Part 2

1.3K 125 7
                                    

_Jimin POV_

ខ្ញុំភ្ញាក់ពីសន្លប់មកក៏ត្រូវបានអារម្មណ៍ឈឺចុកចាប់ពោរពេញរាង កាយ មកលេងភ្លាមៗ តែម្ដង ក្បាលក៏ឈឺ ដងខ្លួនទាំងមូលក៏ឈឺចុកចាប់ ព្រមទាំងជើងរបស់ខ្ញុំក៏នៅតែថ្លោះមិនទាន់បាត់នៅឡើយ

(មើលទៅយ៉ាងហោចណាស់ក៏ពីរបីថ្ងៃក្រោយដែរ ទើបដើរបានធម្មតាវិញ) ខ្ញុំបានគិតនៅក្នុងចិត្តយ៉ាងធុញទ្រាន់ ខណៈពេលដែល នឹកឃើញដល់រូបភាពដែលខ្លួនឯងមិនអាចធ្វើអីបានក្នុងរយៈពេលដែលកំពុងតែឈឺនេះ

តាំងពីដឹងខ្លួនពីសន្លប់មក ខ្ញុំមិនទាន់ដឹងថាខ្ញុំនៅឯណានោះទេ ដឹងត្រឹមតែថាមុនសន្លប់ប្រហែលជាមានគ្នារបស់ Dead Devil មក ជួយហើយ ទើបខ្ញុំបានរួចខ្លួនមានជិវិតបែបនេះ កុំអីស្មើរនេះខ្ញុំប្រហែលជាស្លាប់នៅទឹកដីរបស់ពួក Golden Eagle បាត់ទៅ ហើយក៏មិនដឹង

"ដឹងខ្លួនហើយមែនទេ?" ខ្ញុំភ្ញាក់បន្តិចនៅពេលដែលកំពុងតែគិតៗ មានសម្លេងមនុស្សប្រុសបន្លឺឡើង បន្ទាប់ពីឮសម្លេងបិទទ្វារបន្ទប់ ហើយបុរសម្នាក់ដែលចូលមកនោះជាបុរសដែលខ្ញុំបានស្គាល់យ៉ាងច្បាស់ថាគេជាអ្នកណា គេមានអាយុ ២៥ឆ្នាំហើយនៅក្នុងឆ្នាំនេះ រូបរាងរបស់គេបានបញ្ជាក់ពីអំណាចជាម៉ាហ្វៀលរបស់គេខ្លាំងណាស់ មិនបាច់ឆ្ងល់នោះទេហេតុអីបានជា Denny មិនអាចយកឈ្នះគេបាននោះ សូម្បីតែសម្លេងរបស់គេនៅពេលនេះក៏មាន អំណាចដែរ តែខ្ញុំមិនបានព្រឺជាមួយនោះទេ

"..." ខ្ញុំគ្រាន់តែងក់ក្បាលជាការឆ្លើយតប ហើយព្រឹងងើបមកអង្គុយផ្អែកខ្នងទៅនឹងក្បាលគ្រែមិនចង់អោយថាគ្រាន់តែជួបរឿង ពិនហ្នឹងក្រោកមិនរួចនោះទេ តែគេក៏បានគ្រវីក្បាលសម្លឹងមើលមកខ្ញុំ ហើយខ្ញុំក៏បានសម្លឹងមើលមុខរបស់គេវិញ មុននឹងសួរចេញទៅ
ដោយសម្លេងស្មើរធម្មតា ដូចជាចរឹករបស់ខ្ញុំរាល់ដង
"នេះជាកន្លែងណា?"

"កន្លែងដែលមានសុវត្ថិភាព"  Jungkook តបមកខ្ញុំវិញដោយ សម្លេងស្មើរដូចគ្នា

"វាជាកន្លែងអី? ខ្ញុំមិនទុកចិត្តនោះទេ ទាល់តែដឹងថាវាជាកន្លែងណា ទើបអាចប្រាកដថាវាមានសុវត្ថិភាពឬក៏អត់នោះ"

"វាជា Apartment របស់អ្នកប្រុស Jungkook" អ្នកដែលឆ្លើយនោះមិនមែនជា Jungkook នោះទេតែជាអង្គរក្សជំនិតរបស់គេ Jung Hoseok មុខមាត់សង្ហាគួរសម ព្រមទាំងមានថ្វីដៃល្អ

Even If I die, It's you Where stories live. Discover now