29

764 59 5
                                    

ឡានស្ពរពណ៍ខ្មៅរលោងបើកចូលផ្ទះម៉ោង9:30នាទីយប់ ។ ម៉ាសុីនត្រូវពន្លត់អ្នកខាងក្នុងបើកទ្វាទំលាក់ជើងចុះដើរចូលទៅខាងក្នុងផ្ទះដោយទឹកមុខមួម៉ង ក្ដៅក្រហាយមិនដឹងថាថ្ងៃនេះជាថ្ងៃអ្វីបានចិត្តរបស់គេក្ដៅក្រហាយឥតឈប់ កាន់តែគិតពីរឿងនៅសណ្ឋាគាធ្វើឲ្យគេមិនសប្បាយចិត្តគ្រប់វិនាទី នេះកុំតែវៃហាំងចូលហាម ថ្មើនេះប្រហែលជុងហ្គុកមានឈ្មោះនៅលើកាសែតទូរទស្សន៍ល្បីពេញពិភពលោកបាត់ទៅហើយ ដែលគេសម្លាប់កូនប្រុសលោកសេរិ ផាកនយ៉ុតអ្នកជំនួញល្បីនឹងធំជាងគេនៅប្រទេសថៃ ។
ជុងហ្គុកដើរចូលក្នុងផ្ទះបានឃើញជីមីនឈរជិតសាឡុងសម្លឹងមកនាយដោយទឹកមុខញញឹមធម្មតា ឃើញដូច្នេះនាយដើរយ៉ាងលឿនទៅទាញកាយប្រពន្ធមកអោបជាប់ក្នុងដើមទ្រូង ហាក់បីដូចជាខ្លាចបាត់បង់ណាស់ចឹង វាធ្វើឲ្យម្ចាស់ខ្លួនតូចត្រូវភ្ញាក់ព្រឺតខណៈប្ដីធ្វើខ្លួនប្លែកៗ ។
( ប្រយ័ត្នខ្លួនផងទៅណា ថ្ងៃណាមួយយើងនឹងធ្វើឲ្យឯងគ្មានសល់អ្វី ពិសេសមនុស្សដែលឯងស្រលាញ់ )
សំដីនឹងទឹកមុខប្រកត់ប្រជារបស់ខែប៊ីនបានដឹតជាប់ក្នុងខួរក្បាលជុងហ្គុក នាយរឹតដៃបន្ថែមទៅលើរាងកាយប្រពន្ធ ។ ពេលនេះនាយពិតជាមិនយល់ពីខ្លួនឯង ស្អប់ជីមីនខ្លាំងណាស់ប៉ុន្តែមិនដែលគិតថាចង់បាត់បង់គេពីទ្រូងម្ដងណាឡើយ ពេលគ្មានវត្តមានជីមីនរាងកាយល្ហែល្ហៃគ្មានកំលាំងកំហែង ។
ព្រោះតែការឹតខ្លាំងធ្វើឲ្យជីមីនពិបាកដកដង្ហើមគេក៏និយាយ!
« ជុងហ្គុក »
« សុំអោបបន្តិចទៀត »
« តែខ្ញុំពិបាកដកដង្ហើមខ្លាំងណាស់ លោកបន្ធូបន្តិចបានទេ »
« ទ្រាំដើម្បីខ្ញុំបន្តិចបានទេ? »
មើលគេចុះមិនដែលគិតចង់ធ្វើដើម្បីជីមីនឡើយ តែបែជាចង់ឲ្យជីមីនធ្វើដើម្បីគេទៅវិញ មិនលំអៀងពេកទេឬ?
« លោកកើតអី?ថ្ងៃនេះចម្លែកខ្លាំងណាស់ »
« ហេតុអ្វីសួរយ៉ាងដូច្នេះ?ខ្ញុំអោបប្រពន្ធមិនបានទេឬ? »
« បាន!តែវាប្លែកសម្រាប់ខ្ញុំ »ជីមីនតបទាំងញញឹមហើយលើកដៃអោបប្ដីទាំងក្ដីស្រលាញ់ ពាក្យគេមួយឃ្លានេះទោះអត់ជាតិតែធ្វើឲ្យបេះដូងក្រៀមស្រពោលប្រែជារីកសុះសាយ ។
ទំរាំតែរសាយការអោបជីមីនឈរសឹងទន់ជង្គង់ គេចុករោយកំភួនជើងជាខ្លាំង យ៉ាងណាក៏សប្បាយចិត្តច្រើនជាងឈឺដោយឃើញប្ដីថ្ងៃនេះជាមនុស្សល្អត្រឹមត្រូវ ។
