Part 38

806 80 3
                                    

_ភូមិគ្រឹះរបស់លោក Suhun_

រីង!! រីង!!
រីង! រីង!!
រីង! រីង!! រីង!
រីង! រីង!!

សម្លេងទូរសព្ទ័បានរោទិ៍បន្លឺឡើងពេញបន្ទប់គេង តែគ្មាននរណា
ម្នាក់ងើបមកទទួលការហៅចូលនោះទេ ម្ចាស់បន្ទប់លង់លក់ យ៉ាងស្រួលគ្មានដឹងថាមានសម្លេងអ្វីមករំខាននោះទេ

រីង!
រីង!! រីង!

សម្លេងរោទិ៍នៅតែបន្លឺឡើងជាបន្តបន្ទាប់ តែគ្មានប្រយោជន៍នោះទេ បើម្ចាស់ទូរសព្ទ័គ្មានកម្រើកអីសូម្បីតែបន្តិចនោះ

ចំណែកអ្នកដែលនៅខាងក្រៅវិញកំពុងតែអន្ទះសារនៅពេលដែល ខលទៅរកអ្នកនៅក្នុងបន្ទប់មិនព្រមទទួលសោះ កាន់តែតេទៅរកកាន់តែចំណាយពេលយូរ

"បានហើយអ្នកប្រុស! ឈប់តេទៅ" Namjoon និយាយព្រមទាំងងើបពីកៅអីដែលកំពុងតែអង្គុយ
"ចាំខ្ញុំឡើងទៅតាម Jimin ចុះមក"

"អោយ Namjoon ឡើងទៅចុះ! តេ ១០០ ដងទៀតក៏ប្រហែលជាមិនលើកដែរ" Taehyung គាំទ្រ

"អញ្ចឹងឆាប់ឡើងទៅ" Jungkook ក៏ដាក់ទូរសព្ទ័ចូលហោប៉ៅវិញ

Namjoon គ្រាន់តែបានបញ្ជាភ្លាម គេក៏រត់ពីវាលខាងក្រោយចូលទៅក្នុង ប្រើរយៈពេលអស់ជិត ២០ នាទី ទម្រាំតែបានរត់ឡើងដល់បន្ទប់របស់ Jimin គេចង់ដង្ហក់ខ្យល់ មិនមែនចង់ទេ តែគឺដង្ហក់តែម្ដង

តុក!! តុក!!

"Jimin!" Namjoon គោះបន្តើរ ស្រែកហៅអ្នកនៅខាងក្នុងបន្តើរ

តុក! តុក!

"Jimin! បើកទ្វារ"

តុក! តុក!!

"អញ្ចឹងខ្ញុំបើកចូលទៅដោយខ្លួនឯងហើយណា?"

តុក! តុក!!

បន្ទាប់ពីឈរគោះនិងស្រែកម្នាក់ឯងអស់ប្រហែល ៥នាទី Namjoon ក៏បានបើកទ្វារហើយដើរចូលទៅក្នុងបន្ទប់ ពិតជាដូចការគិតរបស់គេមែន Jimin កំពុងតែគេងនៅលើគ្រែយ៉ាងលក់ស្រួល

"Jimin! ភ្ញាក់ឡើង" Namjoon បានដើរទៅជិតហើយស្រែកដាស់អ្នកដែរកំពុងតែគេង
"ឯងឆាប់ភ្ញាក់ភ្លាមមក!"

"ហឹម!"

Namjoon ស្រែកចង់បែកបំពង់ករ ហើយតែអ្នកម្ខាងទៀតគ្រាន់តែក្រហឹមបន្តិច ដោយមិនព្រមបើកភ្នែកទៀត

Even If I die, It's you Where stories live. Discover now