21

841 54 7
                                    

អ្នកទាំងបួនបានចូលទៅអង្គុយកៅអីរៀងខ្លួន ជីមីនអង្គុយក្បែរខែប៊ីនជុងហ្គុកដាយ៉ុនអង្គុយជិតគ្នា រួចមានបុគ្គលិកស្រីម្នាក់ដើរមកដោយកាន់មីនុយហុចទៅកាន់ខែប៊ីនដែលអង្គុយមាត់ផ្លូវ ។
« មីនអូនចង់ញាំអ្វី? »ខែប៊ីនដាក់មីនុយលើតុដើម្បីងាយស្រួលជីមីនមើលផង ។
« ខ្ញុំយកពុលគោគី នឹងពីពីមប៉ាប់ »រាងតូចបានរើសមុខម្ហូបចំនួនពីមុខ ។
« ចុះសិស្សច្បងយកអី? »
« បងញាំដូចមីនទៅចុះ!នេះជុងហ្គុកឯងយកអី »ខែប៊ីនបានឆ្លើយតបទៅជីមីន ហើយក៏ហុចមីនុយឲ្យទៅជុងហ្គុក ។
គេកញ្ឆក់យកមីនុយពីដៃខែប៊ីន មើលទៅហាក់ជាឈ្លើយបន្តិចតែខែប៊ីនមិនបានខ្វល់ស្រាប់ហើយ ។
« ដាយ៉ុនអូនចង់ញាំអី? »ជុងហ្គុកសួរទៅសង្សាសម្លាញ់ចិត្ត ។
« បងចង់ញាំអីហៅនឹងមក អូនសុំតែគីមជីមួយទេ »
« ចូលចិត្តញាំតែមួយនឹងអូនឯង »
« ព្រោះវាឆ្ងាញ់នោះអី »សំលេងសាសងគ្នារបស់ពួកគេហាក់មិនក្រែងចិត្តវត្តមានមនុស្សពីនាក់អង្គុយទល់មុខសោះ ក្រោយពីរើសរួចរាល់ជុងហ្គុកក៏ហុចមីនុយឲ្យបុគ្គលិកវិញ នាងទទួលបានហើយក៏ត្រឡប់ទៅកម្ម៉ងសម្រាប់អ្នកទាំងបួន ។
« ស្អែកបងមកទទួលអូនទៅសាលាផងឬទេ »ទំរាំម្ហូបមកដល់ដាយ៉ុងក៏អង្គុយនិយាយគ្នាជាមួយសង្សានាងលេង ចំណែកជីមីននឹងខែប៊ីនអង្គុយស្ងៀមមើលគេញិញក់ដាក់គ្នា ។
« បងដឹងហើយ!ស្លៀកពាក់ឲ្យរួចរាល់ហើយខលទៅបងទៅ »
« ចាស់! »
« ខ្ញុំសុំទៅបន្ទប់ទឹកមួយភ្លែត »ព្រោះតែរងចាំអារហារយូពេក រាងតូចដូចជាឈឺបត់ជើងតូចក៏សុំអនុញ្ញាតទៅប្រលែងចោលនៅបន្ទប់ទឹក ។
« ឲ្យបងជូនទៅដែរទេ? »ខែប៊ីនមិនចង់ឲ្យជីមីនទៅណាមកណាតែម្នាក់ឯងទើបស្នើរសុំទៅជាមួយ មើលទៅកំលោះម្នាក់នេះបារម្មណ៍ពីជីមីនខ្លាំងណាស់ អ្នកមិនដឹងអាចថាខែប៊ីនកំពុងតែលង់ស្រលាញ់សិស្សប្អូនជាក់ជាមិនខាន ។
« មិនអីទេ!តែមួយភ្លេតតើ បន្តិចទៀតមកវិញហើយ »និយាយចប់ជីមីនក៏ដើរទៅបន្ទប់ទឹក ។
« ដាយ៉ុនបងទៅបន្ទប់ទឹកមួយភ្លេត »ជីមីនចេញទៅមិនទាន់ផុតមួយនាអីផង ស្រាប់តែជុងហ្គុកចង់ទៅបន្ទប់ទឹកដែរ ដាយ៉ុនដោយគ្មានការងើយឆ្ងល់នាងក៏ងក់ក្បាលបញ្ជាក់ថាទៅចុះ មិនរងចាំយូជុងហ្គុកក៏ដើរចេញទៅតាមក្រោយជីមីន ។

និស្ស័យកម្ម. ចប់Where stories live. Discover now