_Jimin POV_
"សួរតាមត្រង់ មានអីដែល Jimin ធ្វើមិនបានខ្លះទេ?" Jungkook បបួលនិយាយ ពេលយើងជិះសេះបានមួយសន្ទុះដោយយើងគិតតែពីស្ងប់ស្ងាត់គ្មាននរណានិយាយអីមួយម៉ាត់
តាមពិតពេលដែលយើងនៅជាមួយគ្នាមិនសូវនិយាយគ្នាទេ ព្រោះមិនមែនជាមនុស្សដែលពូកែនិយាយ តែក៏មិនដឹងដែរថាហេតុអីពេលដែលបាននៅជាមួយគេ ចិត្តដែលធ្លាប់តែម៉ួហ្មងនិងច្របូកច្របល់របស់ខ្ញុំក៏ស្ងប់ ដូចគ្មានរឿងអីឲ្យគិតទៀត វាប្លែកដែរ តែវាអាចមកពីយើងធ្លាប់ស្គាល់គ្នាក៏ថាបាន
"មាន" ខ្ញុំតបដោយសំឡេងរាបស្មើ តែក៏ធ្វើឲ្យ Jungkook ងាកមក មើល
"ស្រឡាញ់នោះអី""ស្រឡាញ់បែបណា....ស្រឡាញ់បែបស្នេហាឬ?"
"ស្រឡាញ់គ្រប់រូបភាព"
"ស្រឡាញ់ មិត្តភក្តិ ស្រឡាញ់របស់ ស្រឡាញ់ខ្លួនឯង ស្រឡាញ់តន្ត្រី ឬស្រឡាញ់ក្មេង គ្មានទេឬ?"
"គ្មានទេ" ខ្ញុំតបដោយមិនចាំបាច់គិត និងញញឹមចុងមាត់ដាក់
ចម្លើយនេះខ្ញុំគ្មានមោទនភាពដែលខ្លួនឯងទៅជាបែបនេះទេ ព្រោះវាសោក សៅ ទៅវិញទេ ដែលខ្ញុំគ្មានចំណងនឹងអ្វីបែបនេះ
"ខ្ញុំមិនធ្លាប់មានមិត្តជិតស្និទ្ធ ព្រោះពេលរៀននៅវិទ្យាល័យ និងពេលចូលដល់មហាវិទ្យាល័យ ក៏ខ្ញុំគិតតែពីរៀន ភាគច្រើននៅជាមួយ Golden Eagle រឿងនេះ Jungkook ក៏ដឹងហើយថាម្នាក់ៗ មិនគួរឲ្យទុកចិត្តដែលធ្វើឲ្យខ្ញុំអាចរាប់រកដោយភាពស្និទ្ធស្នាលបាន"Jungkook ស្តាប់ខ្ញុំនិយាយដោយមិនបញ្ចេញយោបល់អ្វីតែទឹកមុខ ប្រាប់ឲ្យដឹងថាគេកំពុងគិតតាម និងយកចិត្តទុកដាក់ចំពោះអ្វីដែលខ្ញុំនិយាយ គេជាមនុស្សដំបូងដែលធ្វើដូចចង់ស្តាប់រឿងរ៉ាវ របស់ខ្ញុំ
"នៅជាមួយលោកពូក៏អីចឹងដែរ ព្រោះគាត់ធ្វើការច្រើនស្ទើរតែ
គ្មានពេលវេលាឲ្យខ្ញុំ គាត់ចិញ្ចឹមខ្ញុំដោយសារតែជាតួនាទីប៉ុណ្ណោះ"
ខ្ញុំនិយាយហើយងាកទៅញញឹមដាក់គេ
"រឿងកុន រឿងល្ខោន រឿងចម្រៀង...ខ្ញុំគ្មានអារម្មណ៍អីជាពិសេស ទេ ខ្ញុំមិនធ្លាប់មានចិត្តគិតពីពួកវា រឿងកាលពីអតីត វាធ្វើឲ្យខ្ញុំមិនចង់ បើកទទួលអ្វីដែលវាមករំញោចចិត្តឲ្យគិតរឿងអស់នេះទៀត"
![](https://img.wattpad.com/cover/244386795-288-k205431.jpg)