Part 20

1.1K 102 9
                                    

_Jimin POV_

"Jungkook មនុស្សមុខក្រាស់"

"ជេរបង Kookies ខ្លាំងពេកហើយអូន Minies"

គ្រប់ពេល...ពេលដែលរំលឹកទំនាក់ទំនង និងចង់ឲ្យខ្ញុំនឹកដល់
អតីតកាលពេលណា Jungkook ក៏ហៅខ្លួនឯងថាបង Kookies និងហៅខ្ញុំថាអូន Minies ជានិច្ច គេដឹងថាការនិយាយបែបនេះនឹងធ្វើឲ្យខ្ញុំញាប់ញ័រ តែគ្មានផ្លូវទេ បន្ទាប់ស្ថានការណ៍មុននេះហើយ បែបនេះខ្ញុំគ្មានចិត្តទន់ដាក់គេជាដាច់ខាត ដោយសារតែភាពញ័បញ័រមុននេះ ទើបបណ្តាលអោយមានរឿងដូចអម្បាញ់មិញកើតឡើង

"កុំហៅខ្ញុំបែបនេះ!"

"ម៉េចក៏ហៅមិនបាន" គេមិនត្រឹមតែសួរទេ នៅដើរចូលមកក្នុងអាងទឹកជាមួយគ្នាទៀត ហើយក៏ទម្លាក់ខ្លួនអង្គុយពីក្រោយខ្នងខ្ញុំ ស្ថាន
ការណ៍បែបនេះខ្ញុំក្អេងក្អាងដាក់គេមិនបានទេ
"កាលមុនពេលនៅ LasVegas បង Kookies ក៏ហៅថាអូន Minies រហូតហ្នឹង Jimin ក៏អីចឹង... ហៅខ្ញុំថាបង Kookies ទៅ យើងនៅ Las Vegas ដូចមុនហើយតើ"

"គ្មានថ្ងៃ" ខ្ញុំពេបមាត់ដាក់គេដោយមិនព្រមចាញ់ ទោះគេមើលមិន ឃើញថាខ្ញុំកំពុងតែពេបមាត់ក៏ដោយ

"ម៉េចក៏រឹងបែបនេះ?" Jungkook ជ្រួញចិញ្ចើម ទោះខ្ញុំមើលមិន ឃើញតែខ្ញុំមានអារម្មណ៍ដឹង ហាក់ដូចខ្ញុំជាក្មេងក្បាលរឹងត្រូវតែបង្ក្រាប ហើយក៏លូកដៃមកអោបអង្អែលខ្លួនប្រាណរបស់ខ្ញុំពី ខាង ក្រោយ

"ងើបចេញពីខ្ញុំភ្លាម!"

"មិនចេញ!"

"Jungkook!"

"អោយហៅថា បង Kookies!"

ខ្ញុំខាំមាត់ដោយចិត្តតានតឹង និងមិនដឹងថាចាត់ការប្រុសកំណាចម្នាក់ នេះដោយរបៀបណា បើខ្ញុំព្រមហៅគេថាបង Kookies ដូចដែលគេប្រាប់ ជឿចុះថាគេច្បាស់ជាប់ប៉ប៉ាច់ប៉ប៉ោចយូរទៀតមិនខាន តែបើខ្ញុំមិនព្រមហៅ ខ្ញុំមិនដឹងទេថាត្រូវគេបង្គាប់បង្ខំឬបង្ក្រាប
ដោយវិធីណា ក្នុងពេលដែលគេជាមនុស្សគ្រោះថ្នាក់បែបនេះ

ពីប!

ខណៈដែលខ្ញុំកំពុងគិតនោះ Jungkook ក៏ចូលមកឱបខ្ញុំដោយ
រង្វង់ដៃរឹងមាំ កាន់តែណែនដោយធ្វើឲ្យខ្ញុំភ្ញាក់ព្រើត ព្រោះមិនគិតថាត្រូវគេវាយលុកលឿនដល់ថ្នាក់នេះ កុំប្រាប់ថាមកបន្តនៅក្នុងនេះ ម្ដងទៀតអោយសោះ

Even If I die, It's you Where stories live. Discover now