Part 21

1K 92 6
                                    

_Jimin POV_
_Las Vegas_

លោក Suhun មានអារម្មណ៍ល្អជាពិសេស ទើបឲ្យរៀបចំតុ
អាហារពេលព្រឹកនៅសួនមុខផ្ទះ ព្រោះអាកាសធាតុល្អ មានពន្លឺល្អ
ស័ក្តិសមនឹងការទទួលវីតាមីន D នាពេលព្រឹក លោកនិងភរិយានាំគ្នានិយាយ និងយកចិត្តយកថ្លើមខ្ញុំមិនខុសពីម្សិល មើលទៅដូចជា ភ្លេចកូនប្រុសទោលទៅហើយ ប៉ុន្តែ Jungkook មិនបានតូចចិត្ត គេញញឹមមានសេចក្តីសុខដែលឃើញប៉ាម៉ាក់របស់គេអាណិត
ស្រឡាញ់ខ្ញុំ

"ឮ Jungkook ប្រាប់ថាលើកនេះអ្នកទាំងពីរមានរឿងសំខាន់មក
និយាយជាមួយពួកខ្ញុំ?" អ្នកស្រី Stella សួររឿងសំខាន់ បន្ទាប់ពីពួកយើងទទួលទានអាហារពេកព្រឹករួចរាល់

"បាទ! តែមិនមែនជារឿងរបស់ខ្ញុំ ជារឿងរបស់ Jimin"

លើកនេះលោក Suhun និងអ្នកស្រី Stella មើលមុខខ្ញុំ ហើយ Jungkook ក៏មើលមុខខ្ញុំដែរ ដូចត្រូវការពិភាក្សាថាឲ្យគេចាប់ ផ្តើមនិយាយល្អទេ ដែលខ្ញុំក៏មិនបានថាអី ព្រោះនិយាយពេលណាក៏មានតម្លៃស្មើគ្នា

"តែថារឿងណាដែលពាក់ព័ន្ធនឹង Jimin វាក៏ជារឿងដែល
ពាក់ព័ន្ធនឹងខ្ញុំដែរ"

"ឈប់និយាយលេងទៅបានទេ" ខ្ញុំលូកដៃទៅក្តិចគេ ព្រោះខ្នាញ់ដែលគេចេះតែនិយាយលេង មិនឃើញ ឬយ៉ាងម៉េចថាប៉ាម៉ាក់របស់គេកំពុងរង់ចាំស្តាប់

"Jungkook ខូចណាស់ Jimin ត្រូវតែបង្ក្រាបឲ្យបាន តាមចិត្ត
ពេកតិចធ្លាប់ខ្លួន" អ្នកស្រី Stella យល់ស្របដែលខ្ញុំប្រដៅ Jungkook បានខ្លះ
"ចរិតដូចប៉ាបេះបិទ"

"អេ៎! ម៉េចក៏យកមកទម្លាក់លើបងអីចឹងអូន?" លោក Suhun
និយាយបែបកំប្លែង

"ឬមិនពិត?" អ្នកស្រី Stella បានឱកាសក៏ថាឲ្យស្វាមី និងកូនប្រុសក្នុងពេលតែមួយ
"បងដឹងទេថាពីព្រឹក អូនឃើញ Jungkook ដើរចេញពីបន្ទប់របស់ Jimin មិនដឹងថាទៅធ្វើស្អី Jimin ខ្លះ"

"អីយ៉ា! ពូជសុទ្ធតែម្តងហើយអាកូននេះ"

"នេះបងកុំធ្វើដូចមានមោទនភាពពេកបានទេ?"

"ម៉ាក់...ខ្ញុំគ្រាន់តែទៅសួរថាដេកលក់ស្រួលដែរទេ គឺតែប៉ុណ្ណឹង" Jungkook និយាយកាត់ ពេលឃើញថាម៉ាក់របស់គេងាកទៅចាត់ការលោកប៉ា
"ម៉ាក់កុំចេះតែថាបានទេ?" Jungkook ឆ្លើយប្រាប់ទៅម៉ាក់គេហើយក៏បែរមកញញឹមចុងមាត់ ញាក់ចិញ្ចើមដាក់ខ្ញុំ

Even If I die, It's you Where stories live. Discover now