ពេលវេលាថ្ងៃថ្មីចូលមកដល់ ជីមីនភ្ញាក់ពីគេងងាក់មើលស្វាមីគេងក្បែរឬអត់តែក៏មិនឃើញ គេទាញទូរស័ព្ទលើតុមកមើលម៉ោងក៏ឃើញថាស្មើនេះម៉ោង9:30នាទីព្រឹកហើយ ជុងហ្គុកប្រហែលទៅក្រុមហ៊ុនលោកប៉ាក្មេក ។ មិនគិតច្រើនរាងតូចចុះពីលើគ្រែសំដៅទៅបន្ទប់ទឹកសម្អាតខ្លួន ។
30នាទីក្រោយរាងតូចដើរចេញពីខុនដូរជាមួយសម្លៀកបំពាក់ស្អាតបាត ។ ជីមីនដើរទៅរកឡានរបស់ខ្លួនដែលខានប្រើជាយូខែ តាំងពីទៅតៃវ៉ាន់ឡានទុកចោលខុនដូររហូត ដល់ពេលយកមកប្រើវាម្ដងហើយ ។ រាងតូចចាក់សោបញ្ឆេះម៉ាសុីនក៏លឺសំលេងទូរស័ព្ទរ៉ូ គេសម្លឹងមើលលេខរួចទទួលនិយាយ៖
« អាឡូ... »
( សួស្ដីជីមីន!បងគឺខែប៊ីន )
« អូ..បងខែប៊ីន?សួស្ដីបង ខលមកខ្ញុំទាំងព្រឹកនេះតើមានការអ្វី ហើយពេលនេះបងនៅកូរ៉េដែរឬ? »
( បាទ!ហើយនេះជីមីននៅឯណា? )
« ខ្ញុំនៅខុនដូរ ប៉ុន្តែកំពុងតែចេញពីខុនដូរដូចគ្នា!មែនហើយបងខែប៊ីនថ្ងៃនេះទំនេរដែរទេ ខ្ញុំចង់ជួបបងបន្តិច »
( មានអ្វីហ៎?សម្រាប់ជីមីនបងទំនេរជានិច្ច )
« អ៊ីចឹងពួកយើងជួបគ្នាទៅ »
( នៅកន្លែងណា )
« ចាំខ្ញុំទៅដល់ ខ្ញុំនៅផ្ញើរទីតាំងអោយបង!ប៉ុន្នឹងសិនចុះបន្តិចទៀតជួបគ្នា »ជីមីនផ្ដាច់ទំនាក់ទំនងរួចចុចផ្ញើរសារទៅជុងហ្គុក៖
( ខ្ញុំចេញទៅខាងក្រៅ យប់បន្តិចទើបមកវិញ )ក្រោយពីផ្ញើសារអោយប្ដីហើយជីមីនក៏បើកឡានចេញពីខុនដូរ ។
.....
ភូមិគ្រិះចន!
ជុងហ្គុកនឹងវៃហាំងកំពុងតែឈរមុខសាកសព្វដាយ៉ុនដែលដាក់ទុកក្នុងទូកញ្ចក់ក្នុងបន្ទប់សម្ងាត់ផ្ទះរបស់គេ ។ នាយសម្លឹងមើលមុខអតីតសង្សាហើយនិយាយ៖
« ដាយ៉ុន!អូនជួយបង្ហាញអ្វីមួយអោយបងដឹងបានទេ ថាការស្លាប់របស់អូនយ៉ាងមិច?មកពន្យល់សិប្តបន្តិចក៏បាន ហេតុអូនស្ងាត់យ៉ាងនេះ »
« ចៅហ្វាយសង្ស័យអ្វីដែរទៅ? »វៃហាំងសួរ ។
« ព្រោះយើងឆ្ងល់ ហេតុអីជីមីនសម្លាប់ដាយ៉ុន?យើងមិនដែលសួរគេពីមូលហេតុនេះទាល់តែសោះ »ទើបតែភ្ញាក់ខ្លួនតើទាន់ពេលដែរទេ?
