Part 30

740 86 15
                                    

_Jimin POV_

"ដឹងទេថាខ្ញុំនិងពូរបស់ Jimin បារម្ភពី Jimin ណាស់ តាំងពីមករស់នៅជាមួយពួកវា ពួកយើងក៏គិតគ្នាមករហូតថានឹងធ្វើយ៉ាងណា
ឲ្យ Jimin បានត្រឡប់មកនៅជាមួយពួកយើងវិញ រហូតដល់មាន ព័ត៌មានរឿងថ្នាំញៀន ទើបខ្ញុំសម្រេចចិត្តដាច់ខាតហើយថា ទោះគ្រោះថ្នាក់យ៉ាងណា ឬទោះត្រូវពួកវាធ្វើបាប ក៏ខ្ញុំនៅតែមកទីនេះដើម្បីនាំ Jimin ត្រឡប់ទៅវិញដែរ" Denny លួងលោមខ្ញុំ សំឡេងរបស់គេស្រទន់ និងបង្ហាញឲ្យឃើញពីការព្រួយបារម្ភ ដែលធ្វើឲ្យខ្ញុំវិះតែចិត្តទន់

មែនហើយ បើជាកាលពី ៦ឆ្នាំមុន ប្រុសម្នាក់នេះមិនធ្លាប់បោក
និង មិនធ្លាប់ធ្វើបាបចិត្តខ្ញុំយ៉ាងឃោរឃៅនោះទេ ខ្ញុំប្រហែលជាជឿគេ ប៉ុន្តែបទពិសោធកន្លងមក វាបង្រៀនឲ្យខ្ញុំដឹងថាខ្ញុំត្រូវតែ ឈឺហើយចាំ

"ឯងជាមនុស្សល្អដល់ថ្នាក់ហ្នឹងផងឬ?"

"ខ្ញុំដឹងថាកន្លងមក ខ្ញុំធ្លាប់ធ្វើអាក្រក់ដាក់ Jimin ហើយព្រោះ
រឿងអតីតនោះឯង ដែលធ្វើឲ្យខ្ញុំរអៀសចិត្តចំពោះ Jimin មក រហូត ខ្ញុំចង់កែខៃកំហុសដែលខ្ញុំធ្លាប់ធ្វើណា Jimin" គេចាប់ដើមដៃរបស់ខ្ញុំទាំងសងខាង កែវភ្នែកមុតស្រួចសម្លឹងមើលមកខ្ញុំហាក់ ដូចចង់បញ្ជាក់ ឲ្យខ្ញុំប្រាកដចិត្តថា គ្រប់សម្តីរបស់គេវាចេញពីបេះដូង
"ត្រឡប់ទៅវិញទៅ គ្រប់គ្នាកំពុងរង់ចាំលោកពូក៏នឹក Jimin ខ្លាំងណាស់ដែរ" ភាពទន់ភ្លន់របស់គេធ្វើឲ្យខ្ញុំចិត្តទន់ទាល់តែបាន
"គ្មានកន្លែងណាមានសុវត្ថិភាពសម្រាប់ Jimin ដូចក្រុមគ្រួសារ
របស់យើងទេ"

"ខ្ញុំមិន..."

"សូមមេត្តាជឿ ខ្ញុំទៅណា Jimin" សម្តីរបស់ Denny ធ្វើឲ្យខ្ញុំទន់ចិត្ត មិនហ៊ានបដិសេធ ពេលនេះខ្ញុំរសាប់រសល់ ព្រោះអ្វីដែលគេនិយាយ វាធ្វើឲ្យខ្ញុំពិចារណាដល់រឿងរ៉ាវនៅក្នុងជីវិតម្តងទៀតថាគួរជឿអ្នកណាឲ្យប្រាកដទៅ ហើយខ្ញុំគួរធ្វើយ៉ាងណាដើម្បីបញ្ឈប់រឿងរ៉ាវស្មុគស្មាញដែលកើតឡើង?

"Jimin ទៅជាមួយខ្ញុំទៅ"

"តែខ្ញុំទៅវិញពេលនេះមិនទាន់បានទេ" ខ្ញុំប្រាប់ ហើយក៏ងាកមុខ ចេញ

Even If I die, It's you Waar verhalen tot leven komen. Ontdek het nu