Part 8

1.2K 110 3
                                        

_Jimin POV_

"សុំ Vodka Martini ពីរមក"

"ផឹកម្ដងពីរបែបនេះប្រយ័ត្នដេកនៅទីនេះទៅ" Namjoon បាន និយាយដោយមិនបានសម្លឹងមើលមកខ្ញុំ ធ្វើដូចជានិយាយចោល តែដៀមដាមអោយខ្ញុំច្បាស់ណាស់

"ខ្ញុំមួយ ឯងមួយ"

"ខ្ញុំមិនផឹកទេ" គេបានមើលមកខ្ញុំហើយប្រកែក

"នេះ Vodka Martini របស់អ្នកទាំងពីរ" បុគ្គលិកបានដាក់វានៅ លើតុ ហើយខ្ញុំក៏រុញស្រានោះមួយកែវអោយទៅ Namjoon មិនយល់នោះទេ ថាមនុស្សស្អីមាត់ផ្សេងចិត្តផ្សឹងបែបនេះ មុននេះថាមិនផឹក ដល់តែគេហុចអោយលូកដៃមកយកទៅផឹកភ្លាម មួយម៉ាត់ អស់តែម្ដង បើចង់ផឹកអញ្ចឹងហេតុអីក៏បដិសេធ មនុស្សនៅ Dead Devil នេះពិបាកយល់ចិត្តមែន

"អាណិតអ្នកប្រុសណាស់...ស្រីបង្ហាញម៉ូតនោះតាមមិនលែងសោះ" Namjoon និយាយចេញមកដោយសម្លឹងមើលទៅ Jungkook និង Henna ដែលកំពុងតែដើរចេញជណ្តើរយន្តមកនោះ មិនដឹងឃើញអាណិតត្រង់ណាទេ

"អាណិតធ្វើអី? មើលទៅគេចូលចិត្តអោយស្រីតាមសឹងអីហើយ"

"ហ៊ើយ! អ្នកប្រុសគាត់មិនដែលប្រាកដប្រជាជាមួយអ្នកណានោះទេ ស្រីបង្ហាញម៉ូតនោះក៏ដឹង"

"យ៉ាងម៉េចពេលបានខ្លួននាងហើយទាត់ចោលមែនទេ?" ខ្ញុំសួរចេញទៅទាំងហួសចិត្ត អាណិតខាងស្រីទើបត្រូវ មកអស់ខ្លួនជាមួយមនុស្សប្រុសដូចជាចៅហ្វាយគេនេះ គ្មានន័យទេ
"បើមិនប្រាកដប្រជាទេ ទៅនាំនាងឡើងគ្រែជាមួយធ្វើអី?"

"មុនដំបូងអ្នកប្រុសបានប្រាប់នាងហើយថានៅជាមួយគ្នាដោយគ្មានចំណងអ្វីទាំងអស់ តែដល់ពេលអ្នកប្រុសចង់បញ្ឈប់នាងក៏ទៅ ប្រាប់អ្នកកាសែតថាមានទំនាក់ទំនងស្នេហាជាមួយអ្នកប្រុស"

"សមមុខគេហើយ! ពូកែស៊ីហើយចោលពេក" ខ្ញុំតបទៅវិញ ដោយ មិនពេញចិត្តកាន់តែនិយាយកាន់តែស្អប់
"តែរឿងនេះគឺខុសម្យ៉ាងម្នាក់ទេ"

"មើលទៅឯងដូចជាមិនសូវចូលចិត្ត Henna ប៉ុន្មានទេ!"

"បើឯងនៅសុខៗ មកត្រូវមួយកំផ្លៀងដូចជាខ្ញុំ តើឯងចូលចិត្តនាង រួចទេ?" ខ្ញុំសួរទៅវិញដោយសម្លក់មុខរបស់គេ ពូកែរកសំណួរដែលអត់ប្រយោជន៍យកមកសួរណាស់

Even If I die, It's you Where stories live. Discover now