Skip ✨
#ភូមិគ្រិះចន
"ជុង រឿងនោះកូនសម្រេចចិត្តយ៉ាងម៉េចហើយ?"Ms Jeonសួរទៅកូនប្រុសដែលកំពុងតែអង្គុយនៅតុអាហារ
"អ្នកម៉ាក់គឺកូន..."Jungkook
"មិនចង់ការមែនទេ? នោះទ្វារផ្ទះកូនសម្លាញ់"Ms Jeonលើកដៃចង្អុលទៅទ្វាររបងខាងមុខផ្ទះឌឺដាក់កូនប្រុស គាត់ដឹងហើយថាកូនម្នាក់នេះគ្មានថ្ងៃចាកចេញចោលពីទ្រព្យសម្បត្តិនិងប៉ាម៉ាក់គេបានឡើយ
"អ្នកម៉ាក់ កូនព្រមការជាមួយគេក៏បាន"Jungkook តបទាំងមុខស្អុយមើលមិនយល់ កុំតែស្រឡាញ់ម៉ាក់ប៉ាទេកុំអីគេរត់ចោលផ្ទះបាត់ហើយ
"ល្អណាស់កូនប៉ា "Mr Jeon
"កូនទៅធ្វើការសិនហើយ"Jungkookងើបឈរយកអាវក្រៅរបស់ខ្លួនមកកាន់
"ចាសកូន បើកឡានអោយស្រួលបួលណា"Ms Jeon
"បាទ សឺត"អ្នកកម្លោះថើបថ្ពាល់អ្នកម្តាយបន្តិចក៏ចេញទៅខាងក្រៅដោយមានជំនិតរបស់ខ្លួននៅចាំខាងក្រៅ
#Evening
"កូនTaeឆាប់ទៅងូតទឹកស្លៀកពាក់អោយស្អាតឆាប់ឡើង បន្តិចទៀតគ្រួសារJeonមកដល់ហើយ"Ms Kimដើរចេញពីផ្ទះបាយមកនិយាយជាមួយកូនប្រុសដែលកំពុងដេកជំទិតគូទមើលរឿងភាគក្នុងទូរទស្សន៍នោះ
"ម៉ាក់ជិតចប់ហើយ ចាំបន្តិចទៀតទៅ"Taehyungយកនំដាក់ចូលមាត់បណ្តើរ ភ្នែកសម្លឹងមើលទូរទស្សន៍បណ្តើរ
"មិនបានទេ គេមកតាមផ្លូវហើយកូនប្រុងអោយគេមកឃើញកូនក្នុងសភាពបែបនេះមែនទេ?"Ms Kimច្រត់ចង្កេះហួសចិត្តនិងកូនប្រុសមើលរឿងតាំងពីថ្ងៃមកដល់ល្ងាចហើយមិនព្រមឈប់ទៀត
"តែបន្តិចទេ"Taehyung
"ឡើងទៅសម្អាតខ្លួនអោយឆាប់ទៅ"Ms Kimដើរទៅបិទទូទស្សន៍រួចមកទាញដៃកូនពៅអោយងើបឈរឡើង
"យ៉ាប់ណាស់រកមើលរឿងបន្តិចមិនបាន "Taehyungពេបមាត់និយាយរួចក៏ដើរទៅខាងលើបាត់
"យី កូននេះ"Ms Kimឈរក្រវីក្បាលនិងចរឹកកូនម្នាក់នេះខ្លាំងណាស់
ក្រោយដេញកូនប្រុសអោយទៅងូតទឹករួចរាល់ Ms Kimក៏ដើរចូលទៅផ្ទះបាយដើម្បីរៀបចំរបស់របរបន្ថែមជាមួយនឹងអ្នកបម្រើបន្តទៀត មួយសន្ទុះក្រោយមកគ្រួសារJeonក៏មកដល់
YOU ARE READING
- ពង្វក់ស្នេហ៍ស្វាមី -
Romanceការៀបការដែលកើតឡើងចេញពីការរៀបចំរបស់ចាស់ទុំ តើថ្ងៃមុខទៅពួកគេនឹងរស់នៅជាមួយគ្នាបានដូចម្តេច? Jeon Jungkook Top × Kim Taehyung Btt Min Yoongi × Park Jimin 20.04.2021-25.08.2021