Part 29

613 81 8
                                    

_Jimin POV_
_5 Days Later_
_កាស៊ីណូ DAREDEVIL_

ព័ត៌មានការលាក់ថ្នាំញៀននៅក្នុងកាស៊ីណូ ក្លាយជារឿងល្បីកក្រើក យប់នោះប៉ូលិសបានបិទកាស៊ីណូបណ្តោះអាសន្នដោយត្រូវការពិនិត្យភ្ញៀវគ្រប់រូប និងឆែកឆេរគ្រប់ច្រកល្អកនៅក្នុងកាស៊ីណូ ធ្វើឲ្យមានការខូចខាតយ៉ាងដំណំ ដែលចំណូលដ៏ច្រើនសន្ធឹកសន្ធាប់ត្រូវបាត់បង់ បាត់បង់ទាំងកេរ្តិ៍ឈ្មោះ និងរូបភាពដ៏ល្អៗ ដែលខំសន្សំអស់រយៈពេលយ៉ាងយូរ

សំណាងល្អដែលប៉ូលិសមិនរកឃើញអីផ្សេងទៀតក្រៅពីថ្នាំញៀនដែលឃើញនៅកន្លែងកើតហេតុ និងទោះភ្ញៀវថមថយច្រើន ព្រោះភ្ញៀវភាគច្រើនមកលេងល្បែងនៅទីនេះមិនបានចាប់អារម្មណ៍រឿងថ្នាំញៀន ប៉ុន្តែ Jungkook នេះចេះតែគ្រប់គ្រងខ្លួនឯងមិនបាន គេសុំធានាខ្លួនឯងដោយទ្រព្យសម្បត្តិច្រើមហាសាល ទើបពេលនេះគេត្រូវរកវិធីពិសោធខ្លួនឯងឲ្យបានថាមិនបានពាក់ព័ន្ធនឹងថ្នាំញៀនពិតមែន

Namjoon, Hoseok និង Jungkook សុទ្ធតែសង្ស័យថា Henna ត្រូវតែពាក់ព័ន្ធនឹងហេតុការណ៍នេះ ព្រោះកាមេរ៉ាសុវត្ថិភាព ចាប់បានថាមានមនុស្សបង្កប់ខ្លួនចូលមកលាក់គ្រឿងញៀន តែវាដឹងកន្លែងគេចពីកាមេរ៉ាបានល្អ ថែមទាំងបន្លំខ្លួនមិនអាច បញ្ជាក់បានថាជាអ្នកណា

ប៉ុន្តែដែលពួកគេផ្តោតទៅរកនោះគឺ Henna ព្រោះសុខៗ នាងក៏
លេចមុខ ហើយក៏កើតរឿងភ្លាម ថែមទាំងពេលនេះនាងហោះហើរ
ទៅសម្រាកនៅបារាំងទៀតផង មិនអោយសង្ស័យយ៉ាងម៉េច ពេលជិតមានរឿងបង្ហាញខ្លួន ពេលមានរឿងភ្លាមក៏បាត់មុខបាត់

ហ៊ឺ! ប្រហែលជាទៅសម្ងំលាក់ខ្លួនទាល់តែស្ងប់រឿងហើយទើប
ត្រឡប់មកវិញទេដឹង

ប៉ុន្តែ Henna ប្រមាថ Jungkook ពេកហើយ ឃើញគេចិត្តល្អដោះលែងនាងម្តងក៏បានចិត្ត ត្រឡប់មកចាត់ការគេម្តងទៀត នាងប្រហែលភ្លេចហើយថាមនុស្សដូច Jungkook មិនបណ្តោយឲ្យអ្នកដែលធ្វើបាបខ្លួនបានដើរឡូយឆាយនោះទេ

គេឲ្យ Hosoek លួចតាមស៊ើប និងរកភស្តុតាងតាមចាប់កំហុសជន
ដៃដល់ មិនយូរទេនឹងបានដឹងការពិត Hoseok មានថ្វីដៃល្អជាងប៉ូលិសទៅទៀត

ទីង!

ខណៈដែលកំពុងអង្គុយនៅក្នុងបន្ទប់ធ្វើការរបស់ Jungkook និង
មើលគេអង្គុយឆែកឯកសារ ទូរស័ព្ទដៃរបស់ខ្ញុំក៏មានសារផ្ញើចូល
តែ Jungkook គិតតែឆែកឯកសារ ទើបមិនបានសង្កេត នេះបើតាមខ្ញុំគិតនោះទេ ព្រោះមើលទៅគេមិនបានងាកមកមើលខ្ញុំ ពេលទូរសព្ទ័បន្លឺឡើងនោះទេ

Even If I die, It's you Where stories live. Discover now