EP10:រៀនលួង

8K 483 0
                                    

#Jeon Group

"គេខឹងយើងរឿងអី?"Jungkookអង្គុយសញ្ចឹងគិតពីកាយវិការទុក្ខសោករបស់Taehyungតាំងពីចេញពីភូមិគ្រិះមកដល់ក្រុមហ៊ុនក៏មិនគិតធ្វើអ្វីក្រៅពីគិតរឿងកាយវិការប្រងើយកណ្តើយរបស់រាងតូច

"ហេតុអ្វីយើងត្រូវខ្វល់ពីគេ?ឬមួយយើងលង់ស្រឡាញ់គេហើយ?មិនអាចទេៗយើងមិនអាចបាក់ចិត្តស្រឡាញ់គេលឿនដល់ថ្នាក់នេះឡើយ"Jungkookនៅតែបន្តគិតពីអាការៈខ្លួនជារឿយៗ នេះគេកើតអីអោយប្រាកដទៅ?គិតទៅចង់តែបោកក្បាលអោយស្លាប់បាត់ឥឡូវនេះទេ

"យើងគួរលួងគេឬអត់ណ៎?"Jungkook

"ចៅហ្វាយគួរតែលួងអ្នកប្រុសតូចណបាទ"Samមកពីណាមិនដឹងក៏និយាយឡើងធ្វើអោយJungkookភ្ញាក់ព្រើតសឹងតែធ្លាក់បីលើកៅអីទៅហើយ

"ឯងមកតាំងពីពេលណា?"Jungkookអត់ឆ្ងល់មិនបាន នេះគេនៅក្នុងOfficeម្នាក់ឯងសុខៗស្រាប់តែលេចក្បាលអាកំពូលកូនចៅរបស់នាយចេញមកដូចខ្មោចបែបនេះ

"មកដល់ពេលចៅហ្វាយគិតថាគួរលួងអ្នកប្រុសតូចឬអត់នេះឯង"Samញញឹមស្ញេញដាក់នាយព្រោះខ្លាចត្រូវបាតជើងរន្ទះរបស់ចៅហ្វាយ

"ឯងចង់អោយយើងធ្វើអីទៅបើយើងមិនចេះលួងអ្នកណាឡើយតាំងពីដើមមក"Jungkook

"ចៅហ្វាយគួរតែរៀនលួងអោយហើយទៅព្រោះពេលនេះចៅហ្វាយមានប្រពន្ធហើយទុកលួងពេលប្រពន្ធខឹងដូចពេលនេះអញ្ចឹង"Samដើរចូលមកខាងក្នុងរួចអង្គុយគងទាក់ខ្លាលើកៅអីទល់មុខចៅហ្វាយយ៉ាងទំនងតែម្តង

"លួងយ៉ាងម៉េចទៅ?"Jungkook

"ខ្ញុំថាចៅហ្វាយគួរតែទិញរបស់ដែលអ្នកប្រុសតូចចូលចិត្តទៅលួងហើយនិយាយពាក្យផ្អែមល្អែមដាក់អ្នកប្រុសទោះគាត់ជេរស្តីវៃបោចសក់យ៉ាងម៉េចក៏គួរតែកុំមាត់ តតាំង ត្រូវតែតាមលួងគាត់តែមួយមុខគត់ហាមនិយាយស្តីច្រឡោតដូចខ្លាដាក់គាត់អោយសោះ ពេលលួងត្រូវតែធ្វើជាកូនទន្សាយមួយក្បាលដែលដើរតាមម្ចាស់តែប៉ុណ្ណោះ"Sam

"លោកសាស្ត្រាចារ្យចេះដឹងច្រើនខ្លាំងណាស់ណ៎ ធ្លាប់ធ្វើបែបនេះញឹកញាប់ណាស់មើលទៅ"Jungkookសម្លឹងមើលកូនចៅដែលអង្គុយរៀបរាប់ផងធ្វើកាយវិការផង តែវារឹតតែធ្វើអោយនាយឈឺក្បាលថែមនិងរឿងនេះ

- ពង្វក់ស្នេហ៍ស្វាមី -Donde viven las historias. Descúbrelo ahora