_Jimin POV_
ពេលដែលដើរចេញពីបន្ទប់គេងរបស់ Jungkook កែវភ្នែកទាំងគូររបស់ Henna ក៏សម្លឹងមើលមកខ្ញុំភ្លាម ចិញ្ចើមក៏ជ្រួញចូលគ្នាមើលទៅដូចមិនពេញចិត្តដែលឃើញអ្នកផ្សេងនៅក្នុងបន្ទប់គេងរបស់ Jungkook ថែមទាំងដើរចេញមកតុបតែងខ្លួនដោយ សម្លៀកបំពាក់មិនសមរម្យចេញមកទទួលភ្ញៀវបែបនេះទៀត
"មិនស្មានថាឥឡូវនេះលោកព្រមឲ្យអ្នកផ្សេងក្រៅពីខ្ញុំចូល
បន្ទប់គេងបានសោះ" ស្រីបង្ហាញម៉ូដនោះងាកទៅនិយាយជាមួយ Jungkook ដែលអង្គុយលើសាឡុង ព្រមទាំងខិតទៅអង្គុយជិតគេJungkook មិននិយាយអី តែចង្អុលឲ្យខ្ញុំទៅអង្គុយលើសាឡុង មួយទៀត ខណៈដែល Hoseok ឈរនៅក្រោយខ្នងរបស់គេ ចំណែក Namjoon ប្រហែលជាសម្រាកនៅក្នុងបន្ទប់ ព្រោះនៅឈឺខ្លួន
ខ្ញុំដើរទៅអង្គុយលើសាឡុងទល់មុខ Jungkook និង Henna ពេលមើលនាងជិតបែបនេះ ក៏កាន់តែឃើញសម្រស់ស្រស់ស្អាត ច្បាស់ Henna គឺជាកូនកាត់អាមេរិក-ចិន-កូរ៉េ ប៉ុន្តែនាងមានមុខ មាត់កាត់អាស៊ីជាង ខ្ញុំព្រមទទួលស្គាល់ថារូបពិតរបស់នាងស្អាត ជាងរូបថត និងក្នុងកាមេរ៉ាទៅទៀត
បើខ្ញុំជា Jungkook ខ្ញុំមុខជាមិនដោះលែងស្រីម្នាក់នេះទេ
"Jungkook មិនទាន់ឆ្លើយប្រាប់ខ្ញុំទេ" Henna ញញឹមទៅកាន់ Jungkook បន្ទាប់ពីសួរនាំ
ក្រៅពីនាងស្អាត សិចស៊ី មានមន្តស្នេហ៍ និងថ្លៃថ្នូរហើយ
សំឡេងក៏ពីរោះទៀត ដំបូងខ្ញុំស្មានថានាងឡូឡាបាត់ទៅហើយ ប៉ុន្តែនាងបែរជាទន់ភ្លន់ធម្មតា និងសួរគេដោយចិត្តត្រជាក់ដែលធ្វើ ឲ្យខ្ញុំអត់ងឿងឆ្ងល់មិនបាន"Jimin ជាជំនួយការរបស់ខ្ញុំ គេទើបតែមកធ្វើការឲ្យខ្ញុំថ្មីៗ នេះ ឯង"
"បើចាំមិនខុសគេជាមនុស្សរបស់ Denny មែនទេ?"
"ជារឿងចាស់តែប៉ុណ្ណោះ"
"ទុកចិត្តបានប៉ុណ្ណា?" នាងសម្លឹងមើលមុខខ្ញុំហាក់ដូចចង់មើលអោយឃើញថាខ្ញុំកំពុងតែគិតអ្វី
"ការពិតលោកមិនគួរណាប្រថុយ គ្រាន់តែជួយគេចេញពីពួកអស់ នោះ វាច្រើនណាស់ទៅហើយ ជួនកាលខ្ញុំគិតថាលោកគួរតែ បញ្ជូនគេទៅឲ្យ Golden Eagle វិញទៅ ឬមិនអញ្ចឹងឲ្យទៅនៅ
ជាមួយអ្នកផ្សេង ល្បីថាគេមានថ្វីដៃខ្លាំងបែបនេះ អ្នកណាក៏ចង់ បានយកទៅធ្វើការជាមួយដែរ"
