_Jimin POV_
_Jungkook Apartment_ទោះ Jungkook ប្រាប់ថាមិនកើតអី តែ Hoseok ក៏តេទៅប្រាប់ពូពេទ្យនិងឲ្យកូនចៅទៅយកគាត់មកពិនិត្យអាការរបស់ Jungkook ភ្លាមពេលដែលគេភ្ញាក់
ប្រាកដណាស់ថា Hoseok ក៏ត្រូវ Jungkook ជេរ តែយ៉ាងណាក៏លោកពូពេទ្យមកដល់ទៅហើយ ទើបគាត់ត្រួតពិនិត្យឲ្យគេដើម្បីឲ្យប្រាកដចិត្តថាគេមិនបានកើតអីធ្ងន់ធ្ងរពិតមែន
"គ្រាន់តែបែកមាត់ និងរាងកាយមានស្នាមជាំតិចតួចប៉ុណ្ណោះ"
ពូពេទ្យនិយាយបន្តើរសើញអាវនៅដើមដៃរបស់គេឡើងមកមើល បន្តើរ
"ហើយស្នាមនេះត្រូវការលាបថ្នាំទេ?" ពូពេទ្យសួរបញ្ជាក់នៅ ពេលដែលឃើញថានៅលើដើមដៃរបស់គេមានស្នាមក្រចកពីរបីឆ្នូត"មិនបាច់ទេ!" Jungkook បដិសេធ ហើយដៀងមកញញឹមចុងមាត់ ដាក់ខ្ញុំ
"ហើយអ្នកប្រុសទៅមានស្នាមនេះមកពីណា? យប់មិញមិនឃើញផង?" Hoseok សួរងឿងឆ្ងល់
"...." Jungkook ហាក់ដូចជាមិនដឹងថាត្រូវដោះសារយ៉ាងម៉េចទើប ស្ងាត់មាត់ នេះសមមុខគេហើយ មកពីវាយតប់គ្នាអស់កម្លាំងសឹងស្លាប់ទៅហើយ នៅមកបន្តសង្គ្រាមជាមួយខ្ញុំបន្ថែមទៀតធ្វើ អោយខ្ញុំសម្រាកស្រួលបួលនឹងគេម្ដងមិនបាន
"ខ្ញុំមិនប្រយ័ត្នត្រូវពួកនោះ ខ្ញៅត្រូវហើយមើលទៅ""មិនអាចទេ! កំពុងតែវ៉ៃគ្នាក្តៅគគុកបែបនេះមានអ្នកណាទៅ នឹកឃើញរឿងខ្ញៅនោះ?" Namjoon បន្តដេញដាលដោយសារតែមិនអស់ចិត្ត បើសិនជាខ្ញុំក៏ខ្ញុំមិនជឿដែរ
"ហើយឯងប្រុងគិតថាយ៉ាងម៉េចវិញ?" Jungkook សួរដោយទឹក មុខស្មើធេង ចង់បញ្ជាក់ថាអោយឈប់សួរនាំភ្លាមទៅ បើមិនចង់ត្រូវ
"បើមិនលាបថ្នាំទេ ខ្ញុំមើលរបួសអោយ Jimin ម្ដង" ពូពេទ្យនិយាយព្រមទាំងបែរមកអង្គុយទល់មុខខ្ញុំ
"ឃើញទេ ខ្ញុំប្រាប់ហើយតើថាមិនឲ្យអ្នកប្រុសទៅម្នាក់ឯង ត្រូវពួក នោះបញ្ជូនមនុស្សមកស្ទាក់ចាំឲ្យទាល់តែបាន" Namjoon រអ៊ូរទាំ ដូចដែលគេរអ៊ូកាលពីយប់តាំងពីនៅក្នុងឡានរហូតមកដល់ Apartment ប្រុសស្អីក៏មិនដឹង ម្រេច ខ្ទឹម ប៊ីចេង ជាងពីស្រីទៅ ទៀត
"ឯងរអ៊ូបែបនេះមួយរយដងហើយ Namjoon" Jungkook ថាឲ្យដោយការនឿយណាយ តែក៏មិនបានងាកទៅរកព្រោះកំពុងតែមើល ពូពេទ្យត្រួតពិនិត្យអាការឲ្យខ្ញុំ ទាំងដែលខ្ញុំប្រាប់ហើយថាមិនបានកើតអី គ្រាន់តែមានស្នាមជាំច្រើនជាង Jungkook ពីរ
បីកន្លែងប៉ុណ្ណោះ