Part 18

997 105 10
                                    

_កាស៊ីណូ Golden Eagle_

កែវភ្នែកស្អាតនៅក្រោមវ៉ែនតាពណ៌ខ្មៅធំៗ ដែលពាក់ដើម្បីបិទ បាំងមុខមាត់របស់ស្រីបង្ហាញម៉ូដល្បី ងើយមើលអគារខ្ពស់ទោះ ទីនេះមិនខ្ពស់ដូចកាស៊ីណូរបស់ Dead Devil តែក៏ចាត់ទុកថា ទំនើប

អង្គរក្សផ្ទាល់ខ្លួនដើរចុះមកបើកទ្វារឡានឲ្យ ទើប Henna ចុះពី ឡាន ហើយដើរនាំមុខចូលកាស៊ីណូដែលស្ថិតនៅក្រោមការ
មើលខុសត្រូវរបស់ Denny ប៉ុន្តែពេលប្រុងដើរចូលទ្វារ ក៏មានអង្គរក្សឈុតខ្មៅពីរនាក់មកពាំងមុខ ហាក់ដូចពួកគេចាំបានថានាងជាអ្នកណា ទោះនាងខំពាក់វ៉ែនតាធំៗ បិទបាំងក៏ដោយ

"ខ្ញុំមករក Denny ចៀសចេញ"

"អ្នកនាងជាមនុស្សសំខាន់របស់ Dead Devil ពួកយើងឲ្យចូល មិនបានទេ"

"ជឿខ្ញុំទៅ ថាចៅហ្វាយរបស់ពួកឯងចង់ជួបខ្ញុំ...ជៀសផ្លូវ!"

"ខ្ញុំឲ្យអ្នកនាងចូលទៅមិនបានពិតមែន"

"កុំឲ្យខ្ញុំរាប់មួយដល់បី"

"ឲ្យនាងចូលម៉ោ"

Henna មិនទាន់បានរាប់មួយដល់បីដូចដែលគំរាមផង ដៃស្តាំរបស់ Denny គឺ Eden ដើរមកស្វាគមន៍នាង ហាក់ដូចគេរីករាយណាស់ ដែលបានឃើញនាងមកទីនេះ ទើបអង្គរក្សចៀសផ្លូវឲ្យ

Eden លាដៃអញ្ជើញស្រីបង្ហាញម៉ូដល្បីចូលទៅខាងក្នុង ហើយ
ដើរនាំមុខទៅបន្ទប់ធ្វើការរបស់ Denny ទើប Henna ដើរចូលមកដោយមាន Alex តាមការពារសុវត្ថិភាពរបស់នាងហាក់ដូច
រាជិនី ហើយពេលមកដល់គោលដៅ ពួកគេក៏ឃើញ Denny អង្គុយផឹកស្រាក្រហមរង់ចាំនាងយ៉ាងរំភើយ

"ខ្យល់អីបក់ស្រីបង្ហាញម៉ូដល្បីមកជាន់កាស៊ីណូរបស់ខ្ញុំ" Denny និយាយដោយញញឹមចុងមាត់ ទោះដឹងហេតុផលច្បាស់ហើយថាហេតុអីបានជាមនុស្សដូច Henna ព្រមមកជាន់ទឹកដីរបស់គេក៏ដោយ

"លោកដឹងហើយតើថាខ្ញុំមកទីនេះធ្វើអី" នាងអង្គុយចុះលើសាឡុង ទល់មុខម្ចាស់ទឹកដី ហើយលូកដៃយកភេសជ្ជៈដែល Eden លើកមកដាក់ឲ្យមកកាន់
"បណ្តាញរបស់លោកមិនគួរណាធ្វើការភ្លាត់ស្នៀត ព្រោះនេះ
កន្លងផុតទៅបីថ្ងៃហើយ"

"ដឹងទេថាខ្ញុំសប្បាយគ្រប់ពេលដែលបាននិយាយជាមួយអ្នក
នាង"

Even If I die, It's you Where stories live. Discover now