_Jimin POV_
មួយអាទិត្យបានកន្លងផុតទៅយ៉ាងលឿន តែវាមិនលឿនពេកនោះទេសម្រាប់ខ្ញុំ មួយរយៈនេះគឺខ្ញុំប្រើរបស់របរ Jungkook សូម្បីតែ សម្លៀកបំពាក់ក៏ជារបស់គេដែរ
ថ្ងៃនេះគេបាននាំខ្ញុំចេញមកហាងខោអាវដើម្បី អោយខ្ញុំបាន ប្រើប្រាស់ឈប់មកប្រើលួកឡំជាមួយគេទៀត ថែមទាំងយកខ្ញុំមកណែនាំប្រាប់ទៅកាន់មិត្តរបស់គេទៀតផង
ដោយសារតែនៅក្នុងអាណាចក្រនេះស្ថិតនៅក្រោមការគ្រប់គ្រងគេ គឺខ្ញុំទទួលបានសេវា VIP ទាំងអស់មិនថាអ្វីក៏ដោយ សូម្បីតែកន្លែងមកអង្គុយញ៊ាំបាយចាំមិត្តរបស់គេមកជួបជុំគ្នានៅពេលនេះ
"ពួកឯងមិនដល់ហើយហី?" Jungkook សួរទៅមិត្តរបស់គេទាំងធុញទ្រាន់ ព្រោះពួកគេបានអោយពួកយើងមកអង្គុយចាំយូរគួរសម ដែរហើយ
"ចាំបន្តិចបន្តួចសោះ...ក៏មិនបានដែរ" Taehyung ដែលអ្នកកាន់ កាប់ខាងផ្នែក Bar និង Club បាននិយាយព្រមទាំងសើច មុននឹង ដាក់ខ្លួនអង្គុយនៅលើកៅអីរួមតុជាមួយពួកខ្ញុំ ហើយម្នាក់ទៀតក៏ ដាក់ខ្លួនអង្គុយនៅក្បែរនោះដូចគ្នា
"មើលទៅ Jimin គួរតែស្គាល់ពួកទាំងពីរនាក់នេះហើយ" Jungkook ក៏បានបែរមកនិយាយជាមួយខ្ញុំ ដោយមិនគិតនឹងតប ទៅមិត្តរបស់គេវិញនោះទេ
"ហើយមិត្តរបស់ Jungkook ក៏បានស្គាល់ខ្ញុំដែរ! មិនបាច់ណែនាំច្រើននោះទេ" នេះហើយជាអ្វីដែលខ្ញុំបានតបទៅកាន់គេវិញ
"សម្តីបានបែបនេះពិតជាសមជាពួក Golden Eagle មែន" Jin បាននិយាយដោយសម្លឹងមកមើលមុខរបស់ខ្ញុំស្មើរ ហាក់ដូចជាកំពុងតែគ្មានអារម្មណ៍អីទាំងអស់ដែលអាចបង្ហាញនៅលើមុខរបស់គេ ពិតជាពួកពូកែលាក់អារម្មណ៍មែន
"ខ្ញុំចូលជាពួក Dead Devil ដោយសារតែអស់ជម្រើស" ខ្ញុំនិយាយហើយក៏ងាកទៅមើលមុខរបស់ Jungkook មុននឹង និយាយបន្ត
"តែបើរឿងក្បត់អីនោះ សូមធានាថាខ្ញុំមិនប្រព្រឹត្តនោះទេ""មានមនុស្សក្បត់ណាដែលហ៊ានមកសារភាពថាខ្លួនឯងក្បត់ទៅ?" Jungkook ក៏បានសួរបកមកខ្ញុំវិញដោយទឹកមុខរាបស្មើរព្រម ទាំងសម្លេងសោះកក្រោះរបស់គេ