« ហេតុអីអូនសង្ស័យស្រីម្នាក់នេះ »ខែប៊ីនមិនយល់ទាល់តែសោះដែលត្រូវមកសង្ស័យលើស្រីបំរើទៅវិញ ។ ជីមីនទាញទូរស័ព្ទមកទុកវិញទើបនិយាយតប៖
« ព្រោះខ្ញុំសង្ស័យថានាងជាអ្នកនៅពីក្រោយការស្លាប់ដាយ៉ុន »
« ពិតមែនឬ?តែក្រែងដាយ៉ុនចាក់ខ្លួនឯងមិនអ៊ីចឹង តើនាងសម្លាប់យ៉ាងមិច? »
« រឿងនេះកន្លងទៅ2ឆ្នាំជាងហើយ ខ្ញុំក៏មិនត្រូវរំលឹកទៀតដែរ!ប៉ុន្តែខ្ញុំគ្រាន់តែចង់រកភាពស្អាតស្អំអោយខ្លួនឯង ម្យ៉ាងវិញទៀតដើម្បីអោយមនុស្សខ្លះគេភ្លឺភ្នែក »
« មនុស្សខ្លះ?អ្នកណា »
« បងកុំខ្វល់អី មកនិយាយពីរឿងនេះអ្វី »ខែប៊ីនមើលមុខជីមីនប្លែកៗខណៈពាក្យសំដីរាងតូចហាក់បង្កប់ន័យ មានរឿងអីកើតឡើងអោយប្រកត់បានជាត្រូវរំលឹកអំពីរឿងនោះ?
« អូនចង់អោយបងធ្វើយ៉ាងមិច? »
« បងស្គាល់គេច្រើនអាចមានសមត្ថភាពតាមរកនាងឃើញ បើពឹងតែខ្ញុំម្នាក់ទៅមិនរួចនោះទេ!ខ្ញុំចង់អោយបងជួយស្វែករកទីលំនៅរបស់នាងជាមុន »
« មិនអីនោះទេរឿងនេះងាយសម្រាប់បងខ្លាំងណាស់!ហើយជុងហ្គុកគេដឹងរឿងនេះដែរឬទេ? »ជីមីនក្រវីក្បាលបញ្ជាក់ថាមិនដឹង ។
« ហេតុអីអូនលាក់? »
« ខ្ញុំមានហេតុផលរបស់ខ្ញុំ បងជួយអ្វីដែលខ្ញុំសុំពឹងពាក់ពីបងបានហើយ »មកសួរអំពីរឿងជម្រៅគ្រួសារនណាទៅប្រាប់?ខែប៊ីនសម្លឹងមុខជីមីនដោយក្រសែភ្នែកស្មើពិបាកស្មានហើយមើលមិនដឹងពីភ្នែកមួយគូនេះ ។
.....
កន្លែងបញ្ចុះសព្វ!
