_JIMIN POV_
យប់មិញទម្រាំតែបានគេងដាក់ខ្លួននៅលើពូកនោះគឺម៉ោងជិត ៤ភ្លឺបាត់ទៅហើយ ហេតុផលដ៏សែនយ៉ាប់មួយនេះហើយដែលធ្វើ អោយខ្ញុំមិនអាចក្រោកពីព្រឹកមកចាំស្វាគមន៍មើលព្រះអាទិត្យរះបាន នោះ តែទោះជាគ្មានពួកគេមករំខានក៏ត្រូវអាម្នាក់ដែលដេកក្បែរខ្ញុំនេះ រំខានមិនអោយដេកស្រាប់ទៅហើយ
នៅពេលដែលនឹកឃើញដល់គេភ្លាម ខ្ញុំក៏បានងាកមុខទៅរកខាងដែលគេគេង ហើយក៏បានធ្វើអោយខ្ញុំឆ្ងល់ថាហេតុអីបានជាថ្ងៃនេះ គេក្រោកពីគេងលឿនម្ល៉េះ? រាល់ថ្ងៃជាខ្ញុំនោះទេដែលក្រោកមុនគេ
នៅពេលដែលងាករកមើលជុំវិញបន្ទប់ មិនបានឃើញវត្តមានរបស់គេនោះ ខ្ញុំក៏មានអារម្មណ៍ថាធូរស្រាលព្រោះតែមានពេលគេចផុតពីខ្សែរភ្នែករបស់គេបានមួយភ្លែតដែរ
គឺវាពិតជាធុញថប់ខ្លាំងណាស់ ដែលត្រូវធ្វើអីនៅក្រោមខ្សែភ្នែករបស់គេ ហើយអីដែរគួរអោយធុញនោះ មនុស្សនៅទីនេះ គេមិនចេះរៀន បើកចិត្តសោះ គិតថាខ្ញុំសម្ដែងធ្វើជាអោយពួកអាក្រុម Golden Egale នោះដេញបាញ់ ប៊ិះស្លាប់ប៊ិះរស់អញ្ចឹងកើតដែរ មែនទេ មិនដឹងថាគេយកអីទៅគិតនោះទេ
កំពុងតែគិតៗ មិនបានចាប់អារម្មណ៍ពីរឿងជុំវិញខ្លួននោះ ជុងគុក ក៏បានបង្ហាញវត្តមាននៅចំពោះមុខខ្ញុំពីពេលណាមកក៏មិនដឹង គឺខ្ញុំគ្រាន់តែដឹងត្រឹមថា នៅពេលដំណក់ទឹកដែលហូរមកពីសក់សើមៗ របស់គេនោះមកប៉ះ នឹងស្បែករបស់ខ្ញុំទើបខ្ញុំមានស្មារតីមកវិញ ហើយគេគឺនៅឈរអោនមកជិតមុខខ្ញុំដែលកំពុងតែអង្គុយនៅលើពូកនោះបាត់ ទៅ
(ហេតុអីក៏មកលោតញាប់ទៀតហើយ)
វាគឺជាសំណួរដែលខ្ញុំតែងតែសួរមកកាន់ខ្លួនឯងរាល់លើកដែល គេមកធ្វើអីស៊ីអារម្មណ៍ជាមួយខ្ញុំ
ខ្ញុំមិនចម្លែកចិត្តនោះទេ ដែលស្រីបង្ហាញម៉ូត Henna ម្នាក់នោះលង់នឹងគេងើបក្បាលមិនរួចបែបនេះ
កាន់តែសម្លឹងមើលគេ ខ្ញុំកាន់តែចង់ខ្យល់ចាប់ទាំងព្រឹក
តែចម្លែកណាស់រាល់ដងគេចេះយកអាវឃ្លុំមកពាក់ តែថ្ងៃនេះហេតុអីក៏ចេញមកមិនចេះខ្មាស់មេឃមិនចេះខ្មាស់ដីបែបនេះ? មកបង្ហាញ មួយល្វែងលើអស់រលើងព្រមទាំងមានដំណក់ទឹកតោងជាប់ខ្លួនបែប នេះទៀត បើខ្ញុំស្លាប់ដោយតែគាំងបេះដូងគេជាមនុស្សតែម្នាក់ គត់ដែលទទួលខុសត្រូវ វាជាអ្វីដែលហែលមកលេងនៅក្នុងខួរក្បាលរបស់ខ្ញុំ រាល់ពេលដែលវាមានអារម្មណ៍ជ្រួលជ្រើមដោយ សារតែគេ