Part 27

787 85 5
                                    

_Golden Eagle_

កន្លងមក Jungkook មិនសូវចាប់អារម្មណ៍ការជួយដូរថ្នាំញៀន
ព្រោះចាត់ទុកថាមិនមែនជារឿងរបស់ខ្លួន ប៉ុន្តែពេលលង់ស្នេហ៍
Jimin ហើយរឿងនេះជាកំណួចនៅក្នុងចិត្តរបស់ Jimin ទើបវាក្លាយជារឿងសំខាន់ដែល Jungkook ត្រូវលូកដៃមករហូត ហើយគេជឿថា Jungkook កំពុងតែឃ្លាំមើលគេជាពិសេសដើម្បីរកឱកាសចាត់ការ

"ចង្រៃយ៎!" Denny គ្រហឹមនៅក្នុងចិត្ត Jungkook ចេះតែចាំទាក់ជើងគេរហូតហើយក៏រារាំងការរីកចម្រើនមុខជំនួញកាស៊ីណូរបស់គេ ហើយនេះនៅលូកដៃមកចេះដឹងរឿងនេះទៀត ជួនកាលគេត្រូវតែប្រដៅឲ្យ Jungkook បានភ្ញាក់រលឹកថាកុំចង់សាកជាមួយគេ

"យើងនៅស្ងៀមពេកទើបពួកវាបានចិត្ត" Tony និយាយដោយការឈឺចិត្ត

"Jimin ទៅរួមក្បាលជាមួយពួកវា មិនដឹងថាប្រាប់ទិន្នន័យអីដល់ពួកវាខ្លះ" Eden គិតដល់ Jimin ពេលណាក៏ខឹងចិត្តពេលនោះ

"ឈឺចិត្តមែនទែន ថ្ងៃនោះខ្ញុំមិនគួរណាបណ្ដោយឲ្យគេនោះរស់"

"មកនិយាយពេលនេះ វាគ្មានប្រយោជន៍អីទេ" Denny សម្លឹងមុខកូនចៅរបស់ខ្លួនដោយការស្តីបន្ទោស មិនមែនមកពី Eden និង Tony ធ្វើការភ្លាត់ស្នៀតទេនោះ ពួកគេក៏មិនត្រូវមកអង្គុុយឈឺ ក្បាលបែបនេះដែរ បើ Jimin ស្លាប់តាំងពីថ្ងៃនោះ វាចប់រឿងចប់រ៉ាវបាត់ទៅហើយ

"ហើយលោកចង់ធ្វើយ៉ាងម៉េច? បើទុកយូរ ខ្ញុំថាពួកវាច្បាស់ជា កាន់តែបានចិត្ត ហើយរកវិធីប៉ែងជើងយើងទៀត អាពួកនោះវា
ចូលចិត្តបង្ករឿងឲ្យយើងផង" Tony សួរ

"ខ្ញុំមិនព្រមឲ្យវាធ្វើបែបនោះងាយៗ ទេ" Denny ពេបមាត់ញញឹម
ពេលគិតដល់ផែនការ
"បើពួកវាចង់រករឿងឈឺខ្លួនណាស់ ខ្ញុំនឹងជូនតាមសំណើឲ្យវាសម
បំណង"

"លោកចង់មានន័យថាម៉េច?" Eden សួរ

"វាចង់លូកដៃមកកកូរកកាយរឿងនេះ ខ្ញុំនឹងឲ្យវាបានលូកទាល់តែដាច់ដៃ!"

Jungkook ប្រហែលជារកវិធីចាត់ការ ហើយ Denny ខ្លាចថាថ្ងៃដែលចរចាទិញលក់ជាមួយ Franky មានបញ្ហា ព្រោះបើពួកនោះដឹងប៉ូលីសក៏ដឹង ទើបគេត្រូវរកវិធីទាញចំណាប់អារម្មណ៍ប៉ូលីសទៅកន្លែងផ្សេង ហើយកន្លែងផ្សេងដែលថានោះ គឺគ្មានកន្លែងណាក្រៅពីកន្លែងរបស់ពួកអ្នកដែលចូលចិត្តលូកដៃមកកូរកកាយនោះទេ

Even If I die, It's you Where stories live. Discover now