ជុងហ្គុកបានបញ្ជាអោយវៃហាំងយកដាយ៉ុនមកបញ្ចុះ ដល់ពេលដែលត្រូវដោះលេងនាងអោយមានសេរីភាពហើយ បើនៅតែបន្តទុកនាងបែបនេះតើនាងរកកន្លែងថ្មីយ៉ាងណាទៅ?ជុងហ្គុកវៃហាំងនឹងអាចារ្យហើយមនុស្សពីបីនាក់កំពុងតែឈរមើលគេកាយដីកប់រូបនាងទាំងអាល័យ នាងអស់កម្មហើយពេលនេះ ជាតិក្រោយសុំអោយជួបមនុស្សល្អនឹងអាយុវែងកុំអភ័ព្វដូចជាតិមួយនេះ ។
« លាហើយអូនសម្លាញ់ ជាតិក្រោយមានពិតពួកយើងជួបគ្នាម្ដងទៀតត្រឹមជាអ្វីក៏ដោយបងនៅតែផ្សងជួបអូន »គេឈរមើលមនុស្សកាយដីកប់រូបរាងមនុស្សដែលស្រលាញ់លើកចុងក្រោយ ។ ត្បឹតថានៅអាល័យប៉ុន្តែក៏ត្រូវកាត់ចិត្តនេះជាច្បាប់ធម្មជាតិ មានជួបក៏មានបែក នៅជាមនុស្សសូមធ្វើល្អដាក់គ្នាបង្កើតទំនាក់ទំនងអោយគ្នាបានច្រើនជីវិតវាមិនទៀងឡើយ ។
ក្រោយពេលធ្វើរួចរាល់ជុងហ្គុកក៏ដើរមកឡានទាំងវៃហាំងតាមពីក្រោយជាប់ជានិច្ច ។ គេចូលក្នុងឡានក៏និយាយទាំងគ្មានកំលាំង៖
« ខ្ញុំធ្វើត្រូវហើយឬ? »
« ចៅហ្វាយធ្វើត្រូវហើយ!ពេលនេះអ្នកនាងដាយ៉ុននឹងសប្បាយចិត្តដែលដឹងថាចៅហ្វាយដោះលេងខ្លួនឯងជាមួយរឿងអតីត »
« មែនហើយនាងនឹងសប្បាយចិត្ត នាងលេងពិបាកទៀតហើយ »
« ចៅហ្វាយកុំពិបាកចិត្តខ្លាំងពេក កុំភ្លេចថាចៅហ្វាយមានមនុស្សម្នាក់រងចាំនៅក្បែរចៅហ្វាយរហូត »ឃើញចៅហ្វាយពិបាកចិត្តគេក៏ពិបាកតាមចៅហ្វាយដែរ មនុស្សនៅជុំគ្នាមានទុក្ខរួមទុក្ខដូច្នេះក៏ជួយលើកទឹកចិត្តប្រសើជាជាន់ពន្លិច ។
« ចៅហ្វាយទៅណាបន្ត? »
« ទៅរកជីមីន!យើងមានរឿងចង់និយាយជាមួយគេ ចង់ប្រាប់ពីអារម្មណ៍យើងអោយគេបានដឹង យើងមិនអាចលាក់វាតទៅទៀតនោះទេ »គេសម្លឹងមើលទេសភាពតាមកញ្ចក់ឡានគិតពីរឿងទៅមុខ បើសិនបង្ហាញអារម្មណ៍មួយទៅកាន់ម្នាក់នោះតើគេនឹងតបមកយ៉ាងមិច?ចុះបើសិនគេទទួលយកមិនបានព្រោះទង្វើពីមុនរបស់យើងវិញនោះ?ហុឺម...គ្រាន់តែគិតក៏ស្មុកស្មាញទៅហើយ សង្ឃឹមថាអ្វីៗនឹងល្អដូចបំណង ។
......
ក្រលេកមើលជីមីន កំពុងតែបើរថយន្តលើដងផ្លូវត្រឡប់ទៅផ្ទះវិញ ។ បើកឡានបណ្ដើរក៏គិតពីរឿងកំពុងធ្វើបណ្ដើរ បើសិនជាកាពិតលាតត្រដាងចេញមកតើជុងហ្គុកទៅជាយ៉ាងណា?គេអាចដឹងពីកំហុសរបស់គេឬអត់ ហើយទំនាក់ទំនងពួកគេអាចបន្តបានដែរទេទៅផ្លូវខាងមុខ?
