Part 33

824 84 8
                                    

_Jimin POV_
_3 Days Later_
_កាស៊ីណូ Golden Eagle_

Denny ណាត់ឲ្យគេយករបស់មកឲ្យពេលអធ្រាត្រ គេនាំកូនចៅ មកឈរចាំនៅខាងក្រោយកាស៊ីណូដែលស្ងប់ស្ងាត់ និងគ្មាន
មនុស្សម្នាដូចខាងមុខ ដែលមានភ្ញៀវចេញចូលស្ទើរតែគ្រប់ពេល
វេលា ដែលខ្ញុំបានត្រឹមតែឈរចាំដោយការនឿយណាយ ធុញក៏ធុញ ពេលណាទើបពួកគេយករបស់មកទៅ

"គ្រាន់តែណាត់យកឧបករណ៍មកប្រើក្នុងកាស៊ីណូ ម៉េចចាំបាច់ យកមកពេលយប់អធ្រាត្រធ្វើអីទៅ?"

"ខ្ញុំត្រូវចូលមកគ្រប់គ្រងកាស៊ីណូពេលយំស្រាប់ទៅហើយទើប ណាត់ឲ្យគេយកមកពេលយប់" Denny ងាកមកប្រាប់ខ្ញុំដោយ
មានអារម្មណ៍ល្អ
"ត្រូវសួរថាហេតុអីបានជាត្រូវឲ្យយកមកក្រោយកាស៊ីណូដែរទេ?"

(ដេញជើងឲ្យទាល់តែបាន!)

"តាមធម្មតាគេយករបស់ម៉ោ មិនថាគ្រឿងភេសជ្ជៈ ឬរបស់ញ៊ាំ ឬអ្វីក៏ដោយ គឺតែងតែយកមកតាមផ្លូវនេះ ព្រោះភ្ញៀវចេញចូលនៅខាងមុខ បើយករបស់មកឲ្យនៅពេលនោះ វារញ៉ៃរញ៉ៃ ថែមទាំងធ្វើឲ្យរូបភាពវាយ៉ាប់មើល" គេអធិប្បាយដោយចិត្តត្រជាក់ ដែលទាំងបើកាលពីមុន គេមុខជាប្រាប់ឲ្យខ្ញុំបិទមាត់មិនឲ្យនិយាយអ្វី
បន្ទាប់ពីមកនៅ Golden Eagle វិញ គេចិត្តល្អដាក់ខ្ញុំច្រើនណាស់

"ខ្ញុំដឹងហើយរឿងនេះ មិនបានថាអីទេ"

"ចាំពេលរួចការងារចាំនាំទៅរកអីឆ្ងាញ់ៗ...ញ៊ាំកែអផ្សុក"

"អញ្ចឹងទៅរាងបាត់ធុញបន្តិច" ខ្ញុំញញឹមពេល Denny ងាកមក ញញឹមស្រទន់ដាក់ខ្ញុំ ដែលវាខុសពីរូបភាពរបស់យើងទាំងពីរ និងអាចធ្វើឲ្យកូនចៅគេងឿងឆ្ងល់ចំពោះទំនាក់ទំនងរវាងយើង ដែលមួយរយៈក្រោយនេះស្និទ្ធស្នាលគ្នាជាពិសេស

"ពួកនោះមកហើយ" Tony និយាយ

Denny ធ្វើមុខមាំវិញពេលដែលឡានដឹកទំនិញរត់ចូលមកដោយ មានឡានទំនើបរត់នាំមុខ តាមដោយឡានពីរបីគ្រឿងទៀត
ដែលមានកំណាត់ខ្មៅគ្របនៅខាងលើ ពេលឡានចូលមកជិត ដល់ អ្នកនៅក្នុងឡានក៏ចុះមក ដោយសម្លឹងមើលមកខ្ញុំ មើលទៅគេមិនងឿងឆ្ងល់នឹងការឃើញខ្ញុំឈរនៅទីនេះ ព្រោះ Denny ប្រហែលជាប្រាប់រឿងរបស់ខ្ញុំឲ្យគេបានដឹងរួចទៅហើយ

Even If I die, It's you Tempat cerita menjadi hidup. Temukan sekarang