អ្នកទាំងពីបានចំណាយពេលក្បែរគ្នាពេញមួយថ្ងៃរហូតដល់ប្រលប់បន្តិច តែមិនទាន់ដាច់ចិត្តនាំគ្នាទៅផ្ទះឡើយ ជុងហ្គុកបណ្ដើរដាយ៉ុនដើរផ្សាទំណើបនាំនាងទិញអ្វីដែលនាងចង់បាន ។
ក្នុងហាងសម្លៀកបំពាក់បុរស់ដាយ៉ុនលើកអាវមួយមកលរលើខ្លួនជុងហ្គុកហើយសួរ!!
« មើលទៅសាសមនឹងបងណាស់ ចូលចិត្តពណ៍នឹងទេ ទឹកសមុទ្យស្រាលស្រគាំស្អាតណាស់ »
« បងនាំអូនមកទិញឲ្យអូន!មិនមែនឲ្យអូនមកទិញឲ្យបងនោះទេដាយ៉ុន »
« តែអូនចង់ទិញឲ្យខ្លះ កុំមាត់ច្រើនប្រយ័ត្នអូនខឹង បងស្រលាញ់ទេនឹងយក »
« តាមតែចិត្តអូន អូនស្រលាញ់មួយណាបងក៏ស្រលាញ់មួយនឹង »
« ហិ!ចឹងអូនយកមួយនេះហើយ ហើយរើសពីបីអាវទៀតសិនសឹមទៅ »ដាយ៉ុនហុចអាវទៅបុគ្គលិកកាន់ហើយនាងក៏បន្តដើរមើលពីបីបន្ថែមដោយជុងហ្គុកដើរតាមកិតពីក្រោយជាប់ សម្លឹងមើលមិត្តស្រីរើសតាមអំពើចិត្តនាង ។
រើសពីមួយទៅមួយនាងតូចស្រាប់តែពេញចិត្តអាវមួយនាងលូកដៃទៅចាប់ក៏មានដៃមួយលូកមកចាប់ដូចគ្នា ពួកគេងាកសម្លឹងមុខគ្នានិយាយឡើងព្រមគ្នាតែម្ដង!!
« ដាយ៉ុន/មីននី? »សម្លឹងពួកគេទាញចំណាប់អារម្មណ៍កំលោះពីនាក់ងាកមើលដំណាលគ្នាផងដែរ ។
« មកជាមួយសិស្សច្បងខែប៊ីនឬ?មកយូឬនៅ »ដាយ៉ុនសួរ ។
« មិនជាយូទេឯងនោះ? »
« មកជាមួយបងហ្គុក មិននឹកស្មានថាជួបគ្នាសោះ!សួស្ដីបងខែប៊ីន »
« បាទ!សួស្ដីដាយ៉ុន!ជួបគ្នាទៀតហើយជុងហ្គុក »ខែប៊ីនងាកសម្លឹងមើលជុងហ្គុកឈរជិតដាយ៉ុនទាំងញញឹម ប៉ុន្តែជុងហ្គុកមិនបានញញឹមតបមកវិញជំនួសភាពរីករាយគេបញ្ចេញរិកពាស្អប់ខ្ពើមខែប៊ីនហើយខឹងនឹងជីមីនទៅវិញ ។
« ជីមីនឯងចង់បានអាវមួយនេះអ្ហេស? »
« មិនអីទេនាងយកចុះ ខ្ញុំមើលអាផ្សេងវិញ »
« មិនអីទេបើឯងចង់បានក៏យកទៅខ្ញុំឲ្យ!អេ..ហើយទិញឲ្យនាក់ណាបើខ្លួនឯងតូចប្រហែលយើងដែរនិង? »
« ត្រូវហើយ!ខ្ញុំមិនបានទិញពាក់ខ្លួនឯងទេ គឺគិតថាទិញឲ្យខែប៊ីន »
« ចឹងឬ?ហ៎ណេះខ្ញុំឲ្យឯងទៅចុះ »
« អរគុណ- »
« មិនបាន!បងស្រលាញ់មួយនេះដាយ៉ុន »ជុងហ្គុកចម្លែកភ្លាមពេលដាយ៉ុនហុចអាវអៅឲ្យជីមីននាយចូលកញ្ឆក់ពីដៃដាយ៉ុនភ្លេត ដូចមិនពេញចិត្តទាល់តែសោះ ។
« តែជីមីន- »
