួរតែខលមកប្រាប់បន្តិចដែរ!ចាំមើលតែត្រឡប់មកវិញខ្ញុំនឹងចាប់ឃុំមិនអោយឃើញពន្លឺថ្ងៃមួយជីវិតហើយ »ខឹងបានត្រឹមតែឈឺក្បាលថប់ទ្រូងខ្លួនឯង ពីព្រោះខលទៅច្រើនប៉ុណ្ណាក៏ម្ចាស់ទូរស័ព្ទគេមិនទទួលដែរ ។
......
បន្ទប់ធម្មតា!
ជីមីនត្រូវបានពេទ្យប្ដូរមកអោយសម្រាកបន្ទប់ធម្មតាក្រោយពីសង្គ្រោះរួចផុតមានជីវិតម្ដងទៀត ពេលនេះគេកំពុងតែគេងស្ងៀមមិនដឹងខ្យល់អីព្រោះតែសន្លប់បាត់បង់ស្មារតី ។ តែគេក៏មិនបានគេងម្នាក់ឯងនោះឡើយមានស្រ្តីចំណាស់ម្នាក់អង្គុយកំដរជាមួយអង្គរក្សគាត់ម្នាក់ដូចគ្នា ហើយលោកស្រីក៏និយាយឡើង៖
« ហុឺយ...តើទាក់ទងគ្រួសារគេយ៉ាងមិចទៅ? »គាត់ពិបាកចិត្តណាស់ជួយជីវិតក្មេងប្រុសម្នាក់មកហើយ ត្រូវមកពិបាករឿងគ្រួសារគេទៀត ។
« អ្នកស្រីធ្វើយ៉ាងមិចបន្តទៅ ឬមួយក៏នៅមើលគេរហូត »អង្គរក្សសួរ ។
« ខ្ញុំមិនអាចទុកគេចោលបានទេម៊ែន គេគួរអោយអាណិតណាស់ចាំគេដឹងខ្លួនសិនក៏បាន »
« ប៉ុន្តែអ្នកស្រី »អង្គរក្សហាក់មិនចង់អោយចៅហ្វាយស្រីត្រូវមកខាតពេលជាមួយក្មេងនេះ ត្រឹមជួយជីវិតគេមកដល់មន្ទីពេទ្យគុណបុណ្យណាស់ទៅហើយ តែអ្នកស្រីបដិសេដ៖
« ដូចខ្ញុំនិយាយអ៊ីចឹង ខ្ញុំមិនទុកគេចោលឡើយ!អូរ..មែនហើយម៊ែន »និយាយៗអ្នកស្រីក៏នឹកឃើញអ្វីម្យ៉ាង គាត់ងាកសម្លឹងអង្គរក្សនិយាយបន្ត៖
« ខ្ញុំនឹកឃើញហើយ ទូរស័ព្ទ!ទូរស័ព្ទរបស់គេនោះអី »អ្នកស្រីនិយាយទាំងញញឹមមានសង្ឃឹមពេលនេះគាត់អាចផ្ដល់ដំណឹងដល់អ្នកផ្ទះអាល្អឹតនេះបានហើយ គាត់សម្លឹងមើលទៅជីមីនដែលដេកលើគ្រែអ្នកជំងឺហើយអង្គរក្សក៏បានចេញទៅយកទូរស័ព្ទនៅឯឡានជីមីនបាត់ទៅ ។ អ្នកស្រីដើរមកក្បែរជីមីនមុននិយាយ៖
« ពួកយើងប្រហែលជាមាននិស្ស័យជាមួយគ្នាពីជាតិមុន ទើបនាំអោយខ្ញុំជួយជីវិតអ្នក »
......
ជុងហ្គុករត់ត្រហេបត្រហបមកកាន់បន្ទប់ដែលជីមីនសម្រាក ។ គ្រាន់តែគេទទួលបានទូរស័ព្ទជីមីនភ្លាមគេច្រឡោតតោតទូង ពេលបានស្ដាប់លឺសំលេងអ្នកផ្សេងនិយាយហើយគេសឹងតែបោកក្បាលខ្លួនឯងអោយស្លាប់បាត់នោះទេ ជីមីនជួបគ្រោះដល់ជីវិតគេបែជាអង្គុយខឹងគុំគួនខុសរឿងទៅវិញ ពេលនេះបានដឹងសឹងតែសម្លាប់ខ្លួនឯងចោល ។
នាយរត់ចូលដល់បន្ទប់ភ្លាមក៏បានឃើញប្រពន្ធគេងស្ងៀមមិនកម្រើក បេះដូងសឹងធ្លាក់ពីសសៃឈាមពេលប្រពន្ធកំពុងតែត្រូវការគេបែជាមិននៅក្បែរ មិនដឹងថាត្រូវមនុស្សនោះចាក់សម្លាប់គេស្រែកហៅប្ដីប៉ុណ្ណាគេខ្លាចយ៉ាងណា ។
ជុងហ្គុកចូលទៅចាប់ដៃជីមីនមកថើបថើៗរួចពោលទាំងអួល៖
« សុំទោស..ឈឺខ្លាំងទេ »
« គេអស់អីហើយ »អ្នកស្រីដែលជួយជីវិតជីមីនចូលនិយាយខណៈឃើញជុងហ្គុកទួញសោក ។ ជុងហ្គុកទំលាក់ដៃជីមីនចុះលើពូករួចបែមកនិយាយជាមួយអ្នកមានគុណ៖
« អរគុណអ្នកស្រីដែលជួយប្រពន្ធខ្ញុំ ខ្ញុំជំពាក់គុណអ្នកស្រីហើយ »
« កុំនិយាយដូច្នេះអីក្មួយ ជីវិតមនុស្សពិបាកណាស់ទំរាំបានមកមួយៗ ខ្ញុំជួយជីវិតអ្នកដ៏ទៃរមិនរំពៃអ្វីមកវិញឡើយ »
