_Jimin POV_
"ពូកែឲ្យដូចមាត់និយាយទៅ"
ពាក្យផ្ចាញ់ផ្ចាលនិងសម្តីឡកឡឺយ វាដាស់កំហឹងរបស់ខ្ញុំ ធ្វើឲ្យទឹក ភ្នែកខ្ញុំចង់ស្រក់ ស្បថថាបើខ្ញុំយករួចខ្លួនបានពេលណា ខ្ញុំនឹង
សម្លាប់គេឲ្យស្លាប់ដោយផ្ទាល់ដៃ(ប្រុសកំណាច ប្រុសចង្រៃ!)
"បើរត់មិនរួច...ខ្ញុំក៏មិនដោះលែង Jimin ដែរ" Jungkook ប្រាប់ ដូចឲ្យឱកាសខ្ញុំជាលើកចុងក្រោយ ប៉ុន្តែការពិតទៅគេកំពុងតែបិទឱកាសរបស់ខ្ញុំទៅវិញទេ ព្រោះភ្លាមនោះពេលនិយាយចប់ បបូរមាត់ក្ដៅរបស់គេក៏ឱនមកថើបមាត់របស់ខ្ញុំម្តងទៀត
លើកនេះ Jungkook មិនបានថើបធម្មតា ប៉ុន្តែគេបឺតជញ្ជក់យ៉ាង
ខ្លាំងក្លា មិនខុសពីកំហឹងដែលកំពុងច្រាស់ច្រាល់នៅក្នុងខ្លួន ធ្វើឲ្យ
ខ្ញុំវិលមុខខ្ញាល់ ប៉ុន្តែខ្ញុំគ្មានថ្ងៃព្រមចាញ់ងាយៗ ទេ ខ្ញុំប្រឹងគ្រញែង ខ្លួន និងងាកមុខចេញ ទើប Jungkook លើកដៃម្ខាងទៀតស្រវា ចាប់មុខរបស់ខ្ញុំ បង្គាប់ឲ្យងាកទៅរកគេ ហើយក៏ថើបដូចចិត្តប្រាថ្នា ធ្វើឲ្យខ្ញុំរើបម្រះមិនរួច"Jimin អស់ឱកាសរត់ហើយ" Jungkook ខ្សឹប ខណៈដែលអូស បបូរមាត់ចេញពីបបូរមាត់របស់ខ្ញុំយឺតៗ ប្រដេញវាលើថ្ពាល់ វិនាទី នោះខួរក្បាលខ្ញុំវិលខ្ញាល់ស្មារតីកំពុងតែរត់ខ្ចាត់ខ្ចាយទៅជុំទិស រាងកាយដូចមិនបានស្ថិតនៅក្រោមការគ្រប់គ្រងរបស់បេះដូងឬខួរក្បាលទៀត ប៉ុន្តែខ្ញុំបណ្ដោយឲ្យទំនាក់ទំនងរវាងគេនិងខ្ញុំដើរទៅឆ្ងាយជាងនេះមិនបានដាច់ខាត ព្រោះពេលនេះខ្ញុំកំពុងតែខឹង ហើយខឹងគេខ្លាំងណាស់
"ខ្ញុំឈប់ដោះលែង Jimin ហើយ ព្រោះ Jimin គឺជារបស់ខ្ញុំតែ
ម្នាក់ប៉ុណ្ណោះ""អូយ!!!"
Jungkook រុញខ្ញុំឲ្យថយក្រោយទៅបុកនឹងជញ្ជាំងតាំងពីពេលណាក៏មិនដឹង ខ្ញុំដឹងត្រឹមថាគេរុញឲ្យខ្នងរបស់ខ្ញុំបុកនឹងជញ្ជាំងខ្លាំងៗ វាធ្វើឲ្យស្មារបស់ខ្ញុំទង្គិចនឹងជញ្ជាំង ធ្វើឲ្យឈឺនិងស្រែកដោយមិនដឹងខ្លួន
មែនហើយ មុនពេលត្រឡប់មកដល់ Apartment ខ្ញុំធ្លាប់
ជ្រមិលទៅបុកស្មានឹងដើមឈើ ពេលកំពុងរត់គេចពីគ្រាប់របស់
Franky ស្មារបស់ខ្ញុំជាំតាំងពីពេលនោះ ពេលដែលត្រូវគេចាត់ការ នៅពេលនេះ វាក៏កាន់តែខ្លាំង
![](https://img.wattpad.com/cover/244386795-288-k205431.jpg)