_Jungkook POV_
"រួចរាល់ហើយ កំឡុងពេលនេះអ្នកប្រុសកុំប្រើដៃខាងស្តាំពេក មិនអីចឹងមុខរបួសអាចមិនសាស្រ្ត ចាំខ្ញុំមកលាងរបួសឲ្យរាល់ថ្ងៃហើយរៀបចំថ្នាំបំបាត់ការឈឺចាប់ និងថ្នាំបំបាត់ហើមឲ្យ" ពូពេទ្យប្រាប់ បន្ទាប់ពីលាងរបួសឲ្យខ្ញុំរួចរាល់ នោះហើយដែលធ្វើឲ្យស្មារតី របស់ខ្ញុំ
ត្រឡប់មកកាន់បច្ចុប្បន្នវិញ"អរគុណហើយ"
"ត្រូវមកញឹកញាប់បែបនេះ សង្ស័យខ្ញុំសុំឡើងប្រាក់ខែបន្តិចហើយ"
"ខ្ញុំក៏មិនចង់ឈឺខ្លួនដែរ"
"សរុបទៅ ខ្ញុំចង់ឲ្យអ្នកប្រុសមើលថែខ្លួនឯងខ្លះផង" ពូពេទ្យសើច ពេលឃើញថាខ្ញុំធ្វើមុខក្រញ៉ូវដែលត្រូវស្ដីឲ្យរឿងឈឺខ្លួនញឹកញាប់ ខ្ញុំដឹងថាគាត់ដាស់តឿនមិនមែនព្រោះហត់នឿយដូចមាត់និយាយនោះទេ ប៉ុន្តែព្រោះបារម្ភពីខ្ញុំ ព្រោះពូពេទ្យអាណិតស្រឡាញ់ខ្ញុំដូចកូន ក្មួយរបស់គាត់
"ពេលនេះអាចមិនធ្ងន់ធ្ងរ ប៉ុន្តែយ៉ាងណា ក៏រាងកាយរបស់មនុស្ស យើងមិនមែនជាគ្រឿងចក្រ ខ្លួនយើងក៏មិនមែនជាមនុស្សយន្ត ដែរអ្នកប្រុស បើភ្លាត់ស្នៀត គ្មានគ្រឿងបន្លាស់ណាអាចដោះដូរ ឬជួសជុលបានទេ"
"អរគុណដែលដាស់តឿន ពូពេទ្យ"
"បើអីចឹង ខ្ញុំទៅវិញសិនហើយអ្នកប្រុសសម្រាកចុះ"
"Hoseok ជូនដំណើរពូពេទ្យ"
"បាទ" Hoseok យួរកាបូបសម្ភារឲ្យពូពេទ្យ នាំដើរចេញទៅ ប៉ុន្តែពេលដែល គេប្រុងបិទទ្វារ ក៏មានសំឡេងចេចចាចរបស់អាពួកកូនស្វាបន្លឺឡើងហើយ...ដឹងក្លិនលឿនមែន អាពួកចង្រៃនោះ ប្រហែលដឹងរឿងដែលខ្ញុំត្រូវបាញ់ទេដឹងទើបនាំគ្នាដង្ហែគ្នាមករក បែបនេះ
"យ៉ាងម៉េចដែរ ប្រមុខនៃសេចក្តីស្លាប់ រិះតែស្លាប់ដោយខ្លួនឯង
ហើយ?" Taehyung រាក់ទាក់ខ្ញុំដោយសំឡេងបោះពួយ បន្ទាប់ពីដើរចូលមកក្នុងបន្ទប់ ធ្វើឲ្យខ្ញុំធ្វើភ្នែកឡេមឡាម តាមពិតពួកវាមិនចាំបាច់មកក៏បាន ខ្ញុំមិនត្រូវការការព្រួយបារម្ភពីមនុស្សឡប់ៗ ដូចពួកវាទេ"Denny ហ៊ាននាំបក្សពួកមកចាត់ការឯងដល់ទឹកដីហើយរត់រួចឬ...មិនចង់ជឿ" Jin និយាយ ព្រមទាំងអង្គុយចុះលើសាឡុងទល់មុខខ្ញុំ ដឹងអីចឹងឲ្យ Hoseok ឆាប់បិទទ្វារ កុំឲ្យពួកវាបានចូលមក ឈឺខ្លួនហើយត្រូវមកស្តាប់ពួកវាប្រកែកប្រណាំងគ្នាទៀត....គួរឲ្យធុញមែនទែន