Part 16

941 87 3
                                    

_K Centre Parking_

Henna ដើរចេញពីផ្សារទំនើបដែលស្ថិតនៅកណ្តាលទីក្រុង មុខ ស្រស់ស្អាតដែលមានស្នាមញញឹមស្រស់ ទៅជាក្រញ៉ូវភ្លាមហាក់ ដូចកាត់ឆាកក្នុងកុន ប្រាកដហើយ មិនឲ្យនាងម៉ួម៉ៅបានយ៉ាងម៉េច ក្នុងពេលដែលនៅក្នុងកម្មវិធី event មុននេះមានអ្នកកាសែតមកសម្ភាសន៍នឹងរឿង Jungkook កំពុងមានគូបណ្តើរថ្មីដែលមិនមែនជាអ្នកណាក្រៅពី... Jimin

តាំងពីមានព័ត៌មានដែល Jungkook ណែនាំជំនួយការថ្មីនឹងទៅណាមកណាជាមួយគ្នាញឹកញាប់ ធ្វើឲ្យមហាជនតាមឃ្លាំមើល
ទំនាក់ទំនងរវាងនាង និង Jungkook កាន់តែខ្លាំង អ្នកខ្លះរង់ចាំ
សើចចំអកពេលឃើញនាងត្រូវទាត់ចោល

ស្រីបង្ហាញម៉ូដល្បី ឈឺចិត្តស្ទើរតែញញឹមមិនកើត ហើយនៅមក ត្រូវអ្នកកាសែតដេញដោលមិនឈប់ ធ្វើឲ្យរបួសក្នុងបេះដូងរបស់ នាងកាន់តែមានមុខធំ តែនាងព្យាយាមប្រាប់ខ្លួនឯងថាកុំឲ្យខឹង ហើយតបថារវាងនាង និង Jungkook នៅតែស្និទ្ធស្នាលគ្នាក្នុង
ឋានៈ មិត្តភក្តិ ដដែល ហើយមិនធ្លាប់មានអ្វីលើសពីនោះ ចំណែក
Jungkook ទៅស្និទ្ធស្នាលជាមួយអ្នកណានោះ គឺជាសិទ្ធិរបស់គេ ព្រោះនាងនិងគេត្រឹមជាមិត្តភក្តិ ទោះកន្លងមកពួកគេធ្លាប់បណ្តើរគ្នាទៅណាមកណាជាមួយគ្នាដោយភាពស្និទ្ធស្នាល មើលទៅលើស ពីមិត្តភក្តិក៏ដោយ

ដូច្នេះហើយ គេឯងប្រហែលជាមើលដឹងថានាងតបដើម្បីរក្សា
មុខមាត់ខ្លួនឯង ពេលនេះពួកអតីតស្រីៗ របស់ Jungkook ដែល នាងធ្លាប់បញ្ចេញឫទ្ធិដាក់ ប្រហែលកំពុងតែសើចចំអកនាង...កាន់តែគិត នាងក៏កាន់តែគុំ Jimin

"អ្នកនាង Henna មើលទៅមានអារម្មណ៍មិនល្អ" Alex សួរ ខណៈដែលដើរតាមទៅឡានពណ៌សទំនើបរបស់ចៅហ្វាយ ទោះមុខរបស់នាងស្រស់ស្អាតប៉ុណ្ណោះ ប៉ុន្តែពន្លឺភ្នែកឆ្នាស់ឆ្នើមនោះ ធ្វើឲ្យគេខ្លាច

"ប្រាកដហើយ! ឯងក៏ឃើញហើយថាពួកអ្នកកាសែតរំខានខ្ញុំ
ប៉ុណ្ណា"

"បើអីចឹងទៅស្ប៉ាសិនទេ?"

"ទៅបន្ទប់វិញ ខ្ញុំចង់ដេក"

បើទៅស្ប៉ា គឺចៀសមិនផុតពីត្រូវពួកបុគ្គលិកប៉ិននិយាយដើម
គេសួរនាំព័ត៌មាននោះដដែល Henna មិនទាន់ចង់ជួបអ្នកណា
នាងធុញទ្រាន់នឹងខ្សែភ្នែកចង់ដឹងចង់ឃើញរបស់មនុស្សម្នា ហើយ
ក៏ធុញទ្រាន់នឹងការតបសំណួរដែរ ដូច្នេះហើយនាងសុំទៅដេកនៅ
បន្ទប់ល្អជាង គិតផែនការបន្តថានាងគួរធ្វើយ៉ាងណាមិនឲ្យខ្លួនឯង
ចាញ់ ត្រូវគេសើចចំអក

Even If I die, It's you Where stories live. Discover now