« បងស្រលាញ់មួយនេះ!បងយកហើយ »នាយប្រាប់ទៅមិត្តស្រីទាំងប្រឹងគេចពីក្រសែភ្នែកអ្នកទាំងបី ដាយ៉ុនមិនអាចបដិសេធសង្សាបានឡើយបើជាគេចង់បានទៅហើយ ។
« សុំទោសផងណាជីមីន សង្សាខ្ញុំគាត់ស្រលាញ់ ឯងរើសផ្សេងឲ្យគាត់ទៅចុះ »
« អរបាទ!បងខែប៊ីនយើងរើសអាផ្សេងទៅចឹង »
« តាមតែអូនមីន!មីននីថាមួយណាសមនឹងបង បងក៏ពាក់មួយនោះ »
« បាទ! »ជីមីនក៏បែខ្លួនទៅរើសអាវស្នួផ្សេងទៀតជាមួយខែប៊ីន ឯដាយ៉ុនក៏រើសបន្តនៅជាប់ៗគ្នាផងដែរ ជុងហ្គុកចេះតែតាមសម្លឹងមើលជីមីនឥតដាក់ភ្នែកទៅណា ហាក់បីដូចចង់ដឹងពីសកម្មភាពគេយ៉ាងចឹង ។
« បងខែប៊ីនមួយនេះស្អាតណាស់ វាប្រកត់ជាសមនឹងបងហើយ »រាងតូចលើកអាវពណ៍ស្វាយចុចៗដៃវែង រៀបថាលើកទៅលរខ្លួនឲ្យខែប៊ីនស្រាប់តែមានដៃមាំលូកមកកញ្ឆក់ភ្លេត ។
« ដាយ៉ុនបងពេញចិត្តឈុតនេះដែរ »នាយទាញអាវពីដៃជីមីនមុននេះលើកបង្ហាញទៅកាន់ដាយ៉ុន ។
ភ្លាមនោះខែប៊ីនខឹងណាស់ !
« ឯងកំពុងលេងឆ្កួតស្អីអាហ្គុក »
« យើងលេងអី? »
« អាវនេះជីមីនជានាក់រកឃើញ គេពេញចិត្តមិចក៏ធ្វើខ្លួនថោកទាបបែបនេះ?ធ្វើខ្លួនដូចគ្មានឪពុកម្ដាយព្រានប្រដៅ »
« អាខែប៊ីន »ជុងហ្គុកផ្ទុកំហឹងភ្លាមពេលដៀលដល់អ្នកមានគុណ នាយស្ទុះទៅចាប់ក្របួចកអាវខែប៊ីនបម្រុងនឹងដាល់តែជីមីនចូលទៅឃាត់ទាន់ ។
ជីមីនចូលទៅបំបែកក៏និយាយ!!
« ឈប់ឈ្លោះគ្នាទៅ មិនចេះខ្មាស់គេយ៉ាងមិច?ទីនេះមិនមែនកីឡាប្រដាល់ឬកន្លែងអ្នកលេងឡើយ »
« គេរករឿងបងមុនមីននីក៏ឃើញ »
« ខ្ញុំដឹងហើយ!ជុងហ្គុកលោកជួយធ្វើខ្លួនឲ្យសមនឹងឈ្មោះឋានៈលោកផង »
« ឯងកាន់ជើងវា?ស្រលាញ់វាណាស់ឬ? »
« មានសតិផងលោកជុងហ្គុក ខ្ញុំឈរនៅខាងភាពត្រឹមត្រូវ ឃើញអ្នកណាខុសខ្ញុំថាឲ្យអ្នកនឹង »
« បានហើយមីននី!ជុងហ្គុកអូនថាពួកយើងត្រឡប់ទៅផ្ទះវិញសិន កុំមានរឿងជាមួយពួកគេអី »ដាយ៉ុនចូលទៅអោបលួងសង្សាបន្ថយកំហឹងជៀសវៀងមានជម្លោះនៅកណ្ដាលផ្សារ ។
« ពួកយើងទៅវិញសិនទៅតោះ »ដាយ៉ុនក៏ដឹកដៃជុងហ្គុកដើរចេញពីផ្សារ តែនាយសង្សាមិនណយនោះទេជើងដើរចាកចេញពិតមែន ប៉ុន្តែភ្នែកសម្លក់មកកាន់ជីមីនដូចចង់សុីសាច់ហុតឈាមស្រស់គេ រហូតដល់ផុតពីភ្នែក ។
ក្រោយពីជុងហ្គុកចេញទៅផុតជីមីនក៏ងាកមកនិយាយជាមួយខែប៊ីន!!