« ហុឺម... »ជីមីនគិតចង់ផ្ទុះខួរ កាន់តែគិតកាន់តែឈឺក្បាលប៉ុន្តែបញ្ឈប់គំនិតមិនបាន ។
ង៉ោង....សំលេងម៉ូតូធំ2គ្រឿងបើកយ៉ាងលឿនរ៉េពេញតែផ្លូវមានចំនួនមនុស្សបួននាក់ តាមពីក្រោយកិតៗឡានជីមីន មើលទៅពួកគេដូចគ្មានបំណងល្អ ។
« បើកម៉ូតូរបៀបមិចគេ? »គេឆ្ងល់ណាស់បើកម៉ូតូខ្វែងខ្វាត់គ្នាក្រោយឡាននុង ខំបើកផ្លូវអោយទៅមុនហើយក៏មិនព្រមទៅទៀត ។ ជីមីនចេះតែរអ៊ូតាមរបៀបមនុស្សទទៅ៖
« យ៉ាប់ណាស់មនុស្សសម័យនេះបើកបរផ្គើនហួស គ្រោះថ្នាក់ម្នាក់ឯងមិនអីទេ តែនាំទុកនាក់ធ្វើដំណើរតាមផ្លូវជាមួយ!ហុឺយ...យ៉ាប់ណាស់ »
តឺតៗ....រអ៊ូមិនទាន់ផុតពីមាត់ផងពួកគេចុចសុីភ្លេតំឡង់ពេញនឹង ។ ជីមីនមិនចាប់អារម្មណ៍ក៏បន្តបើកទៅមុខធម្មតា មិនចាប់អារម្មណ៍ជាមួយមនុស្សប្រភេទនេះ ។
ង៉ោង...
« អេ.. »ង៉ឺត....ពួកនេះពិតជាឆ្កួតហួសសុខៗក៏មកឈប់ម៉ូតូមុខឡានជីមីនតែម្ដង សំណាងឡានបើកមិនលឿនបើលឿនចាប់ហ្វ្រាំងលឺយ៉ាងនេះប្រកត់ជាប្រឡាប់ជាមិនខាន ។ ជីមីនខឹងឡើងហុយផ្សែងខណៈមនុស្សបួននាក់នោះឈប់ម៉ូតូហើយក៏ដើរមកគោះកញ្ចក់ឡានគេ ជីមីនក៏ចុចទំលាក់កញ្ចក់គោលបំណងនិយាយអោយដឹងរឿង៖
« ពួកលោកបើឡា- »ពាក្យសំដីនិយាយមិនទាន់អស់ផងបុរស់បឹតមុខនេះយកកាំភ្លើងមកផ្ជង់ក្បាលគេ ។
« ចុះមក »ជីមីនភ័យសឹងរាក់នោមខណៈកែវភ្នែកពួកគេគួអោយខ្លាច ម្នាក់ៗសម្លឹងមកដូចចង់សុីសាច់ជីមីនទាំងរស់ ។ រាងតូចមិនអាចបដិសេធបានក៏បើកទ្វាចុះទៅនិយាយជាមួយគេ៖
« ពួកឯងត្រូវការអី? »
« ត្រូវការជីវិតឯង »
« ខ្ញុំទៅធ្វើស្អីពួកលោក?យើងទាំងពីមិនដែលស្គាល់គ្នាឡើយ »
« មិនបាច់ចង់ដឹងនោះទេ យើងមកនេះគ្រាន់តែប្រមានឯង កុំទៅទាក់ទងរឿងស្រីម្នាក់ឈ្មោះដាយ៉ុន!នាងងាប់បាត់ទៅហើយ កុំមករំលឹកមិនអ៊ីចឹងជីវិតឯងងាប់ »ព្រះតើគេជានាក់ណាមកពីណាហេតុអីដឹងពីរឿងនេះ?ជីមីនចំហរមាត់នឹកស្មានមិនដល់ឬមួយពួកគេជាឃាតក?
« ហេតុអីយើងត្រូវស្ដាប់តាមពួកឯង ឬមួយឯងជាឃាតក!ឯងប្រាប់មកតើឯងសម្លាប់នាងធ្វើអី? »មិនខ្លាចកាំភ្លើងដែលនៅជាប់ក្បាលបន្តិចសោះ ស្រែឡោងៗទាមទាចម្លើយពីគេ?
