_3 Days Later_
_Las Vegas_"អូន Minies ភ្ញាក់ឡើង!"
សម្លេងរបស់ Jungkook បានបន្លឺឡើងនៅក្បែរត្រចៀករបស់ខ្ញុំ តែខ្ញុំមិនទាន់ចង់ភ្ញាក់នៅឡើយនោះទេ ព្រោះតែខ្ញុំនៅអស់កម្លាំងដោយសារគេនៅឡើយ ប៉ុន្មានយប់នេះគេខិលចាប់ឈ្នះនោះទេ រួចហើយនៅពេលនេះមើលចុះអ្នកដែលអស់កម្លាំងក្រោមិនចង់រួចគឺខ្ញុំ ចំណែកឯគេវិញ ធម្មតាហើយឆ្លៀតមករំខានពេលវេលាខ្ញុំដេកយកកម្លាំងទៀត តាមមើលទៅគេគួរតែត្រូវដាក់ទោសម្ដងទើបបាន បើអញ្ចឹងមិនរាងនោះទេ តែថាទៅខ្ញុំមិនដែរបានដាក់ទោសគេនោះទេ មានតែនឹងហើយដែលធ្វើបាបខ្ញុំរាល់យប់តាំងពីមកដល់អាមេរិក
"បើអូន Minies មិនភ្ញាក់ទៀតមានតែបង Kookies បីអូនចូល
បន្ទប់ទឹកហើយ" មាត់ថាដៃដល់គឺជាគេនឹងហើយ គ្មាននរណាផ្តាច់ការដូចជាគេនោះទេ មើលចុះពីមួយថ្ងៃទៅមួយថ្ងៃរករឿងជាមួយខ្ញុំ មិនអោយលួសសោះ ខ្ញុំចង់ស្រែកជេរគេអោយបែកមេឃទេ"បងកុំរញ៉េរញ៉ៃបានទេ?"
"គេងទៀតទៅបងមានថាអី? បង Kookies គ្រាន់តែចង់បីអូន Minies ទៅងូតទឹកទេតើ៎" Jungkook និយាយបន្តើរលើកខ្ញុំបី នៅក្នុងរង្វង់ដៃដើរចូលទៅក្នុងបន្ទប់ទឹកបន្តើរ បានខ្ញុំមិនមាត់កាន់តែបានដៃហើយ
"ល្ងាចនេះមានភ្ញៀវមកលេងទើបដាស់អោយអូន Minies រៀបចំខ្លួន""ចាំបន្តិចទៀតដាស់មិនបានទេឬ?" ខ្ញុំតបទៅវិញ ដោយសឹងតែខ្វាចអាមុខសង្ហានោះអោយណាណីទេ តែស្ដាយទើបទប់អារម្មណ៍
"ចាំដល់ភ្ញៀវមកដល់ផ្ទះចាំដាស់ហួសពេលហើយ" Jungkook និយាយឡើង ខណៈពេលដែលដាក់ខ្ញុំចុះអោយឈរនៅទល់មុខគេហើយ ចាប់ផ្តើមដោះសម្លៀកបំពាក់គេងយប់របស់ខ្ញុំចេញ តែថា ទៅគេដោះស្អី បើនៅពេលដែលតាំងពីមកនៅទីនេះយប់ឡើងខ្ញុំមិនដែលបានគេងស្លៀកពាក់ខោអាវត្រឹមត្រូវផង ហើយមុននេះគេលូក ដៃមកធ្វើអី
"បងធ្វើអី?" ខ្ញុំស្រែកឡើងស្វាងងងុយ ហើយក៏រុញដៃរវៀមរបស់គេចេញ
"បង Kookies គ្រាន់តែមើលថាស្នាមនេះពេលណាទើបបាត់" Jungkook និយាយព្រមទាំងលើកដៃមកអង្អែលនៅលើ ស្នាមមុខ របួសវះកាត់យកគ្រាប់កាំភ្លើងចេញនៅលើដើមទ្រូងខាងស្ដាំរបស់ខ្ញុំ កែវភ្នែកនៅពេលនេះបង្ហាញអោយឃើញ ការឈឺចាប់នឹង ស្ដាយក្រោយនៅក្នុងពេលតែមួយ ឃើញបែបនេះខ្ញុំក៏ញញឹមហើយ លូកដៃទៅក្តោបមុខរបស់គេអោយបង្វែរមករកខ្ញុំ