_JIMIN POV_
"ហាយ៎!" សម្លេងរបស់ ថេយ៉ុង បានបន្លឺស្វាគមន៍ នៅពេលដែលឃើញពួកយើងទាំងពីរដើរចេញពីបន្ទប់គេង
"មានការអីបានជាដង្ហែរគ្នាមកទីនេះ? យ៉ាងម៉េច ថេយ៉ុង កន្លែងប្រណាំងឡានរបស់ឯងស្ងាត់អស់មនុស្សទៅហើយមែនទេ?" ជុងគុក បាននិយាយប្រយោគមួយខ្សែនេះទៅអោយមិត្តរបស់គេ ដោយជ្រួញចិញ្ចើម សមមុខគេហើយធ្វើដូចខ្វះម៉ោងមករក ម៉ោងគេដេកពួក មកលេងស្អីស្មើហ្នឹង
"....." ថេយ៉ុង មិនបានតបអ្វីក្រៅពីពេកមាត់សម្លក់មករក ជុងគុក តាម ទម្លាប់របស់គេ ចំណែកឯ ជីនដែលអង្គុយនៅក្បែរនោះបានសើចឡើងនៅពេលដែលឃើញ ជុងគុកស្តីអោយមិត្តរបស់គេ ថេយ៉ុង មុន នេះ
"ហើយឯងក៏ដូចគ្នា! កុំសើចគេ...យ៉ាងម៉េច បាររបស់ឯងគ្មានភ្ញៀវចូលឬយ៉ាងម៉េចបានមានខ្លួនមកដល់ទីនេះដែរ?" ជុងគុក មិនបានទុកអោយមិត្តរបស់គេសើចដោយសុខស្រួលនោះទេ គឺងាកទៅថាអោយម្នាក់ទៀតអោយស្ងាត់មាត់ឈប់សើចភ្លាមៗ
នេះ ជុងគុក គេទាញខ្ញុំចេញមកអោយអង្គុយមើលគេខាំគ្នាជាមួយ មិត្តគេបែបនេះមែនទេ?
ខ្ញុំចង់តែរត់ចូលទៅក្នុងបន្ទប់ហើយឡើងទៅគេងអោយស្រួលខ្លួន តែវាមិនអាចនោះទេដោយសារដៃរបស់គេកំពុងតែចាប់កាន់ ក ដៃរបស់ខ្ញុំអោយនៅអង្គុយក្បែរខ្លួនរបស់គេ
បើគេមិនងងុយទេនោះ ខ្ញុំចង់ប្រាប់ថា ខ្ញុំងងុយសឹងស្លាប់ហើយ
"អីយ៉ា...អីឡូវធ្វើខ្លួនដូចនំឆាខ្វៃហើយមែនទេ?" ថេយ៉ុង ញ៉ោះពួកខ្ញុំទាំងពីរ ស្របពេលដែលងាកមកមើលដៃរបស់ មិត្តគេដែលកំពុងតែចាប់កាន់ ក ដៃរបស់ខ្ញុំ
"ឯងមើលតែស្នាមត្រានៅលើ ក របស់ជីមីនទៅដឹងហើយ...ថាឆាខ្វៃមិនឆាខ្វៃនោះ" ជីន ក៏បានលូកមាត់មកញ៉ោះថែមម្នាក់ទៀត
ហ៊ើយ! មកពីមនុស្សចង្រៃ ជុងគុក នេះហើយទើបខ្ញុំត្រូវមកអង្គុយ ចំណាយពេលអោយមិត្តរបស់គេខាំមិនឈប់បែបនេះ
"បើមកគ្រាន់តែបង្អាប់ខ្ញុំ និង ជីមីន ក៏សូមអញ្ជើញបោលក្បាល ទៅរកដេករកពួកវិញទៅ"
"តែ ថេយ៉ុង ម្នាក់ទេ! យើងមិនពាក់ព័ន្ធ" ជីន លើកដៃបដិសេធយករួចខ្លួន មិត្តស្អីមានទុក្ខរត់ចោលគ្នាបែបនេះ
