Part 11

1.5K 118 10
                                        

_Jimin POV_

បន្ទាប់ពីបានងូតទឹកសម្អាតខ្លួនប្រាណហើយ ពួកយើងក៏បានចេញមកបន្ទប់អាហារដែលមាន Namjoon និង Hoseok កំពុងតែអង្គុយរងចាំ ក្នុងឋានៈជាជំនួយការពិសេសរបស់ Jungkook ខ្ញុំមានសិទ្ធិអង្គុយញ៊ាំរួមតុជាមួយគេ និយាយអោយចំទៅខ្ញុំមានឋានៈ ធំជាង Namjoon និង Hoseok បន្តិចតែប៉ុណ្ណោះ

នៅពេលដែលពួកយើងអង្គុយចុះ Namjoon ក៏បានសម្លឹងខ្ញុំមិនទម្លាក់ភ្នែក នេះមិនបាច់អោយខ្ញុំរៀបរាប់ហេតុផលប្រាប់ច្រើន នោះទេ គឺគេកំពុងតែរងចាំចាប់កំហុសខ្ញុំ

"យ៉ាងម៉េច? មានការអីមែនទេ?" ខ្ញុំទ្រាំនឹងការសម្លឹងមិនបានក៏សួរចេញទៅកាន់គេ ហើយក៏ទាញកែវកាហ្វេមកក្រេបបន្តិច ដោយគ្មានបានញាប់ញ័រនឹងការសម្លឹងរបស់គេ
"សម្លឹងមើលបែបនេះខ្ញុំមិនដឹងថាឯងចង់ជេរខ្ញុំរឿងអីខ្លះទេ តែបើថានិយាយរឿងដដែលៗ ទេមិនបាច់និយាយហត់នឿយនឹងស្ដាប់"

"រឿងដែលបានកើតឡើង ឯងយល់យ៉ាងម៉េច?" Namjoon មិនបានបញ្ឈប់ការសម្លឹងដែលចង់ស៊ីសាច់ខ្ញុំទាំងរស់ ព្រមទាំងលើក សំនួរគ្មានក្បាលកន្ទុយបែបនេះមកសួរ ហើយអោយខ្ញុំឆ្លើយថាម៉េច

"រឿងអី?"

"នេះ! អានមើលខ្លួនឯងទៅ"

Namjoon ហុចកាសែតឲ្យខ្ញុំមើល ខ្ញុំទទួលយកមកមើលដោយ ងឿងឆ្ងល់មុននឹងសម្លឹងមើលខ្លឹមសារនៅក្នុងកាសែតនោះ ទើបឃើញថាវាជាព័ត៌មានវាយតប់គ្នានៅក្នុងកាស៊ីណូកាលពីយប់ម្សិលមិញ នៅក្នុងនោះរួមមានទាំងរូបភាពដែល Jungkook និង កូនចៅរបស់គេ កំពុងតែវាយគ្នាជាមួយមនុស្ស បួន ប្រាំនាក់នោះហើយ នៅមានអក្សរសរសេរបញ្ជាក់ពីក្រោមថា ម្ចាស់កាស៊ីណូ របស់ DeadDevil បានប្រើកម្លាំងទៅលើភ្ញៀវដែលចូលទៅ កំសាន្ត វាយតបគ្នាដូចជាក្រុមម៉ាហ្វៀប្រាកដណាស់

"នៅមានអានេះទៀត!"

Namjoon ក៏បានហុច Laptop របស់គេមកអោយខ្ញុំមើលបន្ថែម ទៀត គឺវាពោរពេញទៅដោយការបញ្ចេញយោបលអវិជ្ជមានទៅលើ Jungkook និង កាស៊ីណូផ្ទាល់តែម្ដង ម្នាក់ៗ គិតថាគេជា ពួកម៉ាហ្វៀលាក់មុខ

"ព័ត៌មាននេះបានធ្វើអោយអាណាចក្រ Dead Devil ខូចខាតខ្លាំងណាស់ ឯងត្រូវការអីបានជាធ្វើបែបនេះ?" Namjoon សួរដោយ សម្លេងម៉ួម៉ៅមកកាន់ខ្ញុំ បន្ទាប់ពីខ្ញុំបានហុច Laptop អោយទៅគេវិញ

Even If I die, It's you Donde viven las historias. Descúbrelo ahora