ជុងហ្គុកអូសដៃជីមីនឡើងមកបន្ទប់គេងរបស់រាងតូច !
« ចូលទៅងូតទឹកហើយចូលដេក »ជុងហ្គុកប្រាប់ទៅជីមីនធ្វើឲ្យរាងតូចភាំងទង្វើបងធម៍កើតថី?មិញស្មានតែអូសមកឡើងជេបន្ថែមតើ ។
« នៅមើលមុខបងយូទៀតទេ? »
« ..... »
« យ៉ាងមិច? »
ជីមីនក៏មិនសួរនាំគេក៏ដើរទៅយកខោអាវដេកក្នុងទូ ហើយចូលបន្ទប់ទឹកបាត់ទៅ ។
ជុងហ្គុកបានដើរឡើងទៅគេងលើពូករងចាំជីមីនចេញមកវិញ ។
មួយសន្ទុះជីមីនបានចេញពីបន្ទប់ទឹកដោយស្លៀកពាក់រួចជាស្រេច គេភាំងតែម្ដងឃើញបងប្រុសកំពូលមនុស្សដេកលើពូកខ្លួន ។
« មិចក៏បងមកដេកលើពូកខ្ញុំ? »
« យប់នេះបងគឺដេកជាមួយឯង!លោកពូអ្នកមីងទៅតាមខេត្តពីបីថ្ងៃ គាត់ផ្ដាំឲ្យបងមើលអូនផង »
« រឿងនឹងខ្ញុំដឹងហើយ តែហេតុអីត្រូវមកដេកបន្ទប់អូនដែរ?ត្រឡប់ទៅផ្ទះវិញទៅ »ជីមីនដើរទៅចុងជើងជុងហ្គុក ។
« អត់ទេបងដេកជាមួយអូន »
« មិនចាំបាច់ ខ្ញុំមិនត្រូវការនោះទេ »
« ចាំបាច់តែដេក បងខ្លាចអូនលួចទៅជួបជាមួយអាខែប៊ីន »
« បងឆ្កួតយ៉ាងមិច?ខ្ញុំមិនអាស់ដល់ថ្នាក់នោះទេ »
« ថាមិនត្រូវដែរ ព្រោះមើលទៅដូចជាពេញចិត្តវាណាស់ »
« ពេញចិត្តឬអត់ មិនពាក់ព័ន្ធនឹងបងឯណា? »
« ទាក់ទង ព្រោះបងជាបងប្រុសអូន »
« បងប្អូនធម៍ទេតើ »
« ស្អីក៏ដោយ ក៏មិនឲ្យទាក់ទងវា ព្រោះវាជាសត្រូវបង ជាមនុស្សដែលបងស្អប់ »
« បងស្អប់គាត់ ចង់នាំខ្ញុំទៅស្អប់ជាមួយដែរមែនទេ? »
« ត្រូវហើយ!បងស្អប់អ្នកណា អូនក៏មិនត្រូវចូលចិត្តអ្នកនោះដូចគ្នា យល់ទេជីមីន »
« ហួងហែងខ្ញុំម្ល៉េះ?បងស្រលាញ់ខ្ញុំឬ? »ជីមីនឈរញញឹមចុងមាត់ សម្លឹងមុខជុងហ្គុកដែលអង្គុយនៅលើពូក រងចាំចម្លើយ ។
« មែន... »
«.......? »
« ស្រលាញ់ជាប្អូន បារម្មរបៀបបងប្អូន បងខ្លាចឯងជួបមនុស្សប្រុសមិនល្អ »
« ចឹងបងមិនបាច់ភ័យនោះទេ បងខែប៊ីនជាមនុស្សល្អក្នុងក្រសែភ្នែកខ្ញុំបាត់ហើយ »ជីមីនតបទាំងដើរទៅអង្គុយលើពូក ។
« បងបារម្មតែរឿងបងនឹងដាយ៉ុនទៅបានហើយ!រឿងខ្ញុំ ខ្ញុំចេះចាត់ចែងខ្លួនឯងហើយ »ជីមីននិយាយដោយដាក់ក្បាលលើខ្នើយទាញភួមកដណ្ដប់ រួចសម្លឹងមុខជុងហ្គុកដែលកំពុងសម្លឹងមកគេដូចគ្នា ។
« ហើយមួយទៀត កុំសូវចូលចិត្តធ្វើបាបខ្ញុំនៅចំពោះមុខអ្នកដ៏ទៃ ហើយនៅក្នុងផ្ទះបងមកនិយាយល្អៗដាក់ខ្ញុំ ប្រយ័ត្នថ្ងៃណាមួយខ្ញុំប្រាប់ប៉ាម៉ាក់ឲ្យទះកណ្ដាលមាត់បងម្ដង »
« ដេកហើយ!ស្អែកខ្ញុំត្រូវទៅសាលា »គ្រាន់តែនិយាយរួចជីមីនក៏បឹតភ្នែកដេកបាត់ទៅ ។
YOU ARE READING
និស្ស័យកម្ម. ចប់
Actionដោយសារតែរឿងយល់ច្រឡំមិនសេីបអោយដឹងកាពិតជាមុនសិន តែបែជាទំលាក់កំហុសគ្រប់យ៉ាងមកលេីក្មេងប្រុសមិនដឹងរឿងម្នាក់ អោយមករស់នៅក្នុងនរកមួយដែលគ្មានថ្ងៃអាចគេចផុតបានដល់ដង្ហេីមចុងក្រោយ តេីជីវិតគេនិងទៅជាយ៉ាងណា តេីបុរស់ជាស្វាមីដែលរៀបការបន្លំភ្នែកគេនោះ អាចនិងភ្ញាក់ខ្លួន...