11

1K 74 6
                                    


សំលេងយំរំពងក្នុងបន្ទប់លឺល្វេីយៗមិនដាច់សូ ក្រោយពីជុងហ្គុកបានចេញក្រៅផុត ជីមីនដេកយំខ្ពាបនិងការ៉ូមិនទាន់ងេីបទៅណា កម្មអីក៏កម្មអ្វីម្ល៉េះដែលបានជួបរឿងវេទនា ។
កេីតមកជាមនុស្សមានរូបរាងស្រស់ស្អាតដូចគេដូចឯង គ្រួសារក៏ធូធាមិនណយ ម្ដេចទេវតាចាមកឱ្យវេសនាគេជាបែបនេះ ?
« ខ្ញុំសូមស្បត់ជាមួយខ្លួនឯង ខ្ញុំស៊ូប្រឈមមុខជាមួយគេ រកយុត្តិធម៍ឱ្យខ្លួនឯងទាល់តែបាន !! ជីមីនម្នាក់នេះហ្នឹងឲ្យលោកបន្ទោសពីជីវិតខ្លួនឯងដល់ថ្ងៃស្លាប់ »កែវភ្នែកបានបង្ហាញពីភាពក្លាហានរបស់ខ្លួនចេញយ៉ាងច្បាស់ នាយតូចក្រោកឈរភ្លេចពីភាពឈឺចាប់នៅលេីខ្លួនអស់ រួចដើរទៅចាប់ទាញវ៉ាលីជុងហ្គុកបេីកយកខោអាវមករៀបដាក់ទូឱ្យស្អាតបាតតាមពាក្យសំដីបានបញ្ជាមុនចាកចេញ ។
« លោកស្អប់ខ្ញុំខ្លាំងណាស់ឬ ? »រៀបបណ្ដើរទន្ទេញពាក្យស្អប់បណ្ដើរ ជាតិនេះមិនលើកលែងឲ្យម្នាក់ឈ្មោះជុងហ្គុកដាច់ខាត ។

ជុងហ្គុកចុះមកខាងក្រៅទៅមើលក្រុមហ៊ុមវីនគ្រុប ជាក្រមហ៊ុនផលិតសម្លៀបំពាក់ នឹងឈៀងចូលទៅពិនិត្យកាស់សុីណូផងដែរ ។
នាយមានវ័យក្មេងបន្តិចមែនប៉ុន្តែឥទ្ធិពលមិនធម្មតា រកសុីបើគ្រប់កន្លែង មកលើកនេះអាចជាយូព្រោះមានកូនអុកមកជាមួយ ហើយកន្លែងនេះឯងជាកន្លែងនរករបស់រាងតូច ។
នាយអង្គុយក្នុងបន្ទប់វីអាយភីក្នុងកាស់សុីណូ ផឹកស្រាកំដរអារម្មណ៍សំលេងទូរស័ព្ទបានបញ្ចេញសំលេងរំខានសម៉ាធិ តែក៏លើកទទួល ។
( យ៉ាងមិចហេីយពេញចិត្តកន្លែងដែលយេីងរៀបឱ្យទេ ? )
« គ្រាន់បេី »
( រៀបពិសេសសម្រាប់គូស្នេហ៍ថ្មីទៅក្រេបទឹកឃ្មុំ!យើងក៏ឆ្ងល់ដែកន្លែងឯងមិនព្រមទៅនៅចាំបាច់មករំខានកន្លែងរបស់យើង? )ថេយ៉ុងហាក់ប្លែកជុងហ្គុកមានមុខរបររកសុីធំនៅទីនេះ ធ្វើដូចជាខ្លះកន្លែងដេក ទៅរំខានដល់នាយ នោះក៏ព្រោះតែគេមិនចង់ឲ្យជីមីនស្គាល់ដឹងពីកន្លែង ។
« ឪឯងប្រាប់ឬថាយេីងមកក្រេបទឹកឃ្មុំ?យើងចង់ដេកទៅណាជាក្បាលយើង »
( អាឈ្លេីយ ! ហេីយឯងកំពុងនៅជាមួយប្រពន្ធមែនទេ )
« អត់ »
( អៅ នេះកុំប្រាប់ )
« ឯងគិតថាខ្ញុំមកក្រេបទឹកឃ្មុំ មកផ្អែមល្ហែមយ៉ាងមិច ? »
( ប្រយ័ត្នអនាគតទឹកភ្នែកជូតក្បាលជង្គង់វេីយ )
« ថ្វេីយ ឯងលែងស្គាល់អាហ្គុកយេីងហេីយហាស់ ? »
( ទេ អញគ្រាន់ប្រាប់ ! កុំអឿបានតាបេីកក្បាលចឹងទៅបានហេីយ )
« ខូចអារម្មណ៍មេន »ជុងហ្គុកខ្ជិលតបតបន្តទៀតក៏ផ្ដាច់ប្រព័ន្ធជាមួយថេយ៉ុងចោល ទាំងមិនលាមួយម៉ាត់ ។
« មិនដឹងនាក់ណាទេដែលទឹកភ្នែកជូតក្បាលជង្គង់រាល់ថ្ងៃនោះ »នាយលេីកចញ្ចេីមអឺអេីម្នាក់ឯង មនុស្សដូចជុងហ្គុកនេះឬ?ទឹកភ្នែកស្រក់ដោយសារក្មេងមួយរៀលៗ ។
« ហិស !! មនុស្សដូចវាហ្នឹងហេ មានសម្មតិភាពឱ្យខ្ញុំហូទឹកភ្នែកស្រណោះ ? គ្មានផ្លូវទេ »កែវភ្នែកគេបានបង្ហាញយ៉ាងច្បាស់ថាទៅមិនរួចដាច់ខាតបន្ទាប់មកនាយលើកស្រាអកអស់មួយកែវលាបចូលពោះដូចជាលេបទឹក ។

យប់!!

