_Jimin POV_
លោកគ្រូពេទ្យ Sing បានមក Apartment របស់ Jungkook ដើម្បីពិនិត្យអោយ Namjoon សង្ឈឹមថាមិនប៉ះពាល់ដល់ការបន្តពូជរបស់គេទៅចុះ តែប៉ុណ្ណេះគេស្អប់ខ្ញុំកើនដល់ ១០០០ ភាគរយ ហើយមកពី Jungkook តែម្នាក់នឹងចង្រៃដល់ហើយ
"មានឈឺត្រង់ណាទេ?" Jungkook សួរឡើងបន្ទាប់ពីឃើញខ្ញុំដើរចេញមកពីបន្ទប់ទឹក ទើបនឹងសម្អាតខ្លួនរួចរាល់នោះ
តែខ្ញុំមិនបានឆ្លើយនោះទេ ដោយសារតែនៅចាប់អារម្មណ៍កែវ ភ្នែករបស់គេដែលសម្លឹងមើលមកខ្ញុំពីក្បាលដល់ចុងជើងនោះ
"មើលខ្ញុំធ្វើអី?" ខ្ញុំមិនបានឆ្លើយនឹងសំនួររបស់គេ តែបែរជាទៅសួរគេវិញ មិនអោយសួរនាំយ៉ាងម៉េចបើសម្លឹង ធ្វើមើលតែចង់ហក់មកត្របាក់ខ្ញុំហើយនឹង
"មើលធម្មតា" គេតបវិញដោយក្រឡេកមុខចេញ ដោយអាការៈធម្មតា
(បោក!) ខ្ញុំគិតនៅក្នុងចិត្តហើយក៏ដើរទៅយកអាវពីក្នុងទូរយកពាក់ ចំហរយូរពេកមិនបានទេ អត់សុវត្ថិភាពសោះ
"មិនឮខ្ញុំទេឬក៏យ៉ាងម៉េច?" Jungkook តម្លើងសម្លេងសួរមកកាន់ខ្ញុំ ភ្លេចអោយឈឹងទៅថាមុននេះគេថាខ្ញុំឈឺត្រង់ណាទេ
"អត់ទេ! គ្រាន់តែជាំខ្លួនតែប៉ុណ្ណឹងឯង" ខ្ញុំឆ្លើយបន្តើរ ដើរទៅអង្គុយនៅមុខកញ្ចក់ដើម្បីផ្លុំសម្ងួតសក់បន្តើរ
"ចុះ Namjoon គេយ៉ាងម៉េចហើយ? ដាច់ពូជឬក៏អត់?""បើថែម ៣ ជង្គង់ទៀតគឺដាច់ហើយ"
(អាឡប់ Jungkook នេះមាត់ដាចមែនទែន) ខ្ញុំគិតនៅក្នុងចិត្ត ហើយក៏បានធ្វើធម្មតាមិនបញ្ចេញអាការៈអោយគេដឹងថាខ្ញុំកំពុងតែ លួចជេរគេនោះទេ
"តែមុននោះ Namjoon គេបានបន្ធូរដៃអោយហើយ"
"អរគុណហើយ បើគេមិនបន្ធូរដៃនោះប្រហែលជាខ្ញុំមិនបានមកអង្គុយនៅក្នុងនេះ ប្រហែលនៅព្រះវិហាបូជាសាកសពបាត់ហើយ" ខ្ញុំបែរទៅនិយាយជាមួយគេវិញ ទាំងនៅមិនទាន់បាត់ខឹងរឿងដែលគេអោយខ្ញុំប្រកួតវ៉ៃគ្នាជាមួយ Namjoon មុននេះទេ
"សម្រេចថាអោយលោកគ្រូពេទ្យមកពិនិត្យដែរអត់?"
"អត់ទេ! គ្រាន់តែជាំសោះពិនិត្យធ្វើអី?"