« ខ្ញុំចង់ទៅផ្ទះវិញ »
« កើតអីមែនទេ? »
« អស់អារម្មណ៍ចាំថ្ងៃក្រោយចុះ បងជូនខ្ញុំទៅផ្ទះបន្តិចបានទេ? »
« ប្រកត់ជាបាន បើសិនអូនចង់ទៅហើយនោះ តោះទៅ »ផ្ទះលោកផាក!!
ជីមីនដើរចូលផ្ទះទាំងមុខស្អុយ ថ្ងៃឈប់សម្រាកគិតចង់ដើរលេងឲ្យស្រឡះខួរក្បាលតែដឹងអីបែជាថែមភាពស្មុកស្មាញកាន់តែខ្លាំងវិញ ។ ពិសេសចង់ចំណាយពេលនៅក្បែរក្រាសឲ្យមានភាពស្នឹតស្នាលកាន់តែច្រើន តែត្រូវបរាជ័យរហូតដោយសារតែជួបមុខជុងហ្គុកបងប្អូនធម៍ទៅវិញ កុំតែប៉ាម៉ាក់មិត្តរាប់អានគ្នាទេមិនចឹងក៏ជីមីនមិនរាប់ញាតិយកជុងហ្គុកជាបងធម៍នោះដែរ ជាមនុស្សអីបានជាតាមយាយីជីវិតគេបែបនេះរហូត ។
« ធុញណាស់!ជួបតែរឿងស៊យៗៗតែរហូត ហឹក »កំលោះតូចដើរចូលផ្ទះដូចជាអស់កំលាំងខណៈរអ៊ូង៉ាវៗមិនដាច់សូ ។
« ទំរាំមានពេលដើរលេងជាមួយបងខែប៊ីនខ្ញុំដេកចាំឡើងរាប់ខែ!បើមនុស្សនៅជិតគ្នាមិនថាទេ នេះគាត់ត្រូវទៅគ្រប់គ្រងក្រុមហ៊ុននៅប្រទេសថៃជាមួយអ៊ុំសេរិ ហើយយូៗមកលេងខ្ញុំម្ដង ហុឺយ...មើលទៅខ្ញុំមានលិឍជាមួយក្រាស់ដែរអត់ម៉ាជាតិនឹង »
« ចង់ជាមួយវាណាស់ឬ? »កំពុងតែផ្ចង់អារម្មណ៍ធុញទ្រាន់ដែលអស់ពេលជាមួយខែប៊ីនផង ជីមីនស្រាប់តែលឺសំលេងមួយចេញពីសាឡុង ដែលជាសំលេងគួឲ្យស្អប់គួឲ្យធុញមិនចង់លឺមិនចង់ឃើញសូម្បីតែម្ចាស់សំលេង ។ តើគាត់មកអង្គុយតាំងពីពេលណា ?
« ចង់ដេកជាមួយវាឡើងញ័រខ្លួនហើយមែនទេ? ផាកជីមីន »
« បងជុងហ្គុក? មកតាំងពីពេលណា?បងមកផ្ទះខ្ញុំធ្វើអី ? »រាងតូចចាប់ផ្ដើមញ័រសាច់ខណៈរាងក្រាស់ដើរសំដៅមករកដោយមុខកំណាច ។
« នេះឯងចង់ដេកជាមួយអាចង្រៃនោះឡើងញ័រហើយមែនទេហាស់? »នាយស្រែកសម្លុតជីមីនឡើងគ្នាញ័រដូចកូនចាប ។
« មិចក៏មិនឆ្លើយ »
« អូយ...ឈឺ..បងកើតឆ្កួតស្អីគេ ? លេងដៃខ្ញុំ ឈឺណាស់... »ចាប់ពីភាគនេះទៅរឿងនឹងត្រឡប់ក្រោយទៅអតីតកាលអ្នកទាំងបួនវិញសិន🫶
YOU ARE READING
និស្ស័យកម្ម. ចប់
Acciónដោយសារតែរឿងយល់ច្រឡំមិនសេីបអោយដឹងកាពិតជាមុនសិន តែបែជាទំលាក់កំហុសគ្រប់យ៉ាងមកលេីក្មេងប្រុសមិនដឹងរឿងម្នាក់ អោយមករស់នៅក្នុងនរកមួយដែលគ្មានថ្ងៃអាចគេចផុតបានដល់ដង្ហេីមចុងក្រោយ តេីជីវិតគេនិងទៅជាយ៉ាងណា តេីបុរស់ជាស្វាមីដែលរៀបការបន្លំភ្នែកគេនោះ អាចនិងភ្ញាក់ខ្លួន...