« អាចអ្នកប្រុសជីមីនស្រលាញ់អ្នកនាងដាយ៉ុន ប៉ុន្តែនាងស្រលាញ់ចៅហ្វាយទើបធ្វើអោយអ្នកប្រុសតូចខឹង រួចរំលោបសម្លាប់នាង? តែក៏មិនអាចទៅរួចព្រោះអ្នកប្រុសចិត្តល្អណាស់ ស្លូតបូតគាត់លើកដៃសម្លាប់មនុស្សស្រីយ៉ាងមិច? »វៃហាំងក៏គិតមិនចេញដូចគ្នាហើយបន្ត៖
« ហើយហេតុអ្វីសុខៗចៅហ្វាយនឹកឃើញមកបែងចែកខុសត្រូវពេលនេះទៅវិញ?វាហួសពេលទៅហើយឬ ទាំងដែលអ្នកប្រុសតូចត្រូវចៅហ្វាយធ្វើបាបជិតស្លាប់ យូៗក៏មកនឹកឃើញសើរើរឿងនេះឡើង មានហេតុអីទៅ? »វៃហាំងនិយាយមិនខុសមកគិតអីនៅពេលនេះទាំងដែលធ្វើបាបគ្នាសឹងស្លាប់ គួរតែមានស្មារតីតាំងពីដំបូងមកម្ល៉េះ?
« ខ្ញុំពិតជាមិនយល់ពីចៅហ្វាយសោះឡើយ ហើយក៏គិតពីគំនិតចៅហ្វាយមិនចេញដូចគ្នាទាំងដែលខ្ញុំនៅជាមួយចៅហ្វាយជាង10ឆ្នាំ »
« យើង...ក៏ពេលនោះយើងខឹងខ្លាំងពេក យើងគិតអ្វីមិនចេញក្រៅពីពាក្យសងសឹកគំនុំ »
« ប៉ុន្តែហួសទៅ2ឆ្នាំជាងហើយ ចៅហ្វាយមើលសព្វនាងទៅពេលនេះយើងទៅធ្វើអីបាន »
« មិនអាចយកអ្វីពីនាងបាន តែអ្នកបំរើផ្ទះនាង »
« ស្រីបំរើនោះឬ?ពេលនេះមិនដឹងថានាងទៅនៅឯណា កូរ៉េនេះមិនមែនតូចទេយើងប្រើពេលយូណាស់ មិនស្រួលមួយជីវិតមិនដឹងថាជួបឬអត់ផង »មិនខុសឡើយកូរ៉េនេះធំណាស់មិនដឹងថាទៅជីកកោះកកាយតាមនាងមកពីណា ស្រួលមិនស្រួលនាងស្លាប់បាត់ក៏មិនដឹង ។ ជុងហ្គុកកាន់តែក្រពុលមុខដែលត្រូវមកគិតពីរឿងនេះ នេះជាលិតផលធ្វើតាមអារម្មណ៍ខឹងមួយឆាវ បណ្ដោយអោយពេលវេលាកន្លងហួសជាយូទើបចាប់ផ្ដើមចង់រាប់ថយក្រោយវិញ ។
រាងក្រាស់មើលមុខវៃហាំងទាំងទល់គំនិតហើយនិយាយ៖
« បើខ្ញុំបោះបង់គំនុំហើយផ្ដើមជីវិតថ្មីនោះ »
« ចៅហ្វាយនឹងមានតែរឿងល្អៗចូលមក!បើក្នុងចិត្តចៅហ្វាយគិតថាអ្នកប្រុសតូចមិនបានធ្វើ ហើយក៏មានចិត្តទៅលើគាត់សូមចៅហ្វាយធ្វើតាមបេះដូងខ្លួនឯង កុំព្យាយាមកុហកខ្លួនឯងតទៅទៀត ចាប់ផ្ដើមជីវិតថ្មីយករឿងថ្មីៗចូលលមកក្នុងជីវិតនោះទើបជារឿងត្រឹមត្រូវ!ខ្ញុំជឿថាបើអ្នកនាងដាយ៉ុននៅរស់ នាងក៏ចង់អោយចៅហ្វាយមានជីវិតរីករាយដែរ »មនុស្សយើងមិនអាចរស់នៅជាមួយអតីតកាលបានទេ វាធ្វើអោយយើងអាប់អួគ្មានពន្លឺ ត្រូវបោះចោលអតីតដ៏អាក្រក់ហើយឈោងចាប់ជីវិតបច្ចុប្បន្ននឹងអនាគត ។ ជុងហ្គុកមិនមាត់គេដើរទៅជិតសាកសព្វដាយ៉ុននិយាយទាំងឈឺចាប់៖
« ដាយ៉ុន..បើអូនបានលឺបងនិយាយអូនអភ័យទោសអោយបងទេ!បងសុំទោសដែលធ្វើបាបអូន មិនព្រមដោះលេងអូនអោយទៅណា ទាំងដែលបង... »នាយដកដង្ហើមសម្រួលអារម្មណ៍ទើបបន្ត៖
« បងមានរឿងចង់អោយអូនដឹង!អូនតែងតែឆ្ងល់ហេតុអីបងហួងហែងជីមីនជាងអូន បងខ្វល់ពីគេជាងអូនគ្រប់ពេលដែលរាងកាយបងនៅជាមួយអូន ក៏ព្រោះបងស្រលាញ់គេស្រលាញ់ស្របពេលមានអូន!បងអាត្មានិយម តែពេលនោះបងបែងចែកមិនដាច់ ថាបងត្រូវការអ្នកណាពិតប្រកត់ ទើបតែពេលនេះបងអាចរកចម្លើយអោយខ្លួនឯងឃើញ បងសុំទោស!សុំទោសដែលធ្វើតាមសន្យាអោយអូនមិនបាន បងខុសហើយ ខុសសន្យាជាមួយអូនសូមអូនកុំខឹងបងអី »ជុងហ្គុកអង្អែកកញ្ចក់មើលទៅដាយ៉ុនចង់អោយនាងដឹងពីចិត្តរបស់គេ ។ បើស្វែងយល់ពីខ្លួនឯងមិនទាន់បានច្បាស់មិនគួរយកក្ដីស្រលាញ់អ្នកផ្សេងមកក្រសោបនោះទេ ព្រោះវានឹងធ្វើអោយយើងមានអំរែក ។
....
