"បងឯងនេះចូលចិត្តឌឺអ្នកម៉ាក់ណាស់ ប្រយ័ត្នថ្ងៃណាមួយគាត់កាត់កាលចោលបាត់ទៅ"Taehyungវៃទ្រូងនាយផាច់ៗព្រោះតែក្រឺតខ្នាញ់នឹងចរិករបស់នាយដែលចូលចិត្តឌឺដងជាមួយនិងប៉ាម៉ាក់នាយ
"បងធ្វើលេងកុំអោយស្ងាត់ផ្ទះតើ "Jungkookធ្វើមុខជូរៗយកដៃអង្អែលទ្រូងកន្លែងដែលរាងតូចវៃនោះមួយដៃៗមិនមែនស្រាលឡើយដាក់ម្តងៗចង់ធ្លាយក្អួតចេញក្រៅ
"ទៅលួងអ្នកម៉ាក់ទៅអូនទៅរៀបចំអាហារពេលល្ងាចហើយ"Taehyungក៏ដេញនាយអោយទៅរកម្តាយព្រោះអីដឹងទេ? ព្រោះថាមនុស្សយើងកាន់តែចាស់ចរិកកាន់តែដូចកូនក្មេងអញ្ចឹង
"បាទ"Jungkook
"ហាមឌឺដាក់គាត់អោយសោះបើមិនចង់អោយអូនខឹងបង"Taehyungលើកដៃចង្អុលគម្រាមនាយដោយសារខ្លាចនាយទៅបង្ករឿងថែមពីលើទៀត
"ដឹងហើយអ្នកប្រុសតូច"Jungkookធ្វើជាអោនលំទោនដាក់រាងតូចរួចដើរទៅខាងក្រៅរកអ្នកម៉ាក់ខ្លួន
+សួនផ្ការ
"អាកូនចង្រៃយូរៗលែងគោរពឯងជាម៉ែហើយមួយថ្ងៃៗគិតតែរករឿងឯងមិនលុះថ្ងៃ នេះយើងគិតខុសឬត្រូវដែលអោយវាមានប្រពន្ធហើយប្តូរចរិកមកបែបនេះយើងមិនបង្ខំឯងអោយរៀបការល្អជាង"Ms Jeonអង្គុយរអ៊ូង៉ូវៗលើកៅអីមួយនៅក្នុងសួនផ្ការរបស់ខ្លួន
"អ្នកម៉ាក់ធ្វើត្រូវហើយដែលអោយខ្ញុំរៀបការជាមួយTaeនោះ"Jungkookដើរចូលមកកាត់សម្តីរបស់គាត់ព្រោះឃើញគាត់អង្គុយរអ៊ូម្នាក់ឯងយូរគួរសមដែរហើយ
"បើចឹងទៅរកប្រពន្ធឯងទៅកុំមករកយើង"Ms Jeon
"កុំខឹងកូនអីណា កូនសុំទោសថែលប្រហើនហ៊ាននិយាយឌឺដងអ្នកម៉ាក់បែបនេះ គឺដោយសារតែកូនចង់លេងសើចដើម្បីកុំអោយស្ងាត់ផ្ទះប៉ុណ្ណោះ គ្មានចេតនាធ្វើអោយអ្នកម៉ាក់ខឹងឡើយ "Jungkookដើរមកលុតជង្គង់ពីមុខម្តាយខ្លួនរួចយកដៃទាំងគូររបស់គាត់មកកាន់
"កូនងើបសិនមកធ្វើបែបនេះកូនប្រាកដជាឈឺជើងមិនខាន"Ms Jeonឃើញកូនប្រុសធ្វើបែបនេះភ្លាមក៏ចាប់ដៃនាយបំណងអោយនាយងើបតែគេក៏មិនព្រមងើបតាមខ្លួន ទឹកចិត្តអ្នកម្តាយទោះខឹងកូនយ៉ាងណាក៏មិនអាចអោយកូនទទួលរងការឈឺចាប់បានឡើយ
YOU ARE READING
- ពង្វក់ស្នេហ៍ស្វាមី -
Romanceការៀបការដែលកើតឡើងចេញពីការរៀបចំរបស់ចាស់ទុំ តើថ្ងៃមុខទៅពួកគេនឹងរស់នៅជាមួយគ្នាបានដូចម្តេច? Jeon Jungkook Top × Kim Taehyung Btt Min Yoongi × Park Jimin 20.04.2021-25.08.2021