+ផ្សារទំនើប
"ឯងរើសទៅ"ក្រោយមកដល់ហាងលក់គ្រឿងអលង្ការភ្លាមJungkookក៏ហើបមាត់និយាយជាមួយTaehyungព្រោះតាំងពីបើកឡានចេញមកនាយមិននិយាយអ្វីមួយម៉ាត់ឡើយ
"ហេតុអ្វីក៏លោកមិនរើសខ្លួនឯងទៅ?"Taehyung
"កុំសួរច្រើនយើងអោយរើសក៏រើសទៅ"Jungkookតបរួចក៏កាន់ទូរស័ព្ទមកចុចធ្វើប្រងើយ
"បាទ"ដោយសារតែមិនចង់មានរឿងច្រើមTaehyungក៏យល់ស្រប មួយសន្ទុះក្រោយមកគេក៏រើសបានចិញ្ចៀនមួយដែលត្បូងពេជ្រពណ៍ស្វាយដាំពីលើមួយគ្រាប់យ៉ាងស្រស់ស្អាត
"ឯងចង់ទៅណាទៀតទេ?"ក្រោយចេញពីហាងភ្លាមJungkookក៏ទុកទូរស័ព្ទរួចក៏មកនិយាយជាមួយរាងតូច
"ទៅផ្ទះវិញទៅ ខ្ញុំរំខានពេលវេលាលោកយូរហើយ"Taehyungតបរបៀបមនុស្សរអៀសខ្លួន
"មកតាមយើងមក"Jungkookក៏ដើរសំដៅទៅភោជនីយដ្ឋានមួយនៅក្បែរនោះ
"លោក..."Taehyung
"ក្រែងឯងឃ្លានតាំងពីព្រឹកមកមិនអញ្ចឹង ឆាប់ហៅអីញុាំទៅ"Jungkookនិយាយតែមាត់រួចដើរទៅអង្គុយនៅតុមួយសម្រាប់មនុស្សពីរនាក់នោះ
"មិនអីទេខ្ញុំទៅញុាំនៅផ្ទះក៏បានដែរ"Taehyungដើរមកតាមនាយពីក្រោយព្រមទាំងនិយាយរាងក្រែងចិត្តបន្តិច ព្រោះមើលទៅនាយរវល់ការងារណាស់ហ៊ានចំណាយពេលជូនខ្លួនមករើសចិញ្ចៀនហើយឥឡូវមកកំដរគេញុាំបាយទៀត
"ប្អូន យកអានេះមួយហើយអានេះមួយមក"Jungkookមិនតបត នឹងសម្តីរាងតូចតែទៅហៅបុគ្គិលិកមកកម្ម៉ង់អាហារទៅវិញ
"លោកត្រូវការអ្វីបន្ថែមទៀតទេ?"
"មិនបាច់ទេយកប៉ុណ្ណឹងបានហើយ"Jungkook
ប្រហែល5នាទីក្រោយមកអាហារដ៏មានថ្លៃជាមួយនិងការតុបតែងយ៉ាងសមរម្យមកដាក់ពីតុចំពោះមុខអ្នកទាំងពីរ
"ហេតុអ្វីមិនញុំាទៅ?"Jungkookសម្លឹងមើលទៅរាងតូចដែលកំពុងតែមើលមកអាហារភ្លឹសៗមិនព្រមញុាំទាល់តែសោះ
"គឺខ្ញុំមិនចេះញុាំអាហារដែលមានម្ទេសទេ"Taehyung
"ញុាំរបស់ខ្ញុំទៅ"Jungkookក៏ដូរអាហាររបស់នាយទៅអោយTaehyungវិញ
ВЫ ЧИТАЕТЕ
- ពង្វក់ស្នេហ៍ស្វាមី -
Любовные романыការៀបការដែលកើតឡើងចេញពីការរៀបចំរបស់ចាស់ទុំ តើថ្ងៃមុខទៅពួកគេនឹងរស់នៅជាមួយគ្នាបានដូចម្តេច? Jeon Jungkook Top × Kim Taehyung Btt Min Yoongi × Park Jimin 20.04.2021-25.08.2021