ជីមីនបានអង្គុយក្នុងហាងកាហ្វេមួយកន្លែងរងចាំខែប៊ីនមកជួប ។ អំឡុងពេលចាំក៏ទាញទូស័ព្ទមើលប្រអប់សាប្ដីដែរ មិនត្រឹមតែគេមិនឆ្លើយនៅមិនចូលមើលទៀត ។ គេដកដង្ហើមធំរវល់ធ្វើអ្វីដល់ថ្នាក់ចូលមើលបន្តិចមិនបាន កំពុងផ្ចង់នឹងទូរស័ព្ទខែប៊ីនបានមកដល់ ។
« ចាំបងយូដែរទេ? »ខែប៊ីនចូលអង្គុយកៅអីទល់មុខជីមីន ។
« មិនយូទេ ខ្ញុំទើបតែមកដល់ដូចគ្នា!បងហៅអ្វីញាំសិនទៅ »
« បាទ!ប្អូន »ខែប៊ីនលើកដៃហៅបុគ្គលិកក្នុងហាងដើម្បីកម្ម៉ង់ ។
« ត្រូវការអ្វីដែរបង? »
« ការហ្វេបងមួយមិនដាក់ស្ករ »
« បាទសូមចាំបន្តិច »បុគ្កលិកនោះក៏ចេញទៅវិញ ។ ខែប៊ីនមើលមុខជីមីនរួចញញឹមសួរទៅគេ៖
« នឹកឃើញអីណាត់បងទាំងព្រឹក »
« ខ្ញុំមានរឿងចង់អោយបងជួយ »
« អរ..អូនមានអ្វីអោយបងជួយទៅ?បើជួយបានបងនឹងជួយអូនអោយអស់ពីចិត្ត »រឿងដែលជីមីនពឹងគឺមិនអោយខកបំណងឡើយ ។ ជីមីនញញឹមសប្បាយចិត្តរួចរុញទូរស័ព្ទអោយខែប៊ីនមើលនាយឃើញហើយក៏សួរទាំងឆ្ងល់៖
« នេះរូបអ្នកណា? »
« នាងឈ្មោះនីតតាអតីតអ្នកបំរើរបស់ដាយ៉ុន »គ្រាន់តែលឺឈ្មោះនាងខែប៊ីនសម្លឹងមុខជីមីនយ៉ាងស្មើ ។ ហេតុអ្វីត្រូវសួរពីនាងពីគេ ទាំងគេមិនស្គាល់ផងនោះ?
YOU ARE READING
និស្ស័យកម្ម. ចប់
Actionដោយសារតែរឿងយល់ច្រឡំមិនសេីបអោយដឹងកាពិតជាមុនសិន តែបែជាទំលាក់កំហុសគ្រប់យ៉ាងមកលេីក្មេងប្រុសមិនដឹងរឿងម្នាក់ អោយមករស់នៅក្នុងនរកមួយដែលគ្មានថ្ងៃអាចគេចផុតបានដល់ដង្ហេីមចុងក្រោយ តេីជីវិតគេនិងទៅជាយ៉ាងណា តេីបុរស់ជាស្វាមីដែលរៀបការបន្លំភ្នែកគេនោះ អាចនិងភ្ញាក់ខ្លួន...