« ហេតុផលដើម្បីរក្សាជីវិតឯង!រឿងនេះឯងមិនចាប់ចង់ដឹង »
« អ្នកណាជានាក់បញ្ជាឯងមែនទេ? »
« បឹតមាត់ »ឌឹប បុរស់ខឹងដែលមាត់ថ្លុះដាក់គេ ទើបគេវាយរាងតូចមួយដងកាំភ្លើងអោយខ្ទប់នឹងឡានមួយទំហឹងបែកមាត់ ។
« យើងនឹងប្ដឹងប៉ូលីសអោយអូសក្បាលឯងជាមិនខាននោះទេ »
« អ៊ីចឹងហ៎..បើចង់ផ្ដឹងយកជីវិតថ្ងៃនេះអោយរួចសិនទៅ »គេថយក្រោយបន្តិចមុននឹងបន្ត៖
« បើមានជីវិតនៅលើផែនដីនេះចាំមកអូសក្បាលពួកយើងចូលគុកហាស់ៗ..ពួកឯងចាត់ការវាទៅ »គេបានបញ្ជាអោយគ្នាគេបីនាក់ព្រួតវាយជីមីន ។
ឌឹបៗៗ...
« អូយ...លេងយើង »សំស្រែកនៃក្ដីឈឺចាប់ក៏មានឡើង រាងតូចត្រូវពួកវាវាយយ៉ាងដំណំហើយត្រូវគេចាប់ដៃទាំងពីជាប់ទៀត ។ បុរស់ជាមេបានដកកាំបឹតខ្លីចេញពីចង្កេះមើលទៅជីមីនដែលមានសភាពយ៉ាប់យឺនខ្លាំង មាត់ច្រមុះស្រក់ឈាមមកប្រដាក់គ្នា ឯភ្នែកក៏ត្រូវខៀវមួយដុំ ។
« ឯងចង់ធ្វើអី? »
« បញ្ជូនឯងអោយទៅសួរនាងនោះនៅនរកនោះអី ហាស់ៗ »
ច្រឹប..
« នេះហើយលិតផលមិន្សដាប់បញ្ជាយើង ចឹងទៅងាប់ចុះ »
« អួក... »ឈាមជាច្រើនបានក្អួតចេញពីមាត់ ខណៈមុខកាំបឹតចាក់ចំពោះមួយលិច ។ ជីមីនមើលមុខមនុស្សទាំងបួនដោយក្ដីឈឺចាប់ត្រង់ពោះ ហើយពួកគេក៏បាននាំគ្នាឡើងម៉ូតូបើកចេញទៅបាត់ស្រម៉ោលឈឹង បន្សល់ទុកមនុស្សម្នាក់អង្គុយក្ដោបពោះដែលហូឈាមក្រហមឆ្អៅមិនឈប់មិនឈរ ។
« ហឹកៗ... »តើខ្ញុំត្រូវស្លាប់ទាំងបែបនេះហើយឬ?ជីវិតខ្ញុំអីក៏កំសត់ម្ល៉េះ មិនខុសពីសត្វនោះទេចុងក្រោយក៏ដេកស្លាប់នៅតាមផ្លូវ?
YOU ARE READING
និស្ស័យកម្ម. ចប់
Actionដោយសារតែរឿងយល់ច្រឡំមិនសេីបអោយដឹងកាពិតជាមុនសិន តែបែជាទំលាក់កំហុសគ្រប់យ៉ាងមកលេីក្មេងប្រុសមិនដឹងរឿងម្នាក់ អោយមករស់នៅក្នុងនរកមួយដែលគ្មានថ្ងៃអាចគេចផុតបានដល់ដង្ហេីមចុងក្រោយ តេីជីវិតគេនិងទៅជាយ៉ាងណា តេីបុរស់ជាស្វាមីដែលរៀបការបន្លំភ្នែកគេនោះ អាចនិងភ្ញាក់ខ្លួន...