« ញាំបាយឬនៅ? »ជីមីនសួរខណៈជុងហ្គុកនៅក្រសោបចង្កេះជាប់មិនលេង ។
« នៅទេ!តើមានអ្វីញាំទៅ »
« គឺអារហារដែលលោកចូលចិត្តនោះអី បើញាំឡើងទៅងូតទឹកសម្អាតខ្លួនសិនទៅ ចាំខ្ញុំទៅកំដៅវាសិន ព្រោះត្រជាក់អស់ហើយ »ជុងហ្គុកងក់ក្បាលហើយប្រលេងដៃពីចង្កេះជីមីនឡើងទៅខាងលើដើម្បីងូតទឹក ឯជីមីនក៏ទៅលើកម្ហូបដាក់កំដៅ ។
10នាទីក្រោយក៏ឃើញជុងហ្គុកចុះមកខាងក្រោមស្លៀកឈុតគេងរួចជាស្រេច គេដើរចូលទៅអង្គុយកៅអី ដោយមានជីមីនបំរើក្នុងនាមជាភរិយា ។
« នេះមិនទាន់ញាំបាយដែរមែនទេ? »ជុងហ្គុកសួរខណៈជីមីនបានដុះបាយចំនួនពីចាន ។
« នៅទេ ខ្ញុំរងចាំលោក »
« ថ្ងៃក្រោយមិនបាច់រងចាំទេ ខ្ញុំធ្វើការចូលផ្ទះមិនទៀង »
« មិនអីនោះទេ ខ្ញុំចង់ចាំ »
« ហឺម..បើចឹងឆាប់ញាំទៅនឹងបានចូលគេង »
ការបរិភោគបានបញ្ចប់ជុងហ្គុកជីមីនចូលក្នុងបន្ទប់គេងជាមួយគ្នា។
« ខឹតមិននេះមក »ជុងហ្គុកនិយាយទៅជីមីនដែលនៅខាងស្ដាំឲ្យមកជិតខ្លួនគេ ចំណែកជីមីនបានត្រឹមសម្លឹងនាយភ្លឺសៗថ្ងៃនេះចម្លែកខ្លាំង រាល់ដងមិនឲ្យគេដេកប៉ះខ្លួននាយនោះឡើយត្បឹតថាគេងគ្រែតែមួយក្ដី ។
« ឲ្យលឿនមកខ្ញុំងងុយ »
« ទ..ទៅធ្វើអី? »
« ប្រាប់ថាឲ្យមក គឺមកៗ »
« លោកចង់ធ្វើអី?យប់ជ្រៅហើយខ្ញុំងងុយ ខ្ញុំអត់ធ្វើទេ »
« និយាយបែបនេះតើចង់មែនទេ? »
« ទេៗៗ... »
« បើចឹងក៏ខឹតខ្លួនមក »ជីមីនឆ្ងល់បានត្រឹមតែឆ្ងល់ ចុងក្រោយក៏ប្រាស់ខ្លួនទៅកៀកជុងហ្គុក គ្រាន់តែប៉ះសាច់នាយបន្តិច រាងកាយតូចត្រូវជុងហ្គុកទាញមកអោបក្នុងដើមទ្រូងហាប់ណែនយ៉ាងកក់ក្ដៅ ធ្វើឲ្យជីមីនភ្ញាក់ផ្អើលទង្វើគេ ។
« ធ្វើអី? »
« គឺអោបនឹងហើយ យ៉ាងមិចចង់ធ្វើលើសពីអោបឬ? »
« ទេ..... »
« បើចឹងបឹតភ្នែកដេកទៅ!ហើយចាប់ពីយប់នេះទៅត្រូវដេកអោបគ្នាបែបនេះរាល់យប់លឺទេ? »
« ហេតុអី? »
« គ្មានហេតុផល »
« លោកឈប់ស្អប់ខ្ញុំហើយអ្ហេស? »
« ...... »ជុងហ្គុកមិនបានតបនាយបឹតភ្នែកសង្ងំ ដោយដង្ហើមក្ដៅៗចេញពីច្រមុះប៉ះសក់ក្បាលខ្មៅរលោងជីមីន ។
« ជុងហ្គុកស្រលាញ់ខ្ញុំវិញហើយមែនទេ? ឈប់ស្អប់ទៀតហើយឬ? »
« ងងុយដេកណាស់ បឹតភ្នែកទៅកុំនិយាយច្រើន ប្រយ័ត្នប្ដូរចិត្តធ្វើអីផ្សេង »

និស្ស័យកម្ម. ចប់Where stories live. Discover now