« បាទអរគុណអ្នកស្រី!តើមានអ្វីកើតឡើងចំពោះគេទៅ? »
« ខ្ញុំក៏មិនដឹងដែរថាគេមានបញ្ហាអ្វី ខ្ញុំធ្វើដំណើរឆ្លងកាត់នៅលើដងផ្លូវដូចទូទៅ ក៏ប្រទះឃើញគេយប់ស្ងាត់ម្នាក់ឯងទើបអោយម៊ែនចុះទៅមើល ឃើញគេមានរបួសធ្ងន់ខ្ញុំក៏បញ្ជូនគេមកកាន់មន្ទីពេទ្យ ឯរឿងផ្សេងទៀតខ្ញុំមិនទទួលដឹងឡើយ »អ្នកស្រីប្រាប់តាមដំណើរដែលគាត់បានជួប ។ គាត់ត្រឡប់មកពីញាំអារហារពេលល្ងាចជាមិត្តភក្កិក៏បានប្រទះឃើញឡានជីមីនចតចោលនៅចញ្ចើមផ្លូវស្ងាត់ចម្លែក ដំបូងគាត់មិនហ៊ានចុះទៅមើលប៉ុន្តែហាក់មានអ្វីទាញអារម្មណ៍អោយគាត់ឈប់មើលទាល់តែបាន រហូតបានឃើញជីមីននេះឯង គេកំពុងតែគេងក្នុងថ្លុកឈាមជាមួយទឹកមុខស្លេកស្លាំងដូចមនុស្សជិតស្លាប់ ។
ពេលយកមកដល់មន្ទីពេទ្យជាបុណ្យសំណាងមានឈាមគ្រប់គ្រាន់ផ្ដល់អោយទើបអាចសង្គ្រោះជីវិតគេអោយរស់ម្ដងទៀតបាន មិនដូច្នោះទេជីវិតជីមីនពិបាកនឹងរើឡើងបន្តិចហើយ ។
នៅពេលបានស្ដាប់អ្វីអ្នកស្រីនិយាយអស់ហើយ ជុងហ្គុកក៏បានជូនដំណើរអ្នកស្រីត្រឡប់ទៅផ្ទះវិញ ពេលនេះក្នុងបន្ទប់មានតែជុងហ្គុកនឹងជីមីនប៉ុណ្ណោះ ។ នាយចូលមកអង្គុយក្បែរជីមីនហើយលើកដៃដៃលមានសេរ៉ូមបន្តោងជាប់មកថើបមួយខ្សឺតរួចនិយាយម្នាក់ឯង៖
« សុំទោសដែលមើលថែអូនមិនបានល្អ!បងជាមនុស្សមិនបានការ ធ្វើអោយអូនឈឺម្ដងហើយម្ដងទៀត »គេនិយាយចេញពីបេះដូងតូចរបស់គេ កន្លងមកធ្វើអោយជីមីនឈឺឆ្អែតណាស់ទៅហើយគេមិនដែលធ្វើអ្វីអោយជីមីនបានសុខម្ដងសោះ ។
« ថ្ងៃក្រោយបងមិនទុកអូនចោលទៀតទេជីមីន!បងនឹងការពារអូន មើលថែអូនអោយល្អជាងនេះ អូនឆាប់ដឹងខ្លួនលឺទេ »ឱកាសមិនមានច្រើនឡើយគេនឹងកែប្រែដើម្បីជីមីនម្ដងទៀត ។
« បងមានរឿងចង់និយាយជាមួយអូន បងបោះបង់ចោលរឿងអតីតចោលអស់ហើយ បងនឹងចាប់ផ្ដើមជីវិតថ្មីម្ដងទៀតជាមួយអូន!បងនឹងមិនរំលឹក មិនគិតពីរឿងផ្សេងក្រៅពីអូនទៀតទេ ជីមីនអោយតែអូនដឹងខ្លួនបងព្រមធ្វើដើម្បីអូនគ្រប់យ៉ាង »គេមិនបាននិយាយលេងហើយក៏មិនសម្ដែងគ្រប់ម៉ាត់ជាកាពិតគេនឹងធ្វើជាជុងហ្គុកកាលពីមុន ជាមនុស្សខ្វល់ខ្វាយកក់ក្ដៅចំពោះមនុស្សជាទីស្រលាញ់ ។
......
« នេះលុយ ហើយទៅអោយឆ្ងាយកុំអោយយើងឃើញមុខឯងទៀត »បុរស់សម្ងាត់ម្នាក់អង្គុយក្នុងឡានខ្មៅមួយមិនអោយឃើញមុខឃើញតែដៃនឹងលុយមួយចំនួនធំទៅកាន់បុរស់បួននាក់ដែលជិះម៉ូតូកាលពីល្ងាចមិញនេះឯង ។
« អរគុណលោក ប៉ុន្តែក្មេងនោះប្រហែលជាស្លាប់ហើយ »
« យើងមិនអោយឯងសម្លាប់គេទេ ពួកឯងធ្វើល្មើសបញ្ជាមិនសមទទួលបានលុយ »
« សុំទោសលោក ប៉ុន្តែវាសមតែងាប់ »
« បឹតមាត់ ហើយទៅណាក៏ទៅៗមិនចឹងយើងប្ដូរគំនិតហើយ »សំលេងសង្កត់យ៉ាងធ្ងន់ចំពោះបុរស់នោះ ធ្វើអោយពួកគេខ្លាចហើយក៏ជិះម៉ូតូចេញទៅបាត់ ។

និស្ស័យកម្ម. ចប់Where stories live. Discover now