Part 6

1K 114 9
                                    

_Jimin POV_

ដោយសារតែនៅខាងក្នុង ធ្វើអោយខ្ញុំមានអារម្មណ៍ថាធុញថប់ ពេកទើបខ្ញុំដើរចេញមកខាងក្រៅ តែ Namjoon មិនបានមកតាម នោះទេ ព្រោះតែមុននេះមានភ្ញៀវដែលបង្កបញ្ហាបែបនេះហើយ Namjoon និង Hoseok បានទៅចាត់ការជំនួសចៅហ្វាយរបស់គេ ទើបខ្ញុំបានឱកាសចេញមកខាងក្រៅតែម្នាក់ឯងបែបនេះ

ផ្ទៃមេឃព៌ណខ្មៅងងឹត រួមទាំងមានពពកបាំងពន្លឺព្រះចន្ទដែលចាំងមកផែនដីនេះ វាពិតជាដូចជាជីវិតរបស់ខ្ញុំនៅពេលនេះណាស់ ដែលកំពុងតែងងឹតសូន្យឆឹង រងចាំតែសេចក្តីស្លាប់មកលេងតែ ប៉ុណ្ណោះ

មនុស្សដូចជាពួក Dead Devil គេគ្មានថ្ងៃយល់នោះទេថាជីវិត របស់ខ្ញុំជួបបញ្ហាអ្វីខ្លះ ហើយសម្រាប់រឿងដែលបានកើតឡើងកាល ពីក្មេងៗ វាជាការចងចាំដែលធ្វើអោយខ្ញុំបំភ្លេចមិនបាន ព្រមទាំងមានចម្ងល់ជាច្រើនទាក់ទងនឹងរឿងប៉ាម៉ាក់របស់ខ្ញុំ

កាលពីពេលពួកខ្ញុំនៅតូចៗ គ្រួសាររបស់ខ្ញុំនិង Jungkook គឺអាច និយាយបានថា ជិតស្និតនិងគ្នាប្រៀបបានដូចជាគ្រួសារតែមួយ ប៉ុន្តែក្តីសុខ អារម្មណ៍សប្បាយរីករាយជាមួយគ្នា វាពិតជាមានរយៈ ពេលខ្លីខ្លាំងណាស់ លោកប៉ារបស់ Jungkook គាត់យកចិត្តទុក ដាក់ និងស្រឡាញ់រូបខ្ញុំដូចជាកូនបង្កើត ចំណែកឯម្ដាយរបស់គេក៏ មិនខុសពីប៉ារបស់គេប៉ុន្មានដែរ នៅជាមួយគ្រួសាររបស់ Jungkook ធ្វើអោយខ្ញុំកក់ក្តៅដូចបាននៅជាមួយប៉ាម៉ាក់បង្កើតរបស់ខ្ញុំអញ្ចឹង

ហើយបើសួរមកខ្ញុំថា បើមានក្តីសុខបែបនេះហេតុអ្វីក៏រត់គេចពីពួកគេ រត់គេចពីមនុស្សដែលខ្លួនស្រឡាញ់តាំងពីតូចមក ហេតុអ្វីក៏ទៅ ចុះចូលជាមួយពួក Golden Eagle ហើយប្រឆាំង ស៊ីសាច់គ្នាជាមួយ Dead Devil ចម្លើយនោះគឺ ខ្ញុំមានហេតុផលរបស់ខ្ញុំ ដែលធ្វើអោយខ្ញុំត្រូវតែជ្រើសរើសយកផ្លូវមួយនេះ

ការស្លាប់របស់ម៉ាក់ និងប៉ារបស់ខ្ញុំគឺជាជញ្ជាំងដែលឃាំងព្រមទាំងជារនាំងបាំងទំនាក់ទំនងរវាងខ្ញុំនិងគ្រួសាររបស់ Jungkook ចាប់ តាំងពីខ្ញុំក្លាយទៅជាកូនកំព្រាទាំងម្ដាយទាំងឪពុកមកនោះ ភាពកក់ក្តៅ សេចក្តី អារម្មណ៍នៃការស្រឡាញ់ ចិត្តសប្បាយរីករាយវាបាន រលាយអស់បាត់ទៅហើយ

Even If I die, It's you Where stories live. Discover now