17

1.3K 90 18
                                    



    សង្គ្រោមក្ដៅកគុកត្រូវបញ្ចប់ ជីមីនក៏សម្លប់ស្ដូកស្ដឹងលេីដេីមទ្រូងហាប់ណែន នាយដេកត្រាំក្នុងអាងទឹកមានពពុះសាប៊ូបាត់បាំងរាងកាយ ដោយដាក់ជីមីនគេងផ្កាប់ពីលេីទ្រូងទៀតផង
  ដៃមាំមានសសៃខៀវធំៗ មិនទុកទំនេរចោលលេីកបបោសអង្អែលសាច់ស្មាខ្នងសខ្ចីប្រពន្ធថេីៗ ។
« ខ្ញុំគួរធ្វេីយ៉ាងមិចចំពោះឯងបន្ត ? ឱ្យសាកសមកំហឹងក្នុងខ្លួនរបស់ខ្ញុំ »ជុងហ្គុកគិតរកពីវិធីធ្វេីបាបជីមីនបន្ត មិនជាពេលណាទេីបគេឆ្អែតឆ្អន់ជាមួយរឿងស្មោគគ្រោករបស់នាយបានទេ មួយថ្ងៃៗគិតតែយករឿងអាក្រក់មកដាក់ក្នុងខួរក្បាល ។

ស្នាមញញឹមគួឱ្យស្អប់ផុសលេីផ្ទៃមុខនាយ ដូចជាគិតចេញពីអ្វីដែលគេកំពុងតែធ្វេីនៅពេលបន្តិចទៀតនេះ រួចជុងហ្គុកក្រោកចេញពីអាងទឹកជាមួយរាងកាយននូលគោក ទាំងបីត្រកងរាងតូចយ៉ាងទន់ភ្លន់ដែលសន្លប់ឡេីងទៅជាមួយ។

ប៉ុស្តិ៍ប៉ូលីស!!

« តេីរឿងក្ដីរបស់កូនស្រីខ្ញុំដំណេីរកាដល់ណាហេីយលោកប៉ូលីស ? »លោកគីមដែលជាឪពុកបង្កេីតរបស់កញ្ញាដាយ៉ុន បានមកប៉ុស្តិ៍ប៉ូលីសដេីម្បីសួរនាំពីរឿងក្ដីការស្លាប់របស់កូនស្រី រំលងទៅមួយខែទៅហេីយ ដែលខាងប៉ូលីសគ្មានតំរុយអ្វីទាល់តែសោះ ហាក់គ្មានសកម្មភាពយ៉ាងចឹង ព្រមទាំងរឿងសាកសព្វរបស់នាងក៏ត្រូវបានបាត់ថែមទៀត ។
« រយៈពេលមួយខែហេីយលោក ខ្ញុំដូចជាគ្មានឃេីញអ្វីរីកចំរេីនបន្តិចទេ ? តេីលោកគិតយ៉ាងមិចចំពោះរឿងនេះទៅ »លោកគីមនិយាយត្រូវរយៈពេលមួយខែរឿងក្ដីហាក់ជាស្ងាត់ប្លែក មិនបានដំណឹងឬបានក៏ខាងពួកគេមិនផ្ដល់ដំណឹងដល់លោកនោះដែរ តើគិតថាកូនស្រីតែម្នាក់ជាសត្វឬយ៉ាងណាបានជាហីៗចំពោះរឿងនេះ ??
« លោកគីមនិយាយដូច្នេះបានន័យយ៉ាងមិចបាទ ? »លោកស្នងកា ហាក់មានការខឹងបន្តិចចំពោះពាក្យសំដីលោកគីម ដូចកំពុងតែចោតប្រកាន់លោកមិនធ្វើការជូន ។
« លោកចង់ពន្យាពេលកាន់យូហើយដល់តែរឿងក្ដីនេះត្រូវបឹត ? »
« ខ្ញុំក៏កំពុងតែស្វះស្វែងជួយលោកហេីយ ! លោកក៏ដឹងខ្ញុំគ្មានពេលឯណាមកអង្គុយចាំតែធ្វេីក្ដីកូនស្រីលោកនោះទេ រឿងប្រជាជនផ្សេងខ្ញុំក៏ត្រូវជួយដោយស្រាយដែរណាលោក »
« លោកនិយាយបែបនេះ លោកចង់យ៉ាងមិច ? »លោកគីម អត់ទ្រាំជាមួយទឹកមុខសំដីស្នងកាម្នាក់នេះមិនបាន ក៏ងេីបឈរទាញកអាវរបស់គេរៀបនិងវៃ ក្រែងជាទួននាទីរបស់ប៉ូលីសចាំបាច់ម៉ួម៉ងនឹងការងារ ??
« ទីនេះជាប៉ុស្តិ៍ប៉ូលីស មិនមែនលោកចង់ធ្វេីស្អីក៏បានលោកគីម »សំដីលោកស្នងកាធ្វេីឱ្យលោកគីមត្រូវសម្រួលឥរិយាបថឡេីងវិញ ។
« សូមអញ្ជេីញ »លោកស្នងកាដូចជាមិនពេញចិត្តហ្នឹងរិកពាលោកគីមបន្តិចសោះ លោកក៏ឱ្យសញ្ញាទៅលោកគីមបញ្ជាក់ បេីអស់ការហេីយចេញទៅវិញបាន លោកត្រូវការធ្វេីការងារបន្ត ។

