Part 15

980 90 1
                                    

_ Jimin POV_

"ខ្ញុំដាក់ទោសពីរនាក់នោះហើយ ដែលឆេវឆាវធ្វើឲ្យ Jimin មាន
គ្រោះថ្នាក់ និងបញ្ជូនឈ្មួញគ្រឿងញៀននោះទៅឲ្យប៉ូលិសរួចរាល់
ហើយដែរ វាជាអ្នកដែលធ្វើឲ្យអាពីរនាក់នោះយល់ច្រឡំ នាំគ្នាតាម
ប្រមាញ់ Jimin បែបនេះ តែ Jimin ស្ដាប់ណា! ខ្ញុំមិនត្រូវការឲ្យសមាជិកនៅក្នុងក្រុមទៅពាក់ព័ន្ធនឹងរឿងអស់នោះទេ តែរឿងនេះ វានៅក្រៅការគ្រប់គ្រងរបស់ខ្ញុំ" Denny នៅតែអធិប្បាយហាក់ ដូចខ្ញុំយល់ច្រឡំទៅលើគេ ដែលគេនិយាយនេះមានន័យថាទាំង Tony ទាំង Eden មិនដឹងរឿងថ្នាំញៀន ប៉ុន្តែអាពួកឈ្មួញគ្រឿងញៀនពិតប្រាកដ (អ្នកដែលខ្ញុំលួចឃើញវាដឹកជញ្ជូនអីវ៉ាន់) បង្វិលក្បាលឲ្យយល់ច្រឡំថាខ្ញុំអាចជាពួកក្បត់ ទើបធ្វើឲ្យពីរនាក់ នោះតាមប្រមាញ់ខ្ញុំ

"ខ្ញុំជឿបានដោយរបៀបណា ថាអ្វីដែលឯងនិយាយជាការពិត?"

"Jimin ចែករឿងនេះជាមួយប៉ូលិសក៏បានគិតមើលចុះ បើខ្ញុំ
អាក្រក់ដល់ថ្នាក់ហ្នឹង... Jimin និងលោកពូធ្វើការឲ្យខ្ញុំយូរហើយ
មិនដឹងឬយ៉ាងម៉េច?"

"ឯងនិយាយដោះសាអីក៏បាន"

"ខ្ញុំមិនបានដោះសា" Denny អធិប្បាយដោយទឹកមុខនិងសំឡេង ប្រាកដប្រជា ហើយគេក៏មិនព្រមគេចភ្នែករបស់ខ្ញុំ
"ពូរបស់ Jimin ធ្វើការឲ្យខ្ញុំនិងក្រុមគ្រួសារខ្ញុំយូរហើយ វាមិនអាចទៅរួចទេដែលគេមិនដឹងរឿងនេះ ឬថា... Jimin គិតថាពូរបស់ Jimin គាំទ្រឲ្យរកស៊ីថ្នាំនរកនោះ" អ្វីដែល Denny និយាយអាច មានភាគរយត្រូវ តែវាក៏ទៅមិនរួចដូចគ្នា បើគេលួចជួញដូរមិនឲ្យខ្ញុំដឹង ព្រោះគេដឹងរឿងអតីតរបស់ខ្ញុំច្បាស់ និងដឹងទៀតថាខ្ញុំប្រឆាំងនឹងរឿង នេះខ្លាំងប៉ុណ្ណា

"ឯងចង់និយាយអីក៏និយាយត្រង់ៗ មក! ឯងត្រូវការអីឲ្យប្រាកដ?"

"ខ្ញុំចង់ឲ្យ Jimin ត្រឡប់ទៅ Golden Eagle វិញ" Danny ស្រវា ចាប់ដៃខ្ញុំទាំងពីរ
"Jimin ក៏ដឹងថា Jimin ជាសមាជិកម្នាក់របស់គ្រួសារខ្ញុំ...ខ្ញុំខ្វះ Jimin មិនបានទេ"

"បានហើយ...ខ្ញុំមិនទៅណាទាំងអស់"

"Jimin ប្តូរចិត្តមកនៅជាមួយពួក Dead Devil ងាយៗ បែបនេះឬ?"

Even If I die, It's you Место, где живут истории. Откройте их для себя