     ជុងហ្គុក ដេីរចូលបន្ទប់ឈរទ្រឹងមួយស្របក់ កែវភ្នែវភ្នែករ៉េគ្រប់ជ្រុងដូចជារកអ្វីម្យ៉ាង ស្នាមញញឹមកំណាចបង្ហាញលេីមុខខណៈភ្នែកប្រទាក់ឃេីញកាយតូចដេីរចេញពីបន្ទប់ទឹកដែលមានកន្សែងរុំចង្កេះក្រោម ។
« មក មកតាំងពីពេលណា ? »កាយតូចលេីកម្រាមដៃបាំងផ្នែកខាងលេី សំលេងញ័រៗសួរទៅកាន់មាឌធំ ជុងហ្គុកមិនអេីរពេីជាមួយសំនួរកាយតូច នាយបោះដំណេីរវែងៗមួយៗសំដៅទៅក្មេង ជីមីនក៏ចេះតែថយក្រោយតិចៗព្រោះមានអារម្មណ៍មិនទុកចិត្តលេីជុងហ្គុក ។
« កុំដេីរមក !! »ជីមីនភ័យកាន់តែខ្លាំងពេលជុងហ្គុកដេីរមកកាន់តែកៀកមែនទែន ។
« រឿងអីដែលខ្ញុំត្រូវស្ដាប់បញ្ជាឯងនោះ !! »
« កុំ...កុំចូលមកជិតខ្ញុំ !! មិន មិនចឹងខ្ញុំវាយលោកជាមិនខាន »រាងតូចប្រាប់ទៅដោយសំលេងរដិរដុប តែហាមនៅតែផ្គេីន            ជីមីនឃេីញថូផ្កាតូចមួយជិតខ្លួន ក៏រហ័សចាប់លេីកមកគម្រាមជុងហ្គុក ។
« គម្រាម ? »
« ខ្ញុំមិនបានគម្រាម បេីលោកមិនជឿក៏ឈានមកមួយជំហ៊ានទៀតមក លោកប្រកត់ជាដឹងក្នុងពេលនេះ »
« ហិស !! »ចញ្ចេីមតូចជ្រួញចូលគ្នា គិតថាគេមិនហានឬបានជាសេីចចំអកបែបនេះ ។
« គួរឱ្យអស់សំណេីច !! ខ្ញុំធ្លាប់បាញ់សម្លាប់គ្នាដោយកាំភ្លេីង កាប់គ្នាកាំបឹតពូថៅ ជុងហ្គុកវាមិនដែលទាំងខ្លាចផង រឿងអីមកត្រូវខ្លាចជាមួយកូនថូមិនស្គៀបសាច់នោះ ? »
« យ៉ាងហោចណាស់ វាក៏អាចឱ្យលោកស្រក់ឈាមនៅចំពោះមុខខ្ញុំបានដូចគ្នា មិនជឿសាកមេីលទៅ »
« ឯងហ៊ាន ? »
« សំអាងអីខ្ញុំខ្លាច ? »
« ចឹងក៏គប់មក !! គ្រាន់បេីឯងគប់មក ចាំមេីលថាឯងជួបស្អីខ្លះ គប់មក »
« កុំបង្ខំខ្ញុំ »ជីមីនផ្ដេីមញ័រដៃតតាត់ព្រោះពាក្យបញ្ជោះនាយ រង្វង់ភ្នែកតូចក៏ដាបទឹកភ្នែកចេញមករួមគ្នា គេមិនមែនមិនហ៊ានគប់ តែគេមិនចង់ធ្វេី មិនចង់ឃេីញពេលជុងហ្គុកឈឺចាប់ ទោះពូកែប៉ុណ្ណាក៏នៅតែជាមនុស្សមានសាច់មានឈាមចេះឈឺ គ្រាន់តែមនុស្សក្បាលរឹងជជេសចូលចិត្តតាំងខ្លួនជានាក់ខ្លាំងប៉ុននិង ។
« គប់ទៅជីមីន កុំខ្លាំងបានតែសំដីដូចជាឆ្កែពូកែតែព្រុះ »កែវភ្នែកតូចមានដក់ទឹកភ្នែកជាប់សម្លឹងទៅជុងហ្គុកយ៉ាងមុតដូចកាំបឹតថ្មីស្រឡាង ដែលមិនអាចឱ្យជុងគុកស្មានពីចិត្តគេត្រូវ ។
« យ៉ាងមិច អាកំសាក »

    ប្រាវ .......

និស្ស័យកម្ម. ចប់Where stories live. Discover now