លោកគីម ក៏មិនបាននិយាយអីច្រេីនទៀតដែរ គ្រាន់តែសម្លឹងមុខស្នងកាមុនចាកចេញតែប៉ុណ្ណោះ ក្រសែភ្នែកបញ្ជាក់ឱ្យស្នងកាដឹង គាត់មិនព្រមឱ្យកូនស្រីគាត់ស្លាប់ទទេៗនោះទេ ទោះបីជាគ្មានពីការជួយជ្រំជ្រេងពីប៉ូលីសក្ដី ហេីយចាប់ពីពេលនេះ ប៉ូលីសលេងសំខាន់សម្រាប់លោកទៀតហេីយ ។

តៃវ៉ាន់!!

ម៉ោងប្រម៉ានបីរសៀលចូលបួននៅទីក្រុងតៃវ៉ាន់ រាងកាយដែលក្របដណ្ដប់ដោយអាវសស្ដេីងវែងត្រឹមជង្គង់ហ្នឹងខោជេីងខ្លីត្រឹមភ្លៅ គេងលេីឆ្នេរខ្សាច់ មានទឹកសមុទ្ររលកបក់តិចៗ មិនប៉ះដល់ដងខ្លួនដែលដេកស្ដូកស្ដឹង
ម៉ោងប្រហែលជាចូលប្រាំជាង រាងកាយដែលង់លក់អស់ជាច្រេីនម៉ោង កម្រេីកខ្លួនតិចៗទៅតាមមនុស្សអស់កំលាំង  ភ្នែកស្អាតពណ៍ទឹកសមុទ្រស្រាល ប្រឹងបេីក មេីលជុំវិញខ្លួន ហេីយក៏លេីកដៃញីភ្នែកតិចៗ រួចប្ដូមកស្ទាបក្បាល ព្រោះមានអារម្មណ៍ថាឈឺក្បាលចង់បែកទៅហេីយ បន្ទាប់មករាងកាយតូចក៏ក្រោកអង្គុយ ។
« ខ្ញុំនៅទីណា ? »ជីមីនហាក់ប្លែកពេលខ្លួនប្រាណជាប់សុទ្ធតែខ្សាច់ មុនហ្នឹងក្រោកឈរពេញកម្ពស់យ៉ាងលឿន បង្វិលខ្លួនមួយជុំដេីម្បីមេីលឱ្យច្បាស់ហ្នឹងភ្នែក ។
« មានរឿងអីកេីតឡេីង ? សមុទ្រ ? ហឹក ហឹក !! ទេ !! មិនពិតទេ !! " ជីមីន ស្រាប់តែស្រែកយំពេលដឹងថាខ្លួនឯងកំពុងតែនៅលេីកោះដាច់ស្រយ៉ាមួយតែម្នាក់ឯង ចិត្តខ្មៅម្ល៉េះលោកអេីយ ។

និស្ស័យកម្ម. ចប់Where stories live. Discover now