Part 7

1.1K 114 10
                                    

_Jimin POV_

_Dead Devil Casino_

កាលពីម្សិលមិញមិនទាន់បានរៀនការងារចប់សព្វគ្រប់ផង ក៏មាន រឿងអោយក្តៅក្រហាយបាត់ទៅហើយ ស្រីបង្ហាញម៉ូតនោះមិន ដឹងជាកើតថីបានចេះតែមករករឿងខ្ញុំបែបនេះ បើនាងមិនបង្ក រឿងទេនោះ ខ្ញុំរៀនការងារហើយតាំងពីម្សិលមិញមកម្ល៉េះ មិនចាំបាច់អោយមករញ៉េរញ៉ៃនៅថ្ងៃនេះទេ

ហើយ Jungkook នោះក៏ដូចគ្នាមិនអោយខ្ញុំឃ្លាតពីភ្នែកសូម្បីតែ មួយវិនាទី តែសំណាងហើយដែលពេលចូលបន្ទប់ទឹកមិនមកតាមជាមួយនោះ នៅជាមួយគ្នាជិតរាប់ខែហើយនៅមិនទាន់ទុកចិត្តគ្នាទៀត មនុស្សស្អីក៏មានការប្រុងប្រយ័ត្នខ្លាំងយ៉ាងនេះ

"ហើយដើម្បីចូលមកក្នុងការស៊ីណូនេះ ត្រូវតែចុះឈ្មោះចូលជាសមាជិកសិន" Jungkook និយាយប្រាប់ពីរឿងការងារនៅក្នុង កាស៊ីណូអោយខ្ញុំស្ដាប់ ដោយសារតែយប់មិញរៀបរាប់មិនទាន់អស់
"នែ៎? ស្ដាប់ខ្ញុំនិយាយទេហ្នឹង?" Jungkook ជ្រួញចិញ្ចើមសួរមក កាន់ខ្ញុំ

"ស្ដាប់"

"តែស្ដាប់ចោល"

"ហើយប្រុងអោយធ្វើម៉េចបានដឹងថាស្ដាប់ហើយមិនចោល? ឬមួយ ក៏ចង់អោយមើលមុខរបស់ Jungkook បន្តើរស្ដាប់បន្តើរ?" ខ្ញុំសួរទៅកាន់គេវិញដោយជ្រួញចិញ្ចើម មិនដឹងជាស្អីណាស់ណា ទៅ ធុញសឹងអីហើយ
"បើចង់អោយអង្គុយស្ដាប់ហើយមើលមុខនោះ គឺមិនមើលទេ"

"ហើយមុខខ្ញុំវាយ៉ាងម៉េចបានជាមើលមិនបាន?"

"សង្ហាពេក" ខ្ញុំឆ្លើយដោយឌឺដងទៅគេ តែគេក៏បានញោចមាត់ប្រុងញញឹមតែខ្ញុំក៏បន្ថែមមួយម៉ាត់ទៀត ហើយគេក៏បានទម្លាក់មកទឹក មុខស្មើធេងវិញតែម្ដង
"ន័យផ្ទុយ" នៅពេលដែលឃើញមុខរបស់គេផ្លាស់ប្តូរលឿនបែប នេះខ្ញុំក៏សើចអស់សំណើច ដោយទប់មិនបាន

"សប្បាយណាស់ឬ?" គេលើកចិញ្ចើមសួរខ្ញុំដោយញញឹមចុងមាត់ រួចក៏បានបោះជំហានដើរមកទល់មុខរបស់ខ្ញុំ

"Jungkook ចង់ធ្វើអី?" ខ្ញុំសួរឡើងដោយភ្ញាក់ផ្អើលនៅពេលដែលដៃរបស់គេលូកមកកៀកចង្កេះរបស់ខ្ញុំពីក្រោយ ដែល បណ្ដាលអោយខ្លួនប្រាណរបស់ពួកយើងទាំងពីរជាប់គ្នាឡើងដូចកូនភ្លោះកើត មកមានខ្លួនតែមួយបាត់ទៅហើយ
"ខ្ញុំដឹងថា Jungkook មិន—" ខ្ញុំមិនទាន់បាននិយាយចប់ផង ពាក្យសម្តីដែលប្រុងនឹងនិយាយចេញទៅនោះ បានលេបចូលមកក្នុងពោះវិញអស់ ព្រោះមាត់របស់ខ្ញុំបានបិទជិតឈឹងដោយបបូរមាត់ ស្ដើងរបស់គេ គេខាំបបូរផ្នែកខាងក្រោមរបស់ខ្ញុំដោយថ្នមៗ រហូតដល់ខាំសង្កត់ខ្លាំងបន្តិច ហើយខ្ញុំក៏ភ្ញាក់ គេក៏បានឆក់ឱកាស នោះស៊កអណ្តាតរបស់គេចូលមកលេងនៅក្នុងមាត់របស់ខ្ញុំ គេថើបរបស់គេពិតជាធ្វើអោយខ្ញុំឈ្លក់វង្វេងខ្លាំងណាស់ រហូតដល់ថ្នាក់ ភ្លេចរុញគេចេញ ភ្លេចនឹងបញ្ឈប់ការថើបមួយនេះ តែខ្ញុំបែរជា យល់ព្រមជាមួយការថើបមួយនេះ យល់ព្រមរហូតដើមតបទៅគេ វិញ

Even If I die, It's you